ក៏មានពួកចាស់ទុំនៃពួកអ៊ីស្រាអែលចិតសិបនាក់ ឈរនៅមុខរូបទាំងនោះ ហើយមានយ្អាសានាជាកូនសាផាន ឈរនៅកណ្ដាលគេ គ្រប់គ្នាកាន់ជើងពាន ហើយផ្សែងពីគ្រឿងក្រអូបក៏ហុយឡើងយ៉ាងក្រាស់។
លូកា 10:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក្រោយមក ព្រះអម្ចាស់តម្រូវចិតសិបនាក់ទៀត ហើយចាត់គេឲ្យទៅមុនព្រះអង្គ មួយគូៗទៅគ្រប់ក្រុង គ្រប់កន្លែងដែលព្រះអង្គបម្រុងយាងទៅ។ ព្រះគម្ពីរខ្មែរសាកល បន្ទាប់ពីការទាំងនេះ ព្រះអម្ចាស់បានតែងតាំងសិស្សចិតសិបនាក់ផ្សេងទៀត ហើយចាត់ពួកគេពីរៗនាក់ឲ្យទៅខាងមុខព្រះអង្គ តាមគ្រប់ទីក្រុង និងទីកន្លែងដែលព្រះអង្គរៀបនឹងយាងទៅ។ Khmer Christian Bible បន្ទាប់ពីហេតុការណ៍ទាំងនេះមក ព្រះអម្ចាស់រើសតាំងសិស្សចិតសិបនាក់ផ្សេងទៀត និងចាត់ពួកគេពីរនាក់ៗឲ្យទៅមុនព្រះអង្គឆ្ពោះទៅគ្រប់ក្រុង និងគ្រប់ទីកន្លែងដែលព្រះអង្គបម្រុងនឹងទៅ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្រោយមក ព្រះអម្ចាស់ជ្រើសយកសិស្ស*ចិតសិបពីររូបទៀត ហើយចាត់គេពីរៗនាក់ឲ្យទៅតាមភូមិ តាមស្រុកនានា ដែលព្រះអង្គបម្រុងនឹងយាងទៅ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លុះក្រោយការទាំងនោះមក ព្រះអម្ចាស់ទ្រង់ដំរូវ៧០នាក់ទៀត ហើយចាត់គេឲ្យទៅមុនទ្រង់ មួយគូៗក្នុងគ្រប់ក្រុង គ្រប់កន្លែងដែលទ្រង់គិតយាងទៅ អាល់គីតាប ក្រោយមក អ៊ីសាជាអម្ចាស់ជ្រើសយកសិស្សចិតសិបពីរនាក់ទៀត ហើយចាត់គេពីរៗនាក់ឲ្យទៅតាមភូមិ តាមស្រុកនានា ដែលអ៊ីសាបម្រុងនឹងទៅ។ |
ក៏មានពួកចាស់ទុំនៃពួកអ៊ីស្រាអែលចិតសិបនាក់ ឈរនៅមុខរូបទាំងនោះ ហើយមានយ្អាសានាជាកូនសាផាន ឈរនៅកណ្ដាលគេ គ្រប់គ្នាកាន់ជើងពាន ហើយផ្សែងពីគ្រឿងក្រអូបក៏ហុយឡើងយ៉ាងក្រាស់។
ដូច្នេះ ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរប្រមូលពួកចាស់ទុំសាសន៍អ៊ីស្រាអែលចិតសិបនាក់ ដែលអ្នកដឹងថាជាចាស់ទុំក្នុងចំណោមប្រជាជន និងជាអ្នកដឹកនាំលើពួកគេ ឲ្យមកជួបយើង។ ចូរនាំគេមកកាន់ត្រសាលជំនុំ ហើយឲ្យឈរនៅទីនោះជាមួយអ្នក
កូននោះនឹងនាំមុខព្រះអង្គ ដោយវិញ្ញាណ និងអំណាចរបស់លោកអេលីយ៉ា ដើម្បីបំបែរចិត្តឪពុកមករកកូន និងពួកចចេសមករកប្រាជ្ញារបស់មនុស្សសុចរិត ហើយរៀបចំប្រជារាស្រ្តមួយជាស្រេច ទុកសម្រាប់ព្រះអម្ចាស់» ។
រីឯកូនវិញ គេនឹងហៅកូនថា ជាហោរារបស់ព្រះដ៏ខ្ពស់បំផុត ដ្បិតកូននឹងដើរមុខព្រះអម្ចាស់ ដើម្បីរៀបចំផ្លូវថ្វាយព្រះអង្គ
កាលព្រះអម្ចាស់បានឃើញ ព្រះអង្គមានព្រះហឫទ័យអាណិតអាសូរដល់គាត់ ហើយមានព្រះបន្ទូលទៅគាត់ថា៖ «កុំយំអី!»។
ហើយចាត់គេឲ្យទៅសួរព្រះអម្ចាស់ថា៖ «តើលោកជាព្រះអង្គដែលត្រូវយាងមក ឬមួយយើងខ្ញុំត្រូវរង់ចាំព្រះមួយអង្គទៀត?»
ព្រះអង្គបានចាត់អ្នកខ្លះឲ្យទៅមុន គេក៏ទៅ ហើយបានចូលទៅក្នុងភូមិមួយរបស់សាសន៍សាម៉ារី ដើម្បីរៀបចំថ្វាយព្រះអង្គ។