បន្ទាប់មក ទ្រង់ទូលទៀតថា៖ «ទូលបង្គំមានការចង់ទូលព្រះនាងបន្តិច» ព្រះនាងក៏ប្រាប់ថា៖ «ចូរនិយាយមកចុះ»។
លូកា 7:40 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេស៊ូវក៏មានព្រះបន្ទូលទៅគាត់ថា៖ «ស៊ីម៉ូន ខ្ញុំចង់និយាយរឿងមួយប្រាប់លោក»។ គាត់ឆ្លើយថា៖ «សូមលោកគ្រូមានប្រសាសន៍មកចុះ»។ ព្រះគម្ពីរខ្មែរសាកល ព្រះយេស៊ូវមានបន្ទូលតបនឹងគាត់ថា៖“ស៊ីម៉ូនអើយ ខ្ញុំមានរឿងមួយប្រាប់អ្នក”។ ស៊ីម៉ូនក៏ទូលថា៖ “លោកគ្រូ សូមនិយាយមកចុះ”។ Khmer Christian Bible ព្រះយេស៊ូមានបន្ទូលឆ្លើយទៅគាត់ថា៖ «ស៊ីម៉ូនអើយ! ខ្ញុំមានរឿងមួយប្រាប់អ្នក»។ គាត់ទូលថា៖ «សូមលោកគ្រូនិយាយមកចុះ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះយេស៊ូមានព្រះបន្ទូលទៅបុរសខាងគណៈផារីស៊ីនោះថា៖ «លោកស៊ីម៉ូន ខ្ញុំចង់និយាយរឿងមួយជាមួយលោក»។ លោកស៊ីម៉ូនទូលតបទៅព្រះអង្គថា៖ «សូមលោកគ្រូមានប្រសាសន៍មកចុះ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះយេស៊ូវក៏មានបន្ទូលថា ស៊ីម៉ូនអើយ ខ្ញុំចង់និយាយនឹងអ្នកបន្តិច គាត់ក៏ឆ្លើយថា សូមលោកគ្រូមានប្រសាសន៍មកចុះ អាល់គីតាប អ៊ីសាមានប្រសាសន៍ទៅបុរសខាងគណៈផារីស៊ីនោះថា៖ «លោកស៊ីម៉ូន ខ្ញុំចង់និយាយរឿងមួយជាមួយលោក»។ លោកស៊ីម៉ូនតបទៅអ៊ីសាថា៖ «សូមតួនមានប្រសាសន៍មកចុះ»។ |
បន្ទាប់មក ទ្រង់ទូលទៀតថា៖ «ទូលបង្គំមានការចង់ទូលព្រះនាងបន្តិច» ព្រះនាងក៏ប្រាប់ថា៖ «ចូរនិយាយមកចុះ»។
គេក៏មករកអ្នក ដូចជាបណ្ដាជនទាំងឡាយធ្លាប់មក ហើយគេអង្គុយនៅមុខអ្នក ដូចជាប្រជារាស្ត្រយើង ក៏ស្តាប់អស់ទាំងពាក្យរបស់អ្នក តែមិនប្រព្រឹត្តតាមសោះ ដ្បិតបបូរមាត់គេសម្ដែងចេញជាសេចក្ដីស្រឡាញ់យ៉ាងខ្លាំង តែចិត្តគេដេញរកកម្រៃដល់ខ្លួនវិញ។
«កូនរមែងគោរពដល់ឪពុក ហើយបាវបម្រើក៏កោតខ្លាចចៅហ្វាយ ដូច្នេះ បើយើងជាឪពុក តើសេចក្ដីគោរពដល់យើងនៅឯណា? ហើយបើយើងជាចៅហ្វាយ តើសេចក្ដីគោរពដល់យើងនៅឯណា? នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារសម្រាប់អ្នករាល់គ្នា។ ឱពួកសង្ឃដែលមើលងាយឈ្មោះយើង តែអ្នកថា "តើយើងរាល់គ្នាបានមើលងាយព្រះនាមព្រះអង្គដូចម្ដេចខ្លះ?"
យូដាសក៏ចូលមករកព្រះយេស៊ូវភ្លាម ហើយទូលថា៖ «ជម្រាបសួររ៉ាប៊ី!» រួចក៏ថើបព្រះអង្គ។
នៅថ្ងៃនោះ មនុស្សជាច្រើននឹងនិយាយមកខ្ញុំថា "ព្រះអម្ចាស់ ព្រះអម្ចាស់អើយ! តើយើងខ្ញុំមិនបានថ្លែងទំនាយក្នុងព្រះនាមព្រះអង្គ ដេញអារក្សក្នុងព្រះនាមព្រះអង្គ ហើយធ្វើការអស្ចារ្យជាច្រើន ក្នុងព្រះនាមព្រះអង្គទេឬ?"
មាននាម៉ឺនម្នាក់ទូលសួរព្រះអង្គថា៖ «ឱលោកគ្រូល្អអើយ តើខ្ញុំត្រូវធ្វើដូចម្តេច ដើម្បីឲ្យបាន ជីវិតអស់កល្បជានិច្ចទុកជាមត៌ក?»
កាលព្រះយេស៊ូវជ្រាបគំនិតរបស់គេ ព្រះអង្គមានព្រះបន្ទូលតបថា៖ «ហេតុអ្វីបានជាអ្នករិះគិតក្នុងចិត្តដូច្នេះ?
ព្រះយេស៊ូវតបទៅគេថា៖ «អស់អ្នកដែលមានសុខភាពល្អមិនត្រូវការគ្រូពេទ្យទេ មានតែអ្នកដែលឈឺប៉ុណ្ណោះដែលត្រូវការ។
ប៉ុន្តែ ព្រះអង្គជ្រាបគំនិតរបស់គេ ហើយព្រះអង្គមានព្រះបន្ទូលទៅបុរសស្វិតដៃនោះថា៖ «ចូរក្រោកឡើង ហើយមកឈរទីនេះ!»។ គាត់ក៏ក្រោកឈរឡើង។
កាលផារិស៊ីដែលបានអញ្ជើញព្រះអង្គនោះឃើញដូច្នោះ គាត់គិតក្នុងចិត្តថា៖ «បើលោកនេះជាហោរាមែន លោកមុខជាដឹងថា ស្ត្រីដែលពាល់លោកជាអ្នកណា ហើយជាមនុស្សប្រភេទណាពុំខាន ដ្បិតនាងជាមនុស្សបាប»។
ព្រះអង្គមានព្រះបន្ទូលថា៖ «មានកូនបំណុលពីរនាក់ ជំពាក់អ្នកចងការប្រាក់ម្នាក់ ម្នាក់ជំពាក់ប្រាំរយដេណារី ម្នាក់ទៀតហាសិបដេណារី ។
អ្នករាល់គ្នាហៅខ្ញុំថា "លោកគ្រូ" និង "ព្រះអម្ចាស់" នោះត្រូវមែន ដ្បិតគឺខ្ញុំនេះហើយ។
ព្រះយេស៊ូវជ្រាបថា គេចង់សួរព្រះអង្គ ដូច្នេះ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «តើអ្នករាល់គ្នាសួរគ្នាពីពាក្យដែលខ្ញុំថា "មិនយូរប៉ុន្មាន អ្នករាល់គ្នានឹងលែងឃើញខ្ញុំ តែបន្តិចទៅទៀត នឹងឃើញខ្ញុំវិញ" ឬ?
ឥឡូវនេះ យើងខ្ញុំដឹងថា ព្រះអង្គជ្រាបគ្រប់ទាំងអស់ ហើយមិនត្រូវការឲ្យអ្នកណាសួរព្រះអង្គទេ ដោយហេតុនេះបានជាយើងខ្ញុំជឿថា ព្រះអង្គមកពីព្រះមែន»។
លោកមកជួបព្រះយេស៊ូវទាំងយប់ ហើយទូលថា៖ «រ៉ាប៊ី យើងខ្ញុំដឹងថា លោកជាគ្រូមកពីព្រះ ដ្បិតគ្មានអ្នកណាអាចធ្វើទីសម្គាល់ ដែលលោកធ្វើទាំងនេះបានទេ មានតែព្រះគង់ជាមួយ»។