បើស្ត្រីណាធ្លាក់ឈាមដោយមានរដូវ នោះត្រូវនៅជាមិនស្អាតអស់ប្រាំពីរថ្ងៃ អ្នកណាដែលប៉ះនាង នោះត្រូវនៅជាមិនស្អាតរហូតដល់ល្ងាច។
លេវីវិន័យ 15:33 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយសម្រាប់ស្ត្រីដែលឈឺដោយព្រោះមានរដូវ និងបុរសណាដែលហូរខ្ទុះ ឬស្ត្រីណាដែលធ្លាក់ឈាម ហើយអ្នកណាដែលរួមដំណេកនឹងស្ត្រីជាប់មានសេចក្ដីស្មោកគ្រោកផង»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ និងស្ដីអំពីស្ត្រីដែលធ្លាក់ឈាមក្នុងពេលមានរដូវ ព្រមទាំងបុរស និងស្ត្រីដែលរួមដំណេកជាមួយគ្នា នៅពេលស្ត្រីស្ថិតក្នុងភាពមិនបរិសុទ្ធ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយខាងឯស្ត្រីដែលឈឺដោយព្រោះមានរដូវ នឹងខាងឯបុរសណាដែលហូរខ្ទុះ ឬស្ត្រីណា ដែលធ្លាក់ឈាម ហើយខាងឯអ្នកណា ដែលរួមដំណេកនឹងស្ត្រីជាប់មានសេចក្ដីស្មោកគ្រោកផង។ អាល់គីតាប និងស្តីអំពីស្ត្រីដែលធ្លាក់ឈាមក្នុងពេលមានរដូវ ព្រមទាំងបុរស និងស្ត្រីដែលរួមដំណេកជាមួយគ្នានៅពេលស្ត្រីស្ថិតក្នុងភាពមិនបរិសុទ្ធ»។ |
បើស្ត្រីណាធ្លាក់ឈាមដោយមានរដូវ នោះត្រូវនៅជាមិនស្អាតអស់ប្រាំពីរថ្ងៃ អ្នកណាដែលប៉ះនាង នោះត្រូវនៅជាមិនស្អាតរហូតដល់ល្ងាច។
នេះហើយជាច្បាប់សម្រាប់អ្នកណាដែលហូរខ្ទុះ ហើយដែលធ្លាក់ទឹកកាមមក ឲ្យគេបានស្មោកគ្រោកដូច្នោះ
ព្រះយេហូវ៉ាមានព្រះបន្ទូលនឹងលោកម៉ូសេ ក្នុងពេលក្រោយដែលកូនលោកអើរ៉ុនទាំងពីរបានត្រូវស្លាប់ ដោយព្រោះបានចូលទៅចំពោះព្រះអង្គ
បើមនុស្សណារួមដំណេកជាមួយស្ត្រីដែលមានរដូវ ហើយបើកកេរខ្មាសនាងនោះ នោះឈ្មោះថាបានសម្រាតក្បាលឈាមនាង ហើយនាងក៏បានបើកក្បាលឈាមខ្លួនដែរ អ្នកទាំងពីរនោះត្រូវកាត់ចេញពីសាសន៍របស់ខ្លួន។