ទ្រង់ក៏ដុតតង្វាយដុត និងតង្វាយម្សៅ នៅលើអាសនានោះ ព្រមទាំងច្រួចតង្វាយច្រូច ហើយប្រោះឈាមនៃតង្វាយមេត្រីផង។
លេវីវិន័យ 1:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេហូវ៉ាមានព្រះបន្ទូលហៅលោកម៉ូសេមក ហើយបង្គាប់លោកពីក្នុងត្រសាលជំនុំ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់ត្រាស់ហៅលោកម៉ូសេពីក្នុងពន្លាជួបព្រះអម្ចាស់ ហើយមានព្រះបន្ទូលមកលោកថា៖ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះយេហូវ៉ាទ្រង់មានបន្ទូលហៅម៉ូសេមក បង្គាប់លោកពីក្នុងត្រសាលជំនុំ អាល់គីតាប អុលឡោះតាអាឡាត្រាស់ហៅម៉ូសា ពីក្នុងជំរំជួបអុលឡោះតាអាឡា ហើយមានបន្ទូលមកគាត់ថា៖ |
ទ្រង់ក៏ដុតតង្វាយដុត និងតង្វាយម្សៅ នៅលើអាសនានោះ ព្រមទាំងច្រួចតង្វាយច្រូច ហើយប្រោះឈាមនៃតង្វាយមេត្រីផង។
ឯតង្វាយដុតដែលក្រុមជំនុំបានយកមក នោះមានចំនួនជាគោចិតសិប ចៀមឈ្មោលមួយរយ និងកូនចៀមពីររយ នោះសុទ្ធតែសម្រាប់ជាតង្វាយដុតថ្វាយដល់ព្រះយេហូវ៉ាទាំងអស់។
បន្ទាប់មក លោកម៉ូសេក៏ឡើងទៅជួបព្រះ។ ព្រះយេហូវ៉ាមានព្រះបន្ទូលហៅលោកពីលើភ្នំមកថា៖ «អ្នកត្រូវនិយាយទៅកាន់ពួកវង្សយ៉ាកុប ហើយប្រាប់កូនចៅអ៊ីស្រាអែលដូច្នេះថា
ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរឡើងមកឯយើងនៅលើភ្នំ ហើយរង់ចាំនៅទីនោះសិន យើងនឹងប្រគល់ក្រឹត្យវិន័យ និងបទបញ្ជាទាំងប៉ុន្មានដែលយើងបានចារឹកទុកលើបន្ទះថ្មឲ្យអ្នក សម្រាប់យកទៅបង្រៀនប្រជាជន»។
យើងនឹងជួបជាមួយអ្នកនៅទីនោះ ហើយនិយាយជាមួយអ្នកពីលើទីសន្តោសប្រោស នៅកណ្ដាលចេរូប៊ីមទាំងពីរ ដែលនៅលើហិបនៃសេចក្ដីសញ្ញា ដើម្បីប្រាប់អ្នកពីអស់ទាំងសេចក្ដីដែលយើងនឹងបង្គាប់ដល់កូនចៅអ៊ីស្រាអែល។
នេះជាតង្វាយដុតជាប្រចាំ ដែលកូនចៅរបស់អ្នកគ្រប់ជំនាន់ត្រូវថ្វាយនៅមាត់ទ្វារត្រសាលជំនុំ នៅចំពោះព្រះយេហូវ៉ា ជាកន្លែងដែលយើងនឹងមកជួបអ្នករាល់គ្នា ដើម្បីនិយាយជាមួយអ្នក។
កាលព្រះយេហូវ៉ាឃើញលោកឆៀងមកមើលដូច្នេះ ព្រះក៏មានព្រះបន្ទូលហៅលោកពីក្នុងគុម្ពបន្លាថា៖ «ម៉ូសេ ម៉ូសេអើយ!» លោកទូលឆ្លើយថា៖ «ព្រះករុណាថ្លៃវិសេសព្រះអម្ចាស់»។
លោកម៉ូសេមានទម្លាប់យកត្រសាលទៅដំឡើងនៅខាងក្រៅជំរំ គឺឆ្ងាយពីជំរំ ហើយលោកហៅត្រសាលនោះថា «ត្រសាលជំនុំ»។ ឯអស់អ្នកណាដែលរកព្រះយេហូវ៉ា ត្រូវចេញទៅឯត្រសាលជំនុំ ដែលនៅខាងក្រៅជំរំ។
ដូច្នេះ ការសង់រោងឧបោសថ និងត្រសាលជំនុំក៏បានចប់សព្វគ្រប់។ កូនចៅអ៊ីស្រាអែលបានធ្វើតាមគ្រប់ទាំងសេចក្ដីដែលព្រះយេហូវ៉ាបានបង្គាប់មកលោកម៉ូសេ។
លោកដាក់អាសនាតង្វាយដុតនៅមាត់ទ្វាររោងឧបោសថនៃត្រសាលជំនុំ រួចលោកថ្វាយតង្វាយដុត និងតង្វាយម្សៅ ដូចព្រះយេហូវ៉ាបានបង្គាប់មកលោកម៉ូសេ។
ដែលព្រះយេហូវ៉ាបានបង្គាប់ដល់លោកម៉ូសេនៅលើភ្នំស៊ីណាយ នៅថ្ងៃដែលព្រះអង្គបានបង្គាប់ដល់ពួកកូនចៅអ៊ីស្រាអែល នៅទីរហោស្ថានស៊ីណាយ ឲ្យបានថ្វាយតង្វាយគេដល់ព្រះយេហូវ៉ា។
នៅថ្ងៃទីមួយ ខែទីពីរ ក្នុងឆ្នាំទីពីរ ក្រោយពេលគេចេញពីស្រុកអេស៊ីព្ទ ព្រះយេហូវ៉ាបានមានព្រះបន្ទូលមកកាន់លោកម៉ូសេ ក្នុងត្រសាលជំនុំ នៅទីរហោស្ថានស៊ីណាយថា៖
ពេលលោកម៉ូសេបានចូលទៅក្នុងត្រសាលជំនុំដើម្បីសន្ទនាជាមួយព្រះយេហូវ៉ា លោកបានឮសំឡេងមានព្រះបន្ទូលចេញពីលើទីសន្តោសប្រោស ដែលនៅលើហិបនៃសេចក្ដីសញ្ញា គឺពីកណ្ដាលចេរូប៊ីនទាំងពីរ ហើយលោកក៏និយាយទៅកាន់ព្រះអង្គ ។
ដ្បិតក្រឹត្យវិន័យបានប្រទានមកតាមរយៈលោកម៉ូសេ តែព្រះគុណ និងសេចក្តីពិត បានមកតាមរយៈព្រះយេស៊ូវគ្រីស្ទ។
ត្រូវសង់អាសនាមួយថ្វាយព្រះយេហូវ៉ាជាព្រះរបស់អ្នក ដោយថ្មទាំងមូល ហើយថ្វាយតង្វាយដុតដល់ព្រះយេហូវ៉ាជាព្រះរបស់អ្នក នៅលើអាសនានោះ។