លូកា 11:21 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលណាមនុស្សខ្លាំងពូកែកាន់គ្រឿងអាវុធ ប្រុងប្រៀបនឹងការពារផ្ទះរបស់ខ្លួន នោះទ្រព្យសម្បត្តិរបស់គាត់នឹងបានគង់វង់នៅ ព្រះគម្ពីរខ្មែរសាកល នៅពេលមនុស្សខ្លាំងពូកែកំពុងយាមវិមានរបស់ខ្លួន ដោយបានបំពាក់អាវុធគ្រប់គ្រាន់ហើយ នោះអ្វីៗដែលគាត់មានក៏បានគង់វង្ស។ Khmer Christian Bible នៅពេលមនុស្សខ្លាំងប្រដាប់អាវុធយាមផ្ទះរបស់គាត់ នោះទ្រព្យសម្បត្ដិរបស់គាត់មុខជាគង់វង្ស។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បើមនុស្សណាម្នាក់ខ្លាំងពូកែ មានអាវុធការពារផ្ទះរបស់ខ្លួន ទ្រព្យសម្បត្តិរបស់គេនឹងបានគង់វង្ស។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលណាមនុស្សខ្លាំងពូកែកាន់គ្រឿងអាវុធ ប្រុងប្រៀបនឹងការពារផ្ទះរបស់ខ្លួន នោះទ្រព្យសម្បត្តិក៏បានគង់វង់នៅ អាល់គីតាប បើមនុស្សណាម្នាក់ខ្លាំងពូកែ មានអាវុធការពារផ្ទះរបស់ខ្លួន ទ្រព្យសម្បត្តិរបស់គេនឹងបានគង់វង្ស។ |
តើធ្វើដូចម្តេចឲ្យគេចូលទៅក្នុងផ្ទះរបស់មនុស្សខ្លាំងពូកែ ហើយប្លន់យកទ្រព្យសម្បត្តិរបស់អ្នកនោះបាន? លុះត្រាតែចងអ្នកខ្លាំងនោះជាមុនសិន នោះទើបអាចប្លន់យកទ្រព្យសម្បត្តិក្នុងផ្ទះរបស់គាត់បាន។
គ្មានអ្នកណាអាចចូលទៅក្នុងផ្ទះរបស់មនុស្សខ្លាំងពូកែ ហើយប្លន់យកទ្រព្យសម្បត្តិរបស់អ្នកនោះបានឡើយ លុះត្រាតែចងអ្នកខ្លាំងនោះជាមុនសិន ទើបអាចប្លន់ផ្ទះនោះបាន។
ប៉ុន្តែ បើខ្ញុំដេញអារក្ស ដោយសារអង្គុលីព្រះហស្តនៃព្រះ នោះព្រះរាជ្យរបស់ព្រះបានមកដល់អ្នករាល់គ្នាហើយ។
ប៉ុន្តែ បើអ្នកណាខ្លាំងជាង មកវាយឈ្នះគាត់កាលណា នោះគេដណ្តើមយកអស់ទាំងគ្រឿងអាវុធ ដែលគាត់ទុកចិត្តនោះ រួចប្លន់យកជ័យភណ្ឌទៅចែកគ្នាហើយ។