បន្ទាប់មក ព្រះអង្គហៅបណ្តាជនមកជិត ហើយមានព្រះបន្ទូលទៅគេថា៖ «ចូរស្តាប់ ហើយយល់ចុះ!
លូកា 20:45 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលប្រជាជនកំពុងស្តាប់ព្រះអង្គ ព្រះអង្គក៏មានព្រះបន្ទូលទៅពួកសិស្សថា៖ ព្រះគម្ពីរខ្មែរសាកល ខណៈដែលប្រជាជនទាំងមូលកំពុងស្ដាប់ ព្រះយេស៊ូវមានបន្ទូលនឹងពួកសិស្សរបស់ព្រះអង្គថា៖ Khmer Christian Bible ពេលប្រជាជនទាំងអស់កំពុងស្ដាប់ ព្រះអង្គក៏មានបន្ទូលទៅពួកសិស្សព្រះអង្គថា៖ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅពេលប្រជាជនទាំងមូលកំពុងស្ដាប់ព្រះអង្គ ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ពួកសិស្សថា៖ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលបណ្តាជនកំពុងតែស្តាប់ទ្រង់ នោះទ្រង់មានបន្ទូលទៅពួកសិស្សថា អាល់គីតាប នៅពេលប្រជាជនទាំងមូលកំពុងស្ដាប់អ៊ីសា គាត់មានប្រសាសន៍ទៅកាន់ពួកសិស្សថា៖ |
បន្ទាប់មក ព្រះអង្គហៅបណ្តាជនមកជិត ហើយមានព្រះបន្ទូលទៅគេថា៖ «ចូរស្តាប់ ហើយយល់ចុះ!
ព្រះអង្គត្រាស់ហៅបណ្ដាជន និងពួកសិស្សឲ្យចូលមក រួចមានព្រះបន្ទូលទៅគេថា៖ «អ្នកណាដែលចង់មកតាមខ្ញុំ ត្រូវឲ្យអ្នកនោះលះកាត់ចិត្តខ្លួនឯងចោល ផ្ទុកឈើឆ្កាងរបស់ខ្លួន ហើយមកតាមខ្ញុំ។
បើព្រះបាទដាវីឌហៅព្រះគ្រីស្ទថាជាព្រះអម្ចាស់ ដូច្នេះ តើព្រះគ្រីស្ទអាចជាព្រះរាជវង្សរបស់ព្រះអង្គដូចម្តេចបាន?»
ចំណែកអស់អ្នកដែលនៅតែមានះក្នុងអំពើបាប ត្រូវបន្ទោសគេនៅមុខមនុស្សទាំងអស់ ដើម្បីឲ្យអ្នកឯទៀតបានខ្លាចដែរ។