លោកយូដាក៏ទទួលស្គាល់របស់ទាំងនោះ រួចពោលថា៖ «នាងសុចរិតជាងខ្ញុំ ព្រោះខ្ញុំមិនបានឲ្យនាងទៅសេឡា ជាកូនខ្ញុំទេ»។ គាត់មិនបានដេកជាមួយនាងទៀតឡើយ។
លេវីវិន័យ 13:23 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តែបើស្នាមក្រហមនោះនៅតែដដែល មិនបានរាលដាលទេ គឺគ្រាន់តែជាស្នាមបូសប៉ុណ្ណោះ នោះសង្ឃត្រូវប្រកាសថា អ្នកនោះស្អាតទេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ផ្ទុយទៅវិញ បើស្នាមនោះនៅដដែល គឺមិនរាលដាលទេ បានសេចក្ដីថាគ្រាន់តែជាស្នាមដំបៅប៉ុណ្ណោះ។ បូជាចារ្យត្រូវតែប្រកាសថា គាត់ជាមនុស្សបរិសុទ្ធទេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែបើស្នាមក្រហមនោះនៅនឹងដដែល មិនបានរាលដាលទេ គឺគ្រាន់តែជាស្នាមបូសប៉ុណ្ណោះ នោះត្រូវឲ្យសង្ឃប្រកាសថា អ្នកនោះស្អាតទេ។ អាល់គីតាប ផ្ទុយទៅវិញបើស្នាមនោះនៅដដែល គឺមិនរាលដាលទេ បានសេចក្តីថាគ្រាន់តែជាស្នាមដំបៅប៉ុណ្ណោះ។ អ៊ីមុាំត្រូវតែប្រកាសថា គាត់ជាមនុស្សបរិសុទ្ធទេ។ |
លោកយូដាក៏ទទួលស្គាល់របស់ទាំងនោះ រួចពោលថា៖ «នាងសុចរិតជាងខ្ញុំ ព្រោះខ្ញុំមិនបានឲ្យនាងទៅសេឡា ជាកូនខ្ញុំទេ»។ គាត់មិនបានដេកជាមួយនាងទៀតឡើយ។
ព្រះបាទដាវីឌមានរាជឱង្ការទៅណាថាន់ថា៖ «យើងបានធ្វើបាបនឹងព្រះយេហូវ៉ាហើយ» ណាថាន់ក៏ទូលតបថា៖ «ព្រះយេហូវ៉ាក៏បានប្រោសលើកទោសទ្រង់ចោលដែរ ទ្រង់មិនត្រូវសុគតទេ។
អ្នកណាដែលគ្រប់បាំងការរំលងរបស់ខ្លួន នោះនឹងមិនចម្រើនឡើងទេ តែអ្នកណាដែលលន់តួ ហើយលះបង់អំពើនោះ នឹងប្រទះបានសេចក្ដីមេត្តាករុណាវិញ។
បើរោគនោះរាលដាលធំឡើងនៅលើស្បែក នោះត្រូវប្រកាសថា អ្នកនោះស្មោកគ្រោកពិត គឺកើតឃ្លង់ហើយ។
បើកាលណាស្បែកបានត្រូវរលាកភ្លើង ហើយសាច់ស្រស់ត្រង់រលាកនោះកើតមានសម្បុរក្រហមព្រឿងៗ ឬសក្តី
តែសង្ឃពិនិត្យមើលទៅមិនឃើញមានរោមសនៅត្រង់ស្នាមក្រហមនោះទេ ក៏មិនខូងទាបជាងស្បែកដែរ គឺបានក្រៀមហើយ នោះត្រូវបង្ខាំងអ្នកនោះទុកនៅប្រាំពីរថ្ងៃ
ពេត្រុសនឹកឃើញព្រះបន្ទូលរបស់ព្រះយេស៊ូវដែលថា៖ «មុនមាន់រងាវ អ្នកនឹងប្រកែកបីដងថាមិនស្គាល់ខ្ញុំ» ។ គាត់ក៏ចេញទៅទាំងយំសោកយ៉ាងខ្លោចផ្សា។
ផ្ទុយទៅវិញ សូមអ្នករាល់គ្នាអត់ទោស ហើយកម្សាន្តចិត្តគាត់ ក្រែងគាត់ត្រូវលេបបាត់ ដោយសារកើតទុក្ខព្រួយហួសប្រមាណ។
បងប្អូនអើយ ប្រសិនបើមានអ្នកណាម្នាក់ត្រូវគេទាន់ពេលកំពុងប្រព្រឹត្តអ្វីមួយខុស អ្នករាល់គ្នាដែលដើរដោយព្រះវិញ្ញាណ ចូរតម្រង់អ្នកនោះដោយចិត្តសុភាព។ ចូរប្រយ័ត្នខ្លួនឯងផង ក្រែងធ្លាក់ក្នុងការល្បួងដូចគេដែរ។