នៅវេលានោះ ពួកសិស្សចូលមកជិតព្រះយេស៊ូវទូលសួរថា៖ «តើអ្នកណាធំជាងគេនៅក្នុងព្រះរាជ្យនៃស្ថានសួគ៌?»
លូកា 22:24 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ មានការទាស់ទែងគ្នាកើតឡើងក្នុងចំណោមពួកគេ អំពីអ្នកណាដែលរាប់ជាធំជាងគេ។ ព្រះគម្ពីរខ្មែរសាកល មានជម្លោះកើតឡើងក្នុងចំណោមពួកសិស្ស ថាតើអ្នកណាក្នុងពួកគេត្រូវរាប់ជាធំជាង។ Khmer Christian Bible ពេលនោះក៏កើតមានការឈ្លោះប្រកែកគ្នាអំពីអ្នកដែលទំនងជាអ្នកធំជាងគេក្នុងចំណោមពួកគេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខណៈនោះ ពួកសាវ័ក*ជជែកទាស់ទែងគ្នាចង់ដឹងថា ក្នុងចំណោមពួកគេ នរណាមានឋានៈធំជាងគេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេក៏កើតមានសេចក្ដីទាស់ទែងគ្នា អំពីអ្នកណាដែលរាប់ជាធំជាងគេ អាល់គីតាប ខណៈនោះពួកសាវ័កជជែកទាស់ទែងគ្នាចង់ដឹងថា ក្នុងចំណោមពួកគេ នរណាមានឋានៈធំជាងគេ។ |
នៅវេលានោះ ពួកសិស្សចូលមកជិតព្រះយេស៊ូវទូលសួរថា៖ «តើអ្នកណាធំជាងគេនៅក្នុងព្រះរាជ្យនៃស្ថានសួគ៌?»
ពេលនោះ គេចាប់ផ្តើមសួរគ្នាទៅវិញទៅមក ពីអ្នកណាក្នុងពួកគេ ដែលនឹងធ្វើការនោះ។
ចូរស្រឡាញ់គ្នាទៅវិញទៅមក ដោយសេចក្ដីស្រឡាញ់ជាបងជាប្អូន ចូរផ្តល់កិត្តិយសគ្នាទៅវិញទៅមក ដោយការគោរព។
សេចក្តីស្រឡាញ់តែងអត់ធ្មត់ ហើយក៏សប្បុរស សេចក្តីស្រឡាញ់មិនចេះឈ្នានីស មិនចេះអួតខ្លួន មិនវាយឫកខ្ពស់