លូកា 22:65 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេជេរប្រមាថព្រះអង្គដោយពាក្យជាច្រើនថែមទៀត។ ព្រះគម្ពីរខ្មែរសាកល គេជេរប្រមាថព្រះអង្គដោយពោលពាក្យផ្សេងៗជាច្រើនផង។ Khmer Christian Bible ហើយពួកគេបាននិយាយពាក្យប្រមាថដល់ព្រះអង្គជាច្រើនទៀត។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រួចគេជេរប្រមាថព្រះអង្គជាច្រើនថែមទៀតផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេក៏ពោលពាក្យប្រមាថទ្រង់ជាច្រើនទៅទៀតដែរ។ អាល់គីតាប រួចគេជេរប្រមាថអ៊ីសាជាច្រើនថែមទៀតផង។ |
ឯអស់អ្នកណាដែលពោលពាក្យទាស់នឹងកូនមនុស្ស នោះនឹងអត់ទោសឲ្យបាន តែអ្នកណាដែលប្រមាថដល់ព្រះវិញ្ញាណបរិសុទ្ធវិញ នោះអត់ទោសឲ្យមិនបានឡើយ។
ទូលបង្គំបានធ្វើទោសគេជាញឹកញាប់ នៅអស់ទាំងសាលាប្រជុំ ទាំងបង្ខំឲ្យគេពោលពាក្យប្រមាថព្រះ ហើយដោយព្រោះទូលបង្គំមានចិត្តក្តៅក្រហាយជ្រុលទាស់នឹងគេ ទូលបង្គំក៏បៀតបៀនគេ រហូតដល់ក្រុងនានារបស់សាសន៍ដទៃទៀតផង»។