កាលលោកចេញមក លោកមិនអាចនិយាយទៅគេបានឡើយ ហើយគេយល់ថា លោកច្បាស់ជាបានឃើញនិមិត្តណាមួយនៅក្នុងព្រះវិហារជាមិនខាន។ លោកចេះតែធ្វើសញ្ញាឲ្យគេដឹង ហើយក៏នៅតែគនិយាយមិនកើត។
លូកា 1:62 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេធ្វើសញ្ញាសួរទៅឪពុក ដោយចង់ដឹងថាលោកដាក់ឈ្មោះអ្វីឲ្យកូន។ ព្រះគម្ពីរខ្មែរសាកល ដូច្នេះ ពួកគេធ្វើសញ្ញាសួរឪពុករបស់ទារកថា តើលោកចង់ដាក់ឈ្មោះអ្វីឲ្យកូន។ Khmer Christian Bible ហើយពួកគេធ្វើសញ្ញាសួរទៅឪពុករបស់ទារកនោះថា តើគាត់ចង់ដាក់ឈ្មោះអ្វី។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេធ្វើសញ្ញាសួរទៅលោកសាការីថា ចង់ដាក់ឈ្មោះអ្វីឲ្យកូន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេក៏ធ្វើគ្រឿងសំគាល់ សួរដល់ឪពុក តើលោកចង់ឲ្យឈ្មោះអ្វីដល់កូន អាល់គីតាប គេធ្វើសញ្ញាសួរទៅសាការីយ៉ាថា ចង់ដាក់ឈ្មោះអ្វីឲ្យកូន។ |
កាលលោកចេញមក លោកមិនអាចនិយាយទៅគេបានឡើយ ហើយគេយល់ថា លោកច្បាស់ជាបានឃើញនិមិត្តណាមួយនៅក្នុងព្រះវិហារជាមិនខាន។ លោកចេះតែធ្វើសញ្ញាឲ្យគេដឹង ហើយក៏នៅតែគនិយាយមិនកើត។