Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 24:28 - ព្រះគម្ពីរខ្មែរសាកល

28 លុះ​មកជិត​ដល់​ភូមិ​ដែល​ពួកគេ​កំពុងតែ​ទៅ​នោះ ព្រះយេស៊ូវ​ធ្វើហាក់ដូចជាចង់​យាង​ទៅ​មុខ​ទៀត

សូមមើលជំពូក ចម្លង

Khmer Christian Bible

28 កាល​ពួកគេ​ធ្វើ​ដំណើរ​មក​ជិត​ដល់​ភូមិ​នោះ​ហើយ​ ព្រះអង្គ​ក៏​ធ្វើ​ជា​យាង​បង្ហួស​ទៅ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

28 លុះ​គេ​ដើរ​ជិត​ដល់​ភូមិ​ដែល​គេ​បម្រុង​នឹង​ទៅ ហើយ​ទ្រង់​ធ្វើ​ដូច​ជា​ចង់​យាង​បង្ហួស

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

28 លុះ​មក​ជិត​ដល់​ភូមិ​ដែល​សិស្ស​ទាំង​ពីរ​បម្រុង​នឹង​ទៅ ព្រះ‌យេស៊ូ​ធ្វើ​ហាក់​ដូច​ជា​ចង់​យាង​បន្ត​ទៅ​មុខ​ទៀត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

28 នោះ​ក៏​ជិត​ដល់​ភូមិ​ដែល​គេ​គិត​ទៅ ហើយ​ទ្រង់​ធ្វើ​ដូច​ជា​ចង់​យាង​បង្ហួស

សូមមើលជំពូក ចម្លង

អាល់គីតាប

28 លុះ​មក​ជិត​ដល់​ភូមិ​ដែល​សិស្ស​ទាំង​ពីរ​បម្រុង​នឹង​ទៅ អ៊ីសា​ធ្វើ​ហាក់​ដូច​ជា​ចង់​បន្ដ​ទៅ​មុខ​ទៀត។

សូមមើលជំពូក ចម្លង




លូកា 24:28
5 ការដាក់ឲ្យឆ្លើយតបគ្នា  

រួច​និយាយថា​៖ “មើល៍! លោកម្ចាស់​របស់ខ្ញុំ​អើយ សូម​បែរចូល​ទៅក្នុង​ផ្ទះ​របស់​បាវបម្រើ​ពួកលោក ហើយ​ស្នាក់នៅមួយយប់ ព្រមទាំង​លាង​ជើង​ពួកលោក​សិន​ចុះ រួចសឹម​ក្រោកឡើង​ទៅ​តាម​ផ្លូវ​របស់ពួកលោក​ចុះ”។ ប៉ុន្តែ​ពួកគេ​តបថា​៖ “ទេ យើង​នឹង​ស្នាក់នៅមួយយប់​ក្នុង​ទីធ្លាក្រុង”។


បុរសនោះ​និយាយថា​៖ “ចូរ​ឲ្យ​ខ្ញុំ​ទៅ​ចុះ ដ្បិត​ថ្ងៃរះ​ហើយ”។ ប៉ុន្តែ​យ៉ាកុប​តបថា​៖ “ខ្ញុំ​នឹង​មិន​ឲ្យ​លោក​ទៅ​ទេ ទាល់តែ​ឲ្យពរ​ខ្ញុំ​សិន”។


នៅពេល​យ៉ូសែប​ឃើញ​ពួក​បងប្រុស​របស់ខ្លួន គាត់​ក៏​ស្គាល់​ពួកគេ ប៉ុន្តែ​គាត់​ធ្វើដូចជាអ្នកដទៃ​ដាក់​ពួកគេ ហើយ​និយាយ​កាច​នឹង​ពួកគេ ដោយ​សួរថា​៖ “ពួកឯង​មក​ពី​ណា​?”។ ពួកគេ​ឆ្លើយថា​៖ “យើងខ្ញុំ​មកពី​ដែនដី​កាណាន ដើម្បី​ទិញ​ស្បៀងអាហារ”។


ព្រះអង្គ​ទត​ឃើញ​ពួកសិស្ស​រងការលំបាក​ក្នុង​ការអុំទូក ពីព្រោះ​បញ្ច្រាស​ខ្យល់​។ ពេល​ជិត​ភ្លឺ ព្រះអង្គ​យាង​លើ​ទឹក​បឹង​មករក​ពួកគេ ហើយ​មានព្រះទ័យ​ចង់​យាង​បង្ហួស​ពួកគេ​។


ពួកគេ​ក៏​ទទូច​ដល់​ព្រះអង្គ​ថា​៖ “សូម​ស្នាក់នៅ​ជាមួយ​ពួកយើង​សិន​ទៅ ពីព្រោះ​ជិតល្ងាច ណាមួយ​ថ្ងៃ​ក៏​លិច​ហើយ​ដែរ​!” ដូច្នេះ ព្រះយេស៊ូវ​ក៏​យាង​ចូលទៅ​ស្នាក់នៅ​ជាមួយ​ពួកគេ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម