Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 15:22 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

22 ពេល​នោះ មាន​ស្ត្រី​សាសន៍​កាណាន​ម្នាក់​នៅ​តំបន់​នោះ បាន​ចេញ​មក ហើយ​ស្រែក​ឡើង​ថា៖ «ព្រះ‌អម្ចាស់ ជា​ព្រះ‌រាជ‌វង្ស​ព្រះ‌បាទ​ដាវីឌ​អើយ សូម​អាណិត​មេត្តា​ខ្ញុំ​ម្ចាស់​ផង! កូន​ស្រី​ខ្ញុំ​ម្ចាស់​ត្រូវ​អារក្ស​ចូល នាង​វេទនា​ណាស់»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

22 ពេល​នោះ មើល៍! មាន​ស្ត្រី​ជនជាតិកាណាន​ម្នាក់​ពី​តំបន់​នោះ​បាន​ចេញមក ស្រែកឡើង​ថា​៖ “ព្រះអម្ចាស់​អើយ​! បុត្រ​ដាវីឌ​អើយ​! សូម​អាណិតមេត្តា​ខ្ញុំម្ចាស់​ផង​! កូនស្រី​របស់ខ្ញុំម្ចាស់​មាន​អារក្សធ្វើទុក្ខ​យ៉ាងវេទនា​ណាស់”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

22 នោះ​មាន​ស្ដ្រី​ជនជាតិ​កាណាន​ម្នាក់​ ដែល​រស់​នៅ​តំបន់​នោះ​បាន​ចេញ​មក​ ស្រែក​ថា៖​ «លោកម្ចាស់​ជា​ពូជពង្ស​ដាវីឌ​អើយ!​ សូម​មេត្តា​ខ្ញុំ​ផង!​ កូន​ស្រី​របស់​ខ្ញុំ​ត្រូវ​អារក្ស​ចូល​ ធ្វើ​ទុក្ខ​ខ្លាំង​ណាស់»​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

22 មាន​ស្ត្រី​សាសន៍​កាណាន​ម្នាក់​ដែល​រស់​នៅ​ស្រុក​នោះ​ចូល​មក​គាល់​ព្រះអង្គ ហើយ​ទូល‌អង្វរ​ថា៖ «ឱ​ព្រះ‌អម្ចាស់​ជា​ព្រះ‌រាជ‌វង្ស​របស់​ព្រះ‌បាទ​ដាវីឌ​អើយ សូម​អាណិត​មេត្តា​ខ្ញុំ​ម្ចាស់​ផង! កូន​ស្រី​ខ្ញុំ​ម្ចាស់​ត្រូវ​អារក្ស​ចូល​បណ្ដាល​ឲ្យ​វេទនា​ខ្លាំង​ណាស់»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

22 នោះ​ឃើញ​មាន​ស្ត្រី​សាសន៍​កាណាន​ម្នាក់​នៅ​ស្រុក​នោះ គាត់​ចេញ​មក​ស្រែក​ទូល​ទ្រង់​ថា ឱ​ព្រះ‌អម្ចាស់ ជា​ពូជ​ហ្លួង​ដាវីឌ​អើយ សូម​មេត្តា​ប្រោស​ខ្ញុំ​ម្ចាស់​ផង ដ្បិត​កូន​ស្រី​របស់​ខ្ញុំ​ម្ចាស់ មាន​អារក្ស​ចូល ធ្វើ​ទុក្ខ​ជា​ខ្លាំង​ណាស់

សូមមើលជំពូក ចម្លង

អាល់គីតាប

22 មាន​ស្ដ្រី​សាសន៍​កាណាន​ម្នាក់​ដែល​រស់​នៅ​ស្រុក​នោះ​ចូល​មក​ជួប​អ៊ីសា ហើយ​អង្វរ​ថា៖ «ឱ​អ៊ីសា‌ជាអម្ចាស់​ជា​ពូជ‌ពង្ស​របស់​ទត​អើយ សូម​អាណិត​មេត្ដា​ខ្ញុំ​ផង! កូន​ស្រី​ខ្ញុំ​ត្រូវ​អ៊ីព្លេស​ចូល​បណ្ដាល​ឲ្យ​វេទនា​ខ្លាំង​ណាស់»។

សូមមើលជំពូក ចម្លង




ម៉ាថាយ 15:22
19 ការដាក់ឲ្យឆ្លើយតបគ្នា  

ឱ​ព្រះ​នៃ​សេចក្ដី​សុចរិត​របស់​ទូល‌បង្គំ​អើយ ពេល​ទូល‌បង្គំ​អំពាវ‌នាវ សូម​មាន​ព្រះ‌បន្ទូល​ឆ្លើយ​មក​ទូល‌បង្គំ​ផង! ពេល​ទូល‌បង្គំ​មាន​សេចក្ដី​តាន​តឹង ព្រះ‌អង្គ​ប្រទាន​ឲ្យ​ទូល‌បង្គំ​បាន​ស្បើយ។ សូមប្រណី​សន្ដោស​ទូល‌បង្គំ ហើយ​សូម​ព្រះ​សណ្ដាប់​សេចក្ដី​អធិស្ឋាន របស់​ទូល‌បង្គំ​ផង។


ប្រជា‌រាស្ត្រ​នៅ​ក្រុង​ទីរ៉ុស គឺ​ពួក​អ្នក​មាន​ស្ដុក​ស្ដម នឹង​នាំ​តង្វាយ​មក​ថ្វាយ​ព្រះ​នាង ដើម្បី​ផ្គាប់​ផ្គុន​ព្រះ​នាង។ ៙ ព្រះ‌អង្គ​ម្ចាស់​ក្សត្រិយ៍​ដែល​នៅ​ក្នុង​ក្រឡា​បន្ទំ ព្រះ​នាង​មាន​ពេញ​ដោយ​សេចក្ដី​រុងរឿង ព្រះ‌ភូសា​របស់​ព្រះ​នាង​ប៉ាក់​លម្អ​ដោយ​មាស។


ឱ​ព្រះ‌យេហូវ៉ា​អើយ សូមប្រណី​សន្ដោស​ទូល‌បង្គំ​ផង ដ្បិត​ទូល‌បង្គំ​ខ្សោយណាស់​ហើយ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ប្រោស​ទូល‌បង្គំ​ឲ្យ​ជា​ផង ដ្បិត​ឆ្អឹងរបស់​ទូល‌បង្គំ​ញ័រ​រន្ធត់​ញាប់‌ញ័រ។


មិន​មែន​ទៅ​ឯ​សាសន៍​ជា​ច្រើន ដែល​មាន​ពាក្យ​សម្ដី​ប្លែក និង​ភាសា​ពិបាក ដែល​អ្នក​នឹង​ស្តាប់​ពាក្យ​របស់​គេ​មិន​បាន​នោះ​ទេ ប្រសិន‌បើ​យើង​ចាត់​អ្នក​ឲ្យ​ទៅ​ឯ​សាសន៍​ទាំង​នោះ ប្រាកដ​ជា​គេ​នឹង​ស្តាប់​អ្នក។


នេះ​ជា​បញ្ជី​ពង្សាវតារ​របស់​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌រាជ​វង្ស​ព្រះ‌បាទ​ដាវីឌ និង​ជា​ជំនួរ​វង្ស​របស់​លោក​អ័ប្រា‌ហាំ។


ប៉ុន្តែ ព្រះ‌អង្គ​មិន​បាន​ឆ្លើយ​តប​នឹង​នាង​មួយ​ព្រះ‌ឱស្ឋ​សោះ។ ពួក​សិស្ស​ព្រះ‌អង្គ​ចូល​មក​ជិត ទាំង​ទទូច​ដាក់​ព្រះ‌អង្គ​ថា៖ «សូម​ឲ្យ​នាង​ចេញ​ទៅ​វិញ​ទៅ ដ្បិត​នាង​ចេះ​តែ​ស្រែក​ពី​ក្រោយ​យើង»។


«ព្រះ‌អម្ចាស់​អើយ! សូម​ទ្រង់​ប្រោស​មេត្តា​ដល់​កូន​ប្រុស​របស់​ទូល‌បង្គំ​ផង ដ្បិត​វា​ឆ្កួត​ជ្រូក ហើយ​វេទនា​ខ្លាំង​ណាស់។ វា​ដួល​ទៅ​ក្នុង​ភ្លើង និង​ទៅ​ក្នុង​ទឹក​ជា​ញឹក‌ញាប់។


ដូច្នេះ ព្រះ‌កិត្តិនាម​របស់​ព្រះ‌អង្គ​ក៏​ឮ​សុស‌សាយ​ពេញ​ស្រុក​ស៊ីរី​ទាំង​មូល ហើយ​គេ​នាំ​មនុស្ស​ដែល​មាន​ជំងឺ​រោគា​ផ្សេងៗ មាន​មនុស្ស​អារក្ស​ចូល មនុស្ស​ឆ្កួត​ជ្រូក និង​មនុស្ស​ស្លាប់​ដៃ​ស្លាប់​ជើង មក​រក​ព្រះ‌អង្គ ហើយ​ព្រះ‌អង្គ​ក៏​ប្រោស​គេ​ឲ្យ​បាន​ជា។


ពេល​ព្រះ‌យេស៊ូវ​យាង​ចេញ​ពី​ទី​នោះ មាន​មនុស្ស​ខ្វាក់​ពីរ​នាក់​ដើរ​តាម​ព្រះ‌អង្គ​ទាំង​ស្រែក​ឡើង​ថា៖ «ព្រះ‌រាជ‌វង្ស​ព្រះ‌បាទ​ដាវីឌ​អើយ! សូម​ទ្រង់​ប្រោស​មេត្តា​ដល់​យើង​ខ្ញុំ​ផង»។


ស្រែក​ទូល​ថា៖ «ឱ​ព្រះ‌យេស៊ូវ ជា​ម្ចាស់​អើយ សូម​មេត្តា​ប្រោស​យើង​ខ្ញុំ​ផង»។


ឯ​អ្នក​ទារ​ពន្ធ គាត់​ឈរ​នៅ​ឆ្ងាយ មិន​ទាំង​ងើប​មើល​ទៅ​លើ​មេឃ​ផង ក៏​គក់​ដើម​ទ្រូង​ទូល​ថា "ឱ​ព្រះ‌អង្គ​អើយ សូម​ទ្រង់​មេត្តា​អត់​ទោស​ដល់​ទូល‌បង្គំ ដែល​ជា​មនុស្ស​បាប​ផង"។


គេ​នាំ​គ្នា​ស្តាប់​ព្រះ‌អង្គ ហើយ​ដើម្បី​ឲ្យ​បាន​ជា​ពី​ជំងឺ​ផ្សេងៗ​របស់​គេ ឯ​អស់​អ្នក​ដែល​មាន​វិញ្ញាណ​អាក្រក់​ធ្វើ​ទុក្ខ​ក៏​បាន​ជា​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម