ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លូកា 9:36 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពេល​សំឡេង​នោះ​ចប់ គេ​ឃើញ​មាន​តែ​ព្រះ‌យេស៊ូវ​មួយ​អង្គ​ប៉ុណ្ណោះ ពួក​គេ​នៅ​ស្ងៀម ឥត​មាន​ប្រាប់​ដល់​អ្នក​ណា ពី​ការ​អ្វី​ដែល​គេ​ឃើញ​នោះ​ឡើយ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

បន្ទាប់ពី​មាន​សំឡេង​នោះ ពួកសិស្ស​ឃើញ​តែ​ព្រះយេស៊ូវ​ប៉ុណ្ណោះ​។ នៅ​គ្រានោះ ពួកគេ​នៅស្ងៀម មិន​បាន​ប្រាប់​អ្វី​ដែល​ពួកគេ​ឃើញដល់​អ្នកណាឡើយ​។

សូមមើលជំពូក

Khmer Christian Bible

ក្រោយ​មាន​សំឡេង​នោះ​ ឃើញ​តែ​ព្រះយេស៊ូ​មួយ​អង្គ​ប៉ុណ្ណោះ​ ហើយ​ពួកគេ​ក៏​ស្ងាត់​មាត់​ រួច​នៅ​គ្រា​នោះ​ពួកគេ​មិន​បាន​ប្រាប់​អ្វី​ដល់​អ្នកណា​ម្នាក់​ឡើយ​អំពី​ហេតុ​ការណ៍​ដែល​ពួកគេ​បាន​ឃើញ។​

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

បន្ទាប់​ពី​បាន​ឮ​ព្រះ‌សូរសៀង​នេះ​ហើយ គេ​ឃើញ​តែ​ព្រះ‌យេស៊ូ​មួយ​ព្រះអង្គ​ប៉ុណ្ណោះ។ នៅ​គ្រា​នោះ សិស្ស​ឥត​បាន​និយាយ​អំពី​ហេតុ‌ការណ៍​ដែល​គេ​បាន​ឃើញ​ប្រាប់​អ្នក​ណា​សោះ​ឡើយ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ក្រោយ​សំឡេង​នោះ​មក ក៏​ឃើញ​មាន​តែ​ព្រះ‌យេស៊ូវ​១​អង្គ​ទ្រង់​ប៉ុណ្ណោះ ក្នុង​គ្រា​នោះ​គេ​នៅ​តែ​ស្ងៀម ឥត​មាន​ប្រាប់​ដល់​អ្នក​ណា ពី​ការ​អ្វី​ដែល​គេ​ឃើញ​នោះ​ឡើយ។

សូមមើលជំពូក

អាល់គីតាប

បន្ទាប់​ពី​បាន​ឮ​សំឡេង​នេះ​ហើយ គេ​ឃើញ​តែ​អ៊ីសា​មួយ​នាក់​ប៉ុណ្ណោះ។ នៅ​គ្រា​នោះ សិស្ស​ឥត​បាន​និយាយ​អំពី​ហេតុ‌ការណ៍​ដែល​គេ​បាន​ឃើញ​ប្រាប់​អ្នក​ណា​សោះ​ឡើយ។

សូមមើលជំពូក



លូកា 9:36
4 ការដាក់ឲ្យឆ្លើយតបគ្នា  

មាន​ពេល​សម្រាប់​ហែក​ចោល ពេល​សម្រាប់​ដេរ​ភ្ជាប់ មាន​ពេល​ដែល​គួរ​នៅ​ស្ងៀម និង​ពេល​សម្រាប់​និយាយ។


ពេល​គេ​កំពុង​តែ​ចុះ​ពី​ភ្នំ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ហាម​គេ​ថា៖ «កុំ​ប្រាប់​ពី​ហេតុ‌ការណ៍​ដែល​អ្នក​បាន​ឃើញ​នេះ​ដល់​អ្នក​ណា​ឲ្យ​សោះ រហូត​ដល់​កូន​មនុស្ស​បាន​រស់​ពី​ស្លាប់​ឡើង​វិញ»។


គាត់​មិន​ដឹង​ថា​ត្រូវ​និយាយ​អ្វី​ទេ ព្រោះ​ពួក​គេ​ភ័យ​ខ្លាច​ជា​ខ្លាំង។