ពេលនោះ មានស្ត្រីសាសន៍កាណានម្នាក់នៅតំបន់នោះ បានចេញមក ហើយស្រែកឡើងថា៖ «ព្រះអម្ចាស់ ជាព្រះរាជវង្សព្រះបាទដាវីឌអើយ សូមអាណិតមេត្តាខ្ញុំម្ចាស់ផង! កូនស្រីខ្ញុំម្ចាស់ត្រូវអារក្សចូល នាងវេទនាណាស់»។
លូកា 17:13 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ស្រែកទូលថា៖ «ឱព្រះយេស៊ូវ ជាម្ចាស់អើយ សូមមេត្តាប្រោសយើងខ្ញុំផង»។ ព្រះគម្ពីរខ្មែរសាកល ហើយស្រែកឡើងថា៖ “លោកយេស៊ូវអើយ លោកគ្រូអើយ សូមអាណិតមេត្តាយើងខ្ញុំផង!”។ Khmer Christian Bible ទាំងបន្លឺសំឡេងថា៖ «លោកគ្រូយេស៊ូអើយ! សូមមេត្ដាដល់យើងផង»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្រែកឡើងថា៖ «លោកគ្រូយេស៊ូអើយ! សូមអាណិតមេត្តាយើងខ្ញុំផង»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱព្រះយេស៊ូវ ជាម្ចាស់អើយ សូមមេត្តាប្រោសយើងខ្ញុំផង អាល់គីតាប ស្រែកឡើងថា៖ «តួនអ៊ីសាអើយ! សូមអាណិតមេត្ដាយើងខ្ញុំផង»។ |
ពេលនោះ មានស្ត្រីសាសន៍កាណានម្នាក់នៅតំបន់នោះ បានចេញមក ហើយស្រែកឡើងថា៖ «ព្រះអម្ចាស់ ជាព្រះរាជវង្សព្រះបាទដាវីឌអើយ សូមអាណិតមេត្តាខ្ញុំម្ចាស់ផង! កូនស្រីខ្ញុំម្ចាស់ត្រូវអារក្សចូល នាងវេទនាណាស់»។
ពេលព្រះយេស៊ូវយាងចេញពីទីនោះ មានមនុស្សខ្វាក់ពីរនាក់ដើរតាមព្រះអង្គទាំងស្រែកឡើងថា៖ «ព្រះរាជវង្សព្រះបាទដាវីឌអើយ! សូមទ្រង់ប្រោសមេត្តាដល់យើងខ្ញុំផង»។
វិញ្ញាណនោះធ្វើឲ្យវាដួលទៅក្នុងភ្លើង និងធ្លាក់ទៅក្នុងទឹកជាញឹកញាប់ ដើម្បីសម្លាប់វា ប៉ុន្តែ ប្រសិនបើលោកគ្រូអាចធ្វើបាន សូមអាណិតមេត្តាជួយយើងខ្ញុំផង»។
ពេលព្រះអង្គទតឃើញក៏មានព្រះបន្ទូលថា៖ «ចូរអ្នករាល់គ្នាទៅបង្ហាញខ្លួន ឲ្យពួកសង្ឃពិនិត្យមើលចុះ»។ លុះកំពុងតែដើរទៅ នោះគេក៏បានជាស្អាតទាំងអស់គ្នា។
ស៊ីម៉ូនទូលតបថា៖ «លោកគ្រូ យើងខ្ញុំខំអូសអួនពេញមួយយប់ ចាប់មិនបានត្រីសោះ តែខ្ញុំនឹងទម្លាក់អួនតាមពាក្យរបស់លោកគ្រូ»។