ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លូកា 11:30 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដ្បិត​លោក​យ៉ូណាស​ជា​ទី​សម្គាល់​ដល់​មនុស្ស​នៅ​ក្រុង​នីនីវេ​យ៉ាង​ណា កូន​មនុស្ស​ក៏​នឹង​បាន​ជា​ទី​សម្គាល់​ដល់​មនុស្ស​ជំនាន់​នេះ​យ៉ាង​ដូច្នោះ​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ពោលគឺ ដូចដែល​យ៉ូណាស​បានជា​ទីសម្គាល់​ដល់​ពួកអ្នក​នីនីវេ​យ៉ាងណា កូនមនុស្ស​ក៏​នឹង​បានជា​ទីសម្គាល់​ដល់​ជំនាន់​នេះ​យ៉ាងនោះ​ដែរ​។

សូមមើលជំពូក

Khmer Christian Bible

ដ្បិត​លោក​យ៉ូណាស​បាន​ត្រលប់​ជា​ទីសំគាល់​មួយ​ដល់​អ្នក​ក្រុង​នីនីវេ​ជា​យ៉ាង​ណា​ កូន​មនុស្ស​ក៏​នឹង​ត្រលប់​ជា​ទី​សំគាល់​មួយ​ដល់​ជំនាន់​នេះ​ជា​យ៉ាង​នោះ​ដែរ។​

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​យ៉ូណាស​បាន​ធ្វើ​ជា​ទី​សម្គាល់​ឲ្យ​អ្នក​ក្រុង​នីនីវេ​ឃើញ​យ៉ាង​ណា បុត្រ​មនុស្ស​ក៏​នឹង​ធ្វើ​ជា​ទី​សម្គាល់​ឲ្យ​មនុស្ស​ជំនាន់​នេះ​ឃើញ​យ៉ាង​នោះ​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ពី​ព្រោះ ដូច​ជា​លោក​យ៉ូណាស​ជា​ទី​សំគាល់​ដល់​មនុស្ស​នៅ​ក្រុង​នីនីវេ​យ៉ាង​ណា នោះ​កូន​មនុស្ស​ក៏​នឹង​បាន​ជា​ទី​សំគាល់ ដល់​មនុស្ស​ដំណ​នេះ​យ៉ាង​ដូច្នោះ​ដែរ

សូមមើលជំពូក

អាល់គីតាប

យូណើស​បាន​ធ្វើ​ជា​ទី​សំគាល់ ឲ្យ​អ្នក​ក្រុង​នីនីវេ​ឃើញ​យ៉ាង​ណា បុត្រា​មនុស្ស​ក៏​នឹង​ធ្វើ​ជា​ទី​សំគាល់​ឲ្យ​មនុស្ស​ជំនាន់​នេះ​ឃើញ​យ៉ាង​នោះ​ដែរ។

សូមមើលជំពូក



លូកា 11:30
7 ការដាក់ឲ្យឆ្លើយតបគ្នា  

អេសេ‌គាល​នឹង​ធ្វើ​ជា​ទី​សម្គាល់ ដល់​អ្នក​រាល់​គ្នា​យ៉ាង​នោះ​ឯង អ្នក​រាល់​គ្នា​នឹង​ធ្វើ​តាម​គ្រប់​ទាំង​ការ​ដែល​គាត់​បាន​ធ្វើ​នោះ​ដែរ កាល​ណា​ការ​នេះ​កើត​មក នោះ​អ្នក​រាល់​គ្នា​នឹង​ដឹង​ថា យើង​នេះ​ជា​ព្រះ‌អម្ចាស់‌យេហូវ៉ា​ពិត។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​យ៉ូណាស ជា​កូន​អ័មីថាយ​ថា៖


ប៉ុន្តែ ព្រះ‌យេហូវ៉ា​បម្រុង​ឲ្យ​មាន​ត្រី​មួយ​យ៉ាង​ធំ​ដើម្បី​លេប​យ៉ូណាស ហើយ​ហោរា​យ៉ូណាស​បាន​នៅ​ក្នុង​ពោះ​ត្រី​នោះ​អស់​បី​ថ្ងៃ​បី​យប់។


ពេល​នោះ ព្រះ‌យេហូវ៉ា​បង្គាប់​ត្រី ហើយ​វា​ក៏​ក្អែ​ហោរា​យ៉ូណាស​ចេញ​នៅ​លើ​ដី​គោក។