លុះគេដើរជិតដល់ភូមិដែលគេបម្រុងនឹងទៅ ហើយទ្រង់ធ្វើដូចជាចង់យាងបង្ហួស
លុះមកជិតដល់ភូមិដែលពួកគេកំពុងតែទៅនោះ ព្រះយេស៊ូវធ្វើហាក់ដូចជាចង់យាងទៅមុខទៀត
កាលពួកគេធ្វើដំណើរមកជិតដល់ភូមិនោះហើយ ព្រះអង្គក៏ធ្វើជាយាងបង្ហួសទៅ
លុះមកជិតដល់ភូមិដែលសិស្សទាំងពីរបម្រុងនឹងទៅ ព្រះយេស៊ូធ្វើហាក់ដូចជាចង់យាងបន្តទៅមុខទៀត។
នោះក៏ជិតដល់ភូមិដែលគេគិតទៅ ហើយទ្រង់ធ្វើដូចជាចង់យាងបង្ហួស
លុះមកជិតដល់ភូមិដែលសិស្សទាំងពីរបម្រុងនឹងទៅ អ៊ីសាធ្វើហាក់ដូចជាចង់បន្ដទៅមុខទៀត។
គាត់ជម្រាបថា៖ «លោកម្ចាស់ខ្ញុំអើយ សូមអញ្ជើញចូលផ្ទះខ្ញុំប្របាទជាអ្នកបម្រើរបស់លោក ដើម្បីលាងជើង និងស្នាក់នៅមួយយប់សិន រួចសឹមភ្ញាក់ឡើងពីព្រលឹម ហើយបន្ដដំណើរទៅមុខទៀត»។ ទេវតាតបថា៖ «ទេ យប់នេះ យើងនឹងសម្រាកនៅតាមទីធ្លាក្រុងវិញ»។
បុរសនោះពោលថា៖ «ចូរលែងខ្ញុំទៅ ដ្បិតភ្លឺហើយ»។ ប៉ុន្ដែ លោកយ៉ាកុបតបថា៖ «ខ្ញុំមិនឲ្យលោកទៅទេ ទាល់តែលោកឲ្យពរខ្ញុំសិន»។
កាលលោកយ៉ូសែបឃើញបងៗ លោកក៏ស្គាល់ពួកគេ តែលោកធ្វើដូចជាអ្នកដទៃ ហើយមានប្រសាសន៍ទៅកាន់ពួកគេយ៉ាងតឹងរ៉ឹងថា៖ «ពួកឯងមកពីណា?» គេឆ្លើយថា៖ «មកពីស្រុកកាណាន ដើម្បីទិញស្បៀងអាហារ»។
ពេលព្រះអង្គទតឃើញពួកសិស្សចែវទូកបញ្ច្រាសខ្យល់យ៉ាងលំបាក ព្រះអង្គក៏យាងលើទឹក ឆ្ពោះទៅរកពួកគេនៅពេលប្រហែលយាមបួនយប់។ ព្រះអង្គចង់យាងបង្ហួសពួកគេ។
តែគេឃាត់ព្រះអង្គថា៖ «សូមនៅជាមួយយើងខ្ញុំសិន ព្រោះល្ងាច ថ្ងៃទាបណាស់ហើយ»។ ដូច្នេះ ព្រះអង្គក៏យាងចូលទៅគង់ជាមួយគេ។