កាលព្រះអង្គកំពុងចេញដំណើរទៅ មានបុរសម្នាក់រត់មក ហើយលុតជង្គង់ចុះនៅចំពោះព្រះអង្គ ទូលថា៖ «លោកគ្រូល្អអើយ! តើខ្ញុំត្រូវធ្វើដូចម្តេចដើម្បីឲ្យបានជីវិតអស់កល្បជានិច្ចទុកជាមត៌ក?»
លូកា 10:25 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅគ្រានោះ មានអ្នកប្រាជ្ញច្បាប់ម្នាក់ឈរឡើង ទូលល្បងទ្រង់ថា៖ «លោកគ្រូ តើត្រូវឲ្យខ្ញុំធ្វើដូចម្តេច ដើម្បីឲ្យបានជីវិតអស់កល្បជានិច្ច?» ព្រះគម្ពីរខ្មែរសាកល ពេលនោះ មើល៍! មានអ្នកច្បាប់ម្នាក់ក្រោកឡើងល្បងលព្រះយេស៊ូវ ដោយទូលសួរថា៖ “លោកគ្រូ តើខ្ញុំត្រូវធ្វើអ្វី ដើម្បីទទួលជីវិតអស់កល្បជានិច្ចជាមរតក?”។ Khmer Christian Bible ក្រោយមក មានអ្នកជំនាញច្បាប់ម្នាក់បានក្រោកឈរឡើងល្បងព្រះអង្គថា៖ «លោកគ្រូ តើខ្ញុំគួរធ្វើអ្វីខ្លះដើម្បីនឹងបានជីវិតអស់កល្បជានិច្ចជាមរតក?» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ មានបណ្ឌិតខាងវិន័យម្នាក់ក្រោកឈរទូលសួរព្រះយេស៊ូ ក្នុងគោលបំណងចង់ចាប់កំហុសព្រះអង្គថា៖ «លោកគ្រូ! តើខ្ញុំត្រូវធ្វើអ្វីខ្លះ ដើម្បីឲ្យបានទទួលជីវិតអស់កល្បជានិច្ច?»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅគ្រានោះ មានអ្នកប្រាជ្ញច្បាប់ម្នាក់ឈរឡើង ទូលល្បងទ្រង់ថា លោកគ្រូ តើត្រូវឲ្យខ្ញុំធ្វើដូចម្តេច ដើម្បីឲ្យបានជីវិតអស់កល្បជានិច្ច អាល់គីតាប ពេលនោះ មានបណ្ឌិតខាងហ៊ូកុំម្នាក់ក្រោកឈរសួរអ៊ីសា ក្នុងគោលបំណងចង់ចាប់កំហុសអ៊ីសាថា៖ «តួន! តើខ្ញុំត្រូវធ្វើអ្វីខ្លះ ដើម្បីឲ្យបានទទួលជីវិតអស់កល្បជានិច្ច?»។ |
កាលព្រះអង្គកំពុងចេញដំណើរទៅ មានបុរសម្នាក់រត់មក ហើយលុតជង្គង់ចុះនៅចំពោះព្រះអង្គ ទូលថា៖ «លោកគ្រូល្អអើយ! តើខ្ញុំត្រូវធ្វើដូចម្តេចដើម្បីឲ្យបានជីវិតអស់កល្បជានិច្ចទុកជាមត៌ក?»
ព្រះអង្គមានព្រះបន្ទូលឆ្លើយទៅគេថា៖ «តើលោកម៉ូសេបានបង្គាប់អ្នករាល់គ្នាដូចម្តេច?»
មានអាចារ្យម្នាក់ចូលមកជិត ឮពួកគេជជែកគ្នា ហើយឃើញថាព្រះអង្គបានឆ្លើយនឹងពួកគេយ៉ាងល្អ គាត់ក៏ទូលសួរព្រះអង្គថា៖ «ក្នុងព្រះឱវាទទាំងប៉ុន្មាន តើព្រះឱវាទណាសំខាន់ជាងគេ?»
ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាថា មានហោរា និងស្តេចជាច្រើន ប្រាថ្នាចង់ឃើញការដែលអ្នករាល់គ្នាឃើញដែរ តែមិនបានឃើញទេ ក៏ចង់ឮសេចក្តីដែលអ្នករាល់គ្នាឮដែរ តែមិនបានឮសោះ»។
ព្រះអង្គមានព្រះបន្ទូលឆ្លើយថា៖ «តើក្នុងក្រឹត្យវិន័យ មានចែងអ្វីខ្លះ? តើអ្នកមើលយល់ដូចម្តេច»?
មាននាម៉ឺនម្នាក់ទូលសួរព្រះអង្គថា៖ «ឱលោកគ្រូល្អអើយ តើខ្ញុំត្រូវធ្វើដូចម្តេច ដើម្បីឲ្យបាន ជីវិតអស់កល្បជានិច្ចទុកជាមត៌ក?»
ប៉ុន្តែ ពួកផារិស៊ី និងពួកអ្នកប្រាជ្ញច្បាប់ បានច្រានចោលបំណងរបស់ព្រះសម្រាប់ខ្លួនគេ ដោយមិនព្រមទទួលពិធីជ្រមុជពីលោក)។
គេទូលដូច្នោះ ដើម្បីល្បងលព្រះអង្គទេ ប្រយោជន៍ឲ្យបានរករឿងចោទប្រកាន់ព្រះអង្គប៉ុណ្ណោះ។ ព្រះយេស៊ូវឱនចុះ ហើយសរសេរលើដី ដោយព្រះអង្គុលីរបស់ព្រះអង្គ។
ដ្បិតប្រសិនបើមត៌កនោះបានមកដោយអាងលើក្រឹត្យវិន័យ នោះមិនអាងលើសេចក្ដីសន្យាទេ តែព្រះបានប្រទានមត៌កនោះដល់លោកអ័ប្រាហាំ តាមសេចក្ដីសន្យាវិញ។