នោះសិរីល្អនៃព្រះយេហូវ៉ានឹងសម្ដែងមក គ្រប់មនុស្សទាំងឡាយនឹងបានឃើញព្រមគ្នា ដ្បិតព្រះឧស្ឋនៃព្រះយេហូវ៉ាបានមានព្រះបន្ទូលហើយ»។
លូកា 3:6 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នោះគ្រប់ទាំងមនុស្សនឹងឃើញ ការសង្គ្រោះរបស់ព្រះ"»។ ព្រះគម្ពីរខ្មែរសាកល នោះមនុស្ស ទាំងអស់នឹងឃើញសេចក្ដីសង្គ្រោះរបស់ព្រះ’”។ Khmer Christian Bible នោះមនុស្សទាំងអស់នឹងឃើញសេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នោះមនុស្សទាំងអស់នឹងឃើញការសង្គ្រោះ របស់ព្រះជាម្ចាស់»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅគ្រប់ទាំងមនុស្សនឹងឃើញសេចក្ដីសង្គ្រោះរបស់ព្រះ»។ អាល់គីតាប នោះមនុស្សទាំងអស់នឹងឃើញការសង្គ្រោះ របស់អុលឡោះ»។ |
នោះសិរីល្អនៃព្រះយេហូវ៉ានឹងសម្ដែងមក គ្រប់មនុស្សទាំងឡាយនឹងបានឃើញព្រមគ្នា ដ្បិតព្រះឧស្ឋនៃព្រះយេហូវ៉ាបានមានព្រះបន្ទូលហើយ»។
ព្រះអង្គមានព្រះបន្ទូលថា ការដែលអ្នកធ្វើជាអ្នកបម្រើរបស់យើង ដើម្បីលើកអស់ទាំងកុលសម្ព័ន្ធយ៉ាកុបឡើង ហើយនឹងនាំពួកបម្រុងទុក ក្នុងសាសន៍អ៊ីស្រាអែលឲ្យមកវិញ នោះជាការតិចតួចពេកដល់អ្នក យើងនឹងបន្ថែមការនេះឲ្យអ្នកបានធ្វើជាពន្លឺ ដល់សាសន៍ដទៃទាំងប៉ុន្មានទៀត ដើម្បីឲ្យអ្នកបានធ្វើជាអ្នកជួយសង្គ្រោះរបស់យើង រហូតដល់ចុងផែនដីបំផុត។
ព្រះយេហូវ៉ាបានលាត់ព្រះពាហុបរិសុទ្ធរបស់ព្រះអង្គ នៅចំពោះមុខមនុស្សគ្រប់សាសន៍ ហើយដល់ចុងផែនដី បានឃើញសេចក្ដីសង្គ្រោះ របស់ព្រះនៃយើងរាល់គ្នា។
ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ចូរចេញទៅគ្រប់ទីកន្លែងក្នុងពិភពលោក ហើយប្រកាសដំណឹងល្អដល់មនុស្សលោកទាំងអស់ចុះ។
សាសន៍យូដា និងសាសន៍ក្រិកគ្មានអ្វីខុសគ្នាឡើយ ព្រោះព្រះអម្ចាស់ដដែលជាព្រះអម្ចាស់របស់មនុស្សទាំងអស់ ហើយទ្រង់មានព្រះហឫទ័យទូលាយ ដល់អស់អ្នកដែលអំពាវនាវរកព្រះអង្គ
ប៉ុន្តែ ខ្ញុំសួរថា តើគេមិនបានឮទេឬ? ប្រាកដមែន គេបានឮ ដ្បិត «សំឡេងរបស់គេបានចេញទៅពាសពេញលើផែនដី ហើយពាក្យរបស់គេបានឮរហូតដល់ចុងបំផុតនៃពិភពលោក» ។