លោកយ៉ាកុបក៏ធ្វើដូច្នោះ គឺលោកនៅឲ្យគ្រប់មួយអាទិត្យជាមួយនាងលេអា។ បន្ទាប់មក លោកឡាបាន់ឲ្យនាងរ៉ាជែលទៅធ្វើជាប្រពន្ធរបស់លោកយ៉ាកុបទៀត។
លេវីវិន័យ 18:18 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលប្រពន្ធរបស់អ្នកនៅរស់នៅឡើយ មិនត្រូវយកបង ឬប្អូនស្រីរបស់នាងមកបើកកេរខ្មាស ដើម្បីប្រណាំងប្រជែងនឹងប្រពន្ធរបស់អ្នកឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្នុងពេលប្រពន្ធអ្នកនៅរស់ មិនត្រូវយកបងថ្លៃ ឬប្អូនថ្លៃរបស់អ្នក មកធ្វើជាប្រពន្ធចុង ជាហេតុបង្កឲ្យមានជម្លោះទាស់ទែងគ្នារវាងនាង និងប្រពន្ធរបស់អ្នកឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយកុំឲ្យយកប្រពន្ធថែមទាំងបង ឬប្អូនស្រីរបស់នាង ឲ្យបានប្រណាំងប្រជែងនឹងប្រពន្ធឯង ដើម្បីនឹងបើកកេរខ្មាសនាងផង កំពុងដែលប្រពន្ធនៅរស់នោះឡើយ។ អាល់គីតាប ក្នុងពេលប្រពន្ធអ្នកនៅរស់មិនត្រូវយកបងថ្លៃ ឬប្អូនថ្លៃរបស់អ្នកមកធ្វើជាប្រពន្ធចុង ជាហេតុបង្កឲ្យមានជម្លោះទាស់ទែងគ្នារវាងនាង និងប្រពន្ធរបស់អ្នកឡើយ។ |
លោកយ៉ាកុបក៏ធ្វើដូច្នោះ គឺលោកនៅឲ្យគ្រប់មួយអាទិត្យជាមួយនាងលេអា។ បន្ទាប់មក លោកឡាបាន់ឲ្យនាងរ៉ាជែលទៅធ្វើជាប្រពន្ធរបស់លោកយ៉ាកុបទៀត។
ប៉ុន្តែ នាងលេអាឆ្លើយថា៖ «ដែលឯងដណ្តើមយកប្តីរបស់អញ តើនោះជារឿងតូចតាចឬ? តើឯងចង់យកផ្លែស្នេហ៍កូនរបស់អញទៀតឬ?»។ នាងរ៉ាជែលតបថា៖ «ដូច្នេះ ឲ្យគាត់ដេកជាមួយបងយប់នេះទៅ ទុកជាថ្នូរនឹងផ្លែស្នេហ៍កូនរបស់បង»។
វាំងននប្រាំផ្ទាំង ត្រូវដេរភ្ជាប់ជាមួយគ្នា ហើយវាំងននប្រាំផ្ទាំងទៀត ក៏ត្រូវដេរភ្ជាប់ជាមួយគ្នាដែរ។
មិនត្រូវបើកកេរខ្មាសរបស់ស្ត្រីណា និងកូនស្រីរបស់ស្ត្រីនោះឡើយ ក៏មិនត្រូវយក ចៅស្រីខាងកូនប្រុស ឬខាងកូនស្រីរបស់គាត់ ដើម្បីបើកកេរខ្មាសដែរ ដ្បិតគេជាសាច់ឈាមរបស់អ្នក ។ នេះជាអំពើអាក្រក់ជួជាតិ។
តើព្រះអង្គមិនបានធ្វើឲ្យអ្នកទាំងពីរក្លាយជាតែមួយទេឬ? តើព្រះអង្គធ្វើឲ្យរួមតែមួយដូច្នេះដើម្បីអ្វី? គឺព្រោះព្រះអង្គចង់ស្វែងរកពូជបរិសុទ្ធ ដូច្នេះ ចូរប្រយ័ត្នចំពោះវិញ្ញាណរបស់អ្នកចុះ កុំមានចិត្តក្បត់ចំពោះប្រពន្ធដែលបានគ្នា ពីកាលនៅក្រមុំកំលោះនោះឡើយ។