ក៏ចាត់ហោរាណាថាន់ឲ្យទៅតាំងនាមថា យេឌីឌីយ៉ា ដោយព្រោះជាទីស្រឡាញ់ដល់ព្រះយេហូវ៉ា។
លូកា 1:60 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តែម្តាយនិយាយថា៖ «ទេ ត្រូវដាក់ឈ្មោះថា "យ៉ូហាន" វិញ»។ ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែម្ដាយរបស់ទារកតបថា៖ “ទេ! ត្រូវដាក់ឈ្មោះថាយ៉ូហានវិញ”។ Khmer Christian Bible ប៉ុន្ដែម្ដាយរបស់ទារកនោះឆ្លើយថា៖ «ទេ ត្រូវដាក់ឈ្មោះថាយ៉ូហានវិញ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ តែម្ដាយប្រាប់ថា៖ «ទេ! ត្រូវដាក់ឈ្មោះថា“យ៉ូហាន”វិញ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែម្តាយឆ្លើយឡើងថា ទេ ត្រូវឲ្យឈ្មោះយ៉ូហានវិញ អាល់គីតាប តែម្ដាយប្រាប់ថា៖ «ទេ! ត្រូវដាក់ឈ្មោះថា“យ៉ះយ៉ា”វិញ»។ |
ក៏ចាត់ហោរាណាថាន់ឲ្យទៅតាំងនាមថា យេឌីឌីយ៉ា ដោយព្រោះជាទីស្រឡាញ់ដល់ព្រះយេហូវ៉ា។
រួចមក ខ្ញុំបានចូលទៅឯហោរាស្រី ជាប្រពន្ធខ្ញុំ ហើយនាងមានទម្ងន់បង្កើតបានកូនប្រុសមួយ នោះព្រះយេហូវ៉ាមានព្រះបន្ទូលមកខ្ញុំថា៖ «ចូរឲ្យឈ្មោះកូននេះថា ម៉ាហេ-សាឡាល-ហាសបាស
តែមិនបានរួមរស់ជាមួយនាងទេ រហូតទាល់តែនាងប្រសូតបុត្រ[ច្បងមក] ហើយលោកថ្វាយព្រះនាមបុត្រនោះថា «យេស៊ូវ»។
ប៉ុន្តែ ទេវតាពោលទៅគាត់ថា៖ «កុំខ្លាចអី សាការីអើយ ព្រោះពាក្យដែលលោកទូលអង្វរ នោះបានទទួលហើយ ឯអេលីសាបិត ប្រពន្ធរបស់លោកនឹងបង្កើតកូនប្រុសមួយឲ្យលោក ហើយលោកត្រូវដាក់ឈ្មោះកូននោះថា "យ៉ូហាន"។
លោកសុំឲ្យគេយកក្តារឆ្នួនមួយមក ហើយសរសេរថា៖ «កូននេះឈ្មោះ យ៉ូហាន»។ គេទាំងអស់គ្នាក៏មានសេចក្តីអស្ចារ្យ។