តើអ្នកនេះមិនមែនជាជាងឈើ ជាកូននាងម៉ារា ហើយជាបងយ៉ាកុប យ៉ូសែប យូដាស និងស៊ីម៉ូន ហើយប្អូនស្រីគាត់ទាំងប៉ុន្មាន តើមិននៅទីនេះជាមួយយើងទេឬ?» អ្នកទាំងនោះក៏ទាស់ចិត្តនឹងព្រះអង្គ។
លូកា 8:20 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មានគេទូលព្រះអង្គថា៖ «ម្តាយលោក និងបងប្អូនលោកកំពុងឈរនៅខាងក្រៅ ចង់ជួបលោក»។ ព្រះគម្ពីរខ្មែរសាកល មានគេទូលព្រះអង្គថា៖ “ម្ដាយ និងប្អូនៗរបស់លោកកំពុងឈរនៅខាងក្រៅ ចង់ជួបលោក”។ Khmer Christian Bible រួចមានគេទូលព្រះអង្គថា៖ «ម្ដាយ និងបងប្អូនរបស់លោកកំពុងឈរនៅខាងក្រៅចង់ជួបលោក»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មានគេទូលព្រះអង្គថា៖ «ម្ដាយលោក និងបងប្អូនលោកនៅខាងក្រៅ ចង់ជួបលោក»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មានគេទូលទ្រង់ថា ម្តាយ នឹងបងប្អូនលោក មកឈរនៅខាងក្រៅ ចង់ជួបនឹងលោក អាល់គីតាប មានគេជម្រាបអ៊ីសាថា៖ «ម្ដាយតួន និងបងប្អូនតួននៅខាងក្រៅ ចង់ជួបតួន»។ |
តើអ្នកនេះមិនមែនជាជាងឈើ ជាកូននាងម៉ារា ហើយជាបងយ៉ាកុប យ៉ូសែប យូដាស និងស៊ីម៉ូន ហើយប្អូនស្រីគាត់ទាំងប៉ុន្មាន តើមិននៅទីនេះជាមួយយើងទេឬ?» អ្នកទាំងនោះក៏ទាស់ចិត្តនឹងព្រះអង្គ។
ពេលនោះ មាតា និងបងប្អូនរបស់ព្រះអង្គ មករកព្រះអង្គ តែគេមិនអាចចូលទៅជិតព្រះអង្គបាន ព្រោះមានមនុស្សច្រើនពេក។
ប៉ុន្ដែ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ម្តាយរបស់ខ្ញុំ និងបងប្អូនរបស់ខ្ញុំ គឺអស់អ្នកដែលឮព្រះបន្ទូលរបស់ព្រះ ហើយប្រព្រឹត្តតាម»។
អ្នកទាំងនេះរួមចិត្តគ្នាតែមួយដើម្បីអធិស្ឋាន រួមជាមួយស្រ្ដីឯទៀតៗ ហើយមាននាងម៉ារា ជាមាតារបស់ព្រះយេស៊ូវ និងបងប្អូនរបស់ព្រះអង្គផងដែរ។
តើយើងគ្មានសិទ្ធិនឹងនាំប្រពន្ធដែលជាអ្នកជឿទៅជាមួយ ដូចសាវកឯទៀតៗ ដូចពួកបងប្អូនរបស់ព្រះអម្ចាស់ និងដូចលោកកេផាសទេឬ?