ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លេវី‌វិន័យ 13:31 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

តែ​បើ​សង្ឃ​មើល​ទៅ​រោគ​រមាស់​នោះ​ឃើញ​ថា មិន​ខូង​ទាប​ជាង​ស្បែក​ទេ ក៏​គ្មាន​រោម​ខ្មៅ​ផង នោះ​ត្រូវ​បង្ខាំង​អ្នក​ដែល​មាន​រោគ​នោះ​ទុក​នៅ​ប្រាំពីរ​ថ្ងៃ

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​បូជា‌ចារ្យ​សង្កេត​ឃើញ​ថា រោគ​អង្គែ​នោះ​គ្មាន​ស្នាម​ខូង​ចូល​ទៅ​ក្នុង​ស្បែក ហើយ​ក៏​គ្មាន​រោម​ពណ៌​ខ្មៅ​ទេ​នោះ លោក​ត្រូវ​ឲ្យ​អ្នក​ជំងឺ​នៅ​ដាច់​តែ​ឯង ក្នុង​រយៈ​ពេល​ប្រាំ‌ពីរ​ថ្ងៃ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

តែ​បើ​សង្ឃ​មើល​ទៅ​រោគ​ទឹលម៉ូវ​នោះ​ឃើញ​ថា មិន​ខូង​ទាប​ជាង​ស្បែក​ទេ ក៏​គ្មាន​រោម​ខ្មៅ​ផង នោះ​ត្រូវ​បង្ខាំង​អ្នក​ដែល​មាន​រោគ​នោះ​ទុក​នៅ​៧​ថ្ងៃ

សូមមើលជំពូក

អាល់គីតាប

ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​អ៊ីមុាំ​សង្កេត​ឃើញ​ថា រោគ​អង្គែ​នោះ​គ្មាន​ស្នាម​ខូង​ចូល​ទៅ​ក្នុង​ស្បែក ហើយ​ក៏​គ្មាន​រោម​ពណ៌​ខ្មៅ​ទេ​នោះ គាត់​ត្រូវ​ឲ្យ​អ្នកជំងឺ នៅ​ដាច់​តែ​ឯង​ក្នុង​រយៈ​ពេល​ប្រាំ‌ពីរ​ថ្ងៃ។

សូមមើលជំពូក



លេវី‌វិន័យ 13:31
3 ការដាក់ឲ្យឆ្លើយតបគ្នា  

នោះ​សង្ឃ​ត្រូវ​ពិនិត្យ​មើល បើ​ឃើញ​ដូច​ជា​ខូង​ទាប​ជាង​ស្បែក មាន​ទាំង​រោម​ឆ្មារ​លឿង​ស្លាំង នោះ​ត្រូវ​ប្រកាស​ថា អ្នក​នោះ​ស្មោក‌គ្រោក​ពិត គឺ​ជា​រមាស់ ជា​ឃ្លង់​នៅ​ក្បាល ឬ​នៅ​ចង្កា


រួច​ថ្ងៃ​ទី​ប្រាំពីរ ត្រូវ​ពិនិត្យ​មើល​ម្តង​ទៀត បើ​ឃើញ​ថា រោគ​នោះ​មិន​បាន​រាល‌ដាល​ទៅ​ទៀត​ទេ ហើយ​គ្មាន​រោម​ដែល​លឿង​ស្លាំង​ផង ក៏​មិន​ឃើញ​មាន​ភាព​ខូង​ទាប​ជាង​ស្បែក​ដែរ


ប៉ុន្តែ ប្រសិន‌បើ​ស្នាម​ដែល​នៅ​ស្បែក​នោះ​ស មើល​ទៅ​មិន​មែន​ខូង​ទាប​ជាង​ស្បែក​ទេ ហើយ​បើ​រោម​មិន​បាន​ទៅ​ជា​ស នោះ​សង្ឃ​ត្រូវ​បង្ខាំង​អ្នក​ដែល​មាន​រោគ​នោះ​ទុក​នៅ​ប្រាំពីរ​ថ្ងៃ