ដូច្នេះ គេក៏ប្រញាប់ប្រញាល់យកអាវរបស់គេរៀងខ្លួន ដាក់ឲ្យលោកអង្គុយនៅត្រង់ក្បាលជណ្តើរ រួចផ្លុំត្រែឡើងថា៖ «យេហ៊ូវជាស្តេច»។
លូកា 19:36 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កំពុងដែលព្រះអង្គយាងទៅ ប្រជាជននាំគ្នាយកអាវរបស់ខ្លួនមកក្រាលតាមផ្លូវ។ ព្រះគម្ពីរខ្មែរសាកល ពេលដែលព្រះអង្គយាងទៅ គេក៏ក្រាលអាវវែងរបស់ខ្លួននៅតាមផ្លូវ។ Khmer Christian Bible ពេលព្រះអង្គកំពុងយាងទៅ ពួកគេក៏ក្រាលអាវរបស់ខ្លួននៅលើផ្លូវ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅពេលព្រះអង្គយាងទៅមុខ មនុស្សម្នាយកអាវធំរបស់ខ្លួនមកក្រាលតាមផ្លូវ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កំពុងដែលទ្រង់យាងទៅ គេក៏នាំគ្នាយកអាវរបស់ខ្លួនក្រាលតាមផ្លូវ អាល់គីតាប នៅពេលអ៊ីសាទៅមុខ មនុស្សម្នាយកអាវធំរបស់ខ្លួនមកក្រាលតាមផ្លូវ។ |
ដូច្នេះ គេក៏ប្រញាប់ប្រញាល់យកអាវរបស់គេរៀងខ្លួន ដាក់ឲ្យលោកអង្គុយនៅត្រង់ក្បាលជណ្តើរ រួចផ្លុំត្រែឡើងថា៖ «យេហ៊ូវជាស្តេច»។
បណ្ដាជនជាច្រើនបានក្រាលអាវរបស់ខ្លួនតាមផ្លូវ ខ្លះទៀតកាប់មែកឈើយកមករាយតាមផ្លូវ។
ពេលព្រះអង្គយាងទៅដល់ត្រង់ផ្លូវចុះពីភ្នំដើមអូលីវ ពួកសិស្សរបស់ព្រះអង្គទាំងហ្វូងចាប់ផ្តើមមានចិត្តរីករាយ ហើយសរសើរតម្កើងព្រះ ដោយសំឡេងយ៉ាងខ្លាំង ដោយព្រោះការអស្ចារ្យទាំងប៉ុន្មានដែលគេបានឃើញ។