អើរ៉ុនត្រូវថ្វាយគោឈ្មោល ដែលសម្រាប់ជាតង្វាយលោះបាបនោះ ទុកជាតង្វាយថ្វាយដោយព្រោះខ្លួន ដើម្បីឲ្យបានធួននឹងខ្លួន និងពូជពង្សផង។
អើរ៉ុនត្រូវថ្វាយគោឈ្មោលរបស់គាត់ជាយញ្ញបូជារំដោះបាប សម្រាប់ខ្លួនគាត់ និងក្រុមគ្រួសាររបស់គាត់។
អើរ៉ុនត្រូវថ្វាយគោឈ្មោល ដែលសំរាប់ជាដង្វាយលោះបាបនោះ ទុកជាដង្វាយថ្វាយដោយព្រោះខ្លួន ដើម្បីឲ្យបានធួននឹងខ្លួន ហើយនឹងពូជពង្សផង
ហារូនត្រូវធ្វើគោឈ្មោលរបស់គាត់ ជាគូរបានរំដោះបាបសម្រាប់ខ្លួនគាត់ និងក្រុមគ្រួសាររបស់គាត់។
ក្រោយពេលជប់លៀង លោកយ៉ូបតែងតែប្រាប់គេឲ្យទៅញែកខ្លួនជាបរិសុទ្ធ រួចក្រោកឡើងពីព្រលឹមស្រាង ថ្វាយតង្វាយដុតតាមចំនួនកូនទាំងប៉ុន្មាន ដោយពោលថា៖ «ក្រែងកូនរបស់ខ្ញុំបានធ្វើបាប ហើយមានចិត្តលះចោលព្រះយ៉ាងណា»។ លោកតែងតែធ្វើដូច្នេះជាដរាប។
ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលថា៖ «អ្នកត្រូវឲ្យគោឈ្មោលស្ទាវមួយ សម្រាប់ជាតង្វាយលោះបាប ដល់ពួកលេវីដែលជាសង្ឃ ក្នុងពូជពង្សសាដុក ជាពួកអ្នកដែលចូលមកជិត ដើម្បីធ្វើការងារសម្រាប់យើង។
កាលណាគេបានសម្រេចកំណត់ថ្ងៃទាំងនោះហើយ លុះដល់ថ្ងៃទីប្រាំបី ហើយតទៅមុខ ត្រូវឲ្យពួកសង្ឃថ្វាយតង្វាយដុត និងតង្វាយមេត្រីរបស់អ្នករាល់គ្នា នៅលើអាសនានោះ យ៉ាងនោះ យើងនឹងទទួលអ្នករាល់គ្នា នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា»។
នេះហើយជាច្បាប់ដែលអើរ៉ុនចូលទៅក្នុងទីបរិសុទ្ធបាន គឺដោយយកគោឈ្មោលស្ទាវមួយមក សម្រាប់ជាតង្វាយលោះបាប និងចៀមឈ្មោលមួយសម្រាប់ជាតង្វាយដុត។
រួចត្រូវយកពពែឈ្មោលទាំងពីរនោះ ទៅដាក់នៅចំពោះព្រះយេហូវ៉ា ត្រង់មាត់ទ្វារត្រសាលជំនុំ
លោកម៉ូសេបង្គាប់ដល់លោកអើរ៉ុនថា៖ «ចូរទៅជិតអាសនា ហើយថ្វាយតង្វាយលោះបាប និងតង្វាយដុតរបស់បង សម្រាប់ឲ្យធួននឹងខ្លួន ហើយពួកជនផង រួចថ្វាយតង្វាយរបស់ពួកជនឲ្យធួននឹងគេ ដូចជាព្រះយេហូវ៉ាបានបង្គាប់មក »។
ព្រះអង្គមិនចាំបាច់នឹងថ្វាយយញ្ញបូជារាល់ថ្ងៃ ដូចសម្តេចសង្ឃ ដែលថ្វាយដោយព្រោះបាបខ្លួនឯងជាមុន រួចមក ដោយព្រោះបាបរបស់ប្រជាជននោះទេ ដ្បិតព្រះអង្គបានថ្វាយយញ្ញបូជា ម្ដងជាសូរេច គឺនៅពេលដែលព្រះអង្គថ្វាយអង្គទ្រង់នោះឯង។
ព្រះអង្គបានយាងចូលទៅក្នុងទីបរិសុទ្ធបំផុតម្ដងជាសូរេច ទាំងបានការប្រោសលោះអស់កល្បជានិច្ច មិនមែនដោយយកឈាមពពែឈ្មោល ឬឈាមកូនគោទេ គឺដោយយកព្រះលោហិតរបស់ព្រះអង្គផ្ទាល់។
តែផ្នែកខាងក្នុង មានតែសម្តេចសង្ឃម្នាក់ប៉ុណ្ណោះដែលចូលទៅបាន ក្នុងមួយឆ្នាំម្តង ទាំងយកឈាមដែលលោកថ្វាយសម្រាប់ខ្លួនលោក និងសម្រាប់អំពើបាបដែលប្រជាជនប្រព្រឹត្តដោយអចេតនា។