ត្រូវធ្វើអាវខ្លី និងខ្សែក្រវាត់ ព្រមទាំងឈ្នួតសម្រាប់កូនប្រុសៗរបស់អើរ៉ុន ដើម្បីជាកិត្តិយស និងភាពលម្អរបស់គេ។
លេវីវិន័យ 16:24 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គាត់ត្រូវងូតទឹកត្រង់កន្លែងបរិសុទ្ធ ហើយស្លៀកពាក់ឡើងវិញ ចេញមកថ្វាយតង្វាយដុតរបស់ខ្លួន និងតង្វាយដុតរបស់ពួកជន ដើម្បីឲ្យបានធួននឹងខ្លួន និងពួកជនផង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គាត់យកទឹកលាងដៃ ជម្រះកាយនៅក្នុងទីដ៏សក្ការៈ រួចស្លៀកសម្លៀកបំពាក់របស់គាត់វិញ។ បន្ទាប់មក ទើបគាត់ចេញមកក្រៅ ថ្វាយតង្វាយដុតទាំងមូលរបស់គាត់ និងតង្វាយដុតទាំងមូលរបស់ប្រជាជន ដើម្បីលោះបាបរបស់គាត់ និងបាបរបស់ប្រជាជន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចមកត្រូវងូតទឹកត្រង់កន្លែងបរិសុទ្ធ ហើយស្លៀកពាក់ឡើងវិញ ចេញមកថ្វាយដង្វាយដុតរបស់ខ្លួន នឹងដង្វាយដុតរបស់ពួកជន ដើម្បីឲ្យបានធួននឹងខ្លួន ហើយនឹងពួកជនផង អាល់គីតាប គាត់យកទឹកលាងដៃ ជម្រះកាយនៅក្នុងទីដ៏សក្ការៈ រួចស្លៀកសម្លៀកបំពាក់របស់គាត់វិញ។ បន្ទាប់មក ទើបគាត់ចេញមកក្រៅ ធ្វើគូរបានដុតរបស់គាត់ និងគូរបានដុតរបស់ប្រជាជន ដើម្បីលោះបាបរបស់គាត់ និងបាបរបស់ប្រជាជន។ |
ត្រូវធ្វើអាវខ្លី និងខ្សែក្រវាត់ ព្រមទាំងឈ្នួតសម្រាប់កូនប្រុសៗរបស់អើរ៉ុន ដើម្បីជាកិត្តិយស និងភាពលម្អរបស់គេ។
ត្រូវបំពាក់ឲ្យអើរ៉ុនបងរបស់អ្នក និងកូនប្រុសៗរបស់គាត់ រួចត្រូវចាក់ប្រេងតែងតាំងពួកគេឡើង ហើយញែកពួកគេជាបរិសុទ្ធ ដើម្បីឲ្យពួកគេបានបំពេញមុខងារជាសង្ឃបម្រើយើង។
កាលណាពួកសង្ឃចូលទៅ គេមិនត្រូវចេញពីទីបរិសុទ្ធ ទៅឯទីលានខាងក្រៅឡើយ គឺគេត្រូវទុកសម្លៀកបំពាក់ ដែលគេស្លៀកពាក់កំពុងដែលធ្វើការងារនៅទីនោះវិញ ពីព្រោះសម្លៀកបំពាក់ទាំងនោះសុទ្ធតែបរិសុទ្ធ ហើយគេត្រូវតែងខ្លួន ដោយសម្លៀកបំពាក់ផ្សេងទៀត រួចនឹងចូលទៅឯចំណែករបស់បណ្ដាជនបាន។
ដល់ថ្ងៃទីប្រាំពីរ អ្នកនោះត្រូវកោរសក់ កោរពុកមាត់ និងចិញ្ចើម និងរោមខ្លួនទាំងអស់ចេញ ព្រមទាំងបោកសម្លៀកបំពាក់ ហើយងូតទឹកផង នោះនឹងបានស្អាតហើយ។
អ្នកដែលពាល់មនុស្សយ៉ាងនោះ នឹងត្រូវនៅជាមិនស្អាតរហូតដល់ល្ងាច ហើយមិនត្រូវបរិភោគរបស់បរិសុទ្ធឡើយ ទាល់តែបានងូតទឹកជាមុនសិន។
លោកម៉ូសេបង្គាប់ដល់លោកអើរ៉ុនថា៖ «ចូរទៅជិតអាសនា ហើយថ្វាយតង្វាយលោះបាប និងតង្វាយដុតរបស់បង សម្រាប់ឲ្យធួននឹងខ្លួន ហើយពួកជនផង រួចថ្វាយតង្វាយរបស់ពួកជនឲ្យធួននឹងគេ ដូចជាព្រះយេហូវ៉ាបានបង្គាប់មក »។
គឺដោះស្រាយបានតែខាងម្ហូបអាហារ ភេសជ្ជៈ ហើយការលាងសម្អាតផ្សេងៗ ជាបញ្ញត្តិខាងសាច់ឈាមដែលបង្គាប់មកប៉ុណ្ណោះ ទម្រាំដល់ពេលកែទម្រង់អ្វីៗឡើងវិញ។