ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លូកា 1:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ក្នុង​រាជ្យ​ហេរ៉ូឌ ជា​ស្តេច​ស្រុក​យូដា នោះ​មាន​សង្ឃ​ម្នាក់​ក្នុង​ពួក​លោក​អ័ប៊ីយ៉ា នាម​សាការី ប្រពន្ធ​ឈ្មោះ​អេលី‌សាបិត ជា​ពូជ​លោក​អើរ៉ុន

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

នៅ​សម័យ​ហេរ៉ូឌ​ស្ដេច​នៃ​យូឌា មាន​បូជាចារ្យ​ម្នាក់​ក្នុង​ក្រុម​អ័ប៊ីយ៉ា ឈ្មោះ​សាការី ប្រពន្ធ​របស់​លោក​ក៏​ជា​ម្នាក់​ក្នុងចំណោម​កូនចៅ​អើរ៉ុន​ដែរ ឈ្មោះ​អេលីសាបិត​។

សូមមើលជំពូក

Khmer Christian Bible

នៅ​សម័យ​ស្ដេច​ហេរ៉ូឌ​ ជា​ស្ដេច​ស្រុក​យូដា​ មាន​សង្ឃ​ម្នាក់​ក្នុង​ក្រុម​សង្ឃ​អ័ប៊ីយ៉ា​ ឈ្មោះ​សាការី​ មាន​ប្រពន្ធ​ម្នាក់​ឈ្មោះ​អេលីសាបិត​ ជា​ពូជ​ពង្ស​របស់​លោក​អើរ៉ុន​

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

នៅ​គ្រា​ដែល​ព្រះ‌បាទ​ហេរ៉ូដ​គ្រង​រាជ្យ​ក្នុង​ស្រុក​យូដា មាន​បូជា‌ចារ្យ*​មួយ​រូប​ឈ្មោះ សាការី ជា​សមាជិក​ក្រុម​បូជា‌ចារ្យ​អប៊ី‌យ៉ា ភរិយា​លោក​ឈ្មោះ​អេលី‌សាបិត កើត​ក្នុង​ត្រកូល​របស់​លោក​មហា​បូជា‌ចារ្យ*​អើរ៉ុន

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

កាល​នៅ​រាជ្យ​ហេរ៉ូឌ ជា​ស្តេច​ស្រុក​យូដា នោះ​មាន​សង្ឃ​១​ក្នុង​ពួក​លោក​អ័ប៊ីយ៉ា នាម​សាការី ប្រពន្ធ​ឈ្មោះ​អេលី‌សាបិត ជា​ពូជ​លោក​អើរ៉ុន

សូមមើលជំពូក

អាល់គីតាប

នៅ​គ្រា​ដែល​ស្តេច​ហេរ៉ូដ​គ្រង​រាជ្យ​ក្នុង​ស្រុក​យូដា មាន​ណាព​ម្នាក់ ឈ្មោះ​សាកា‌រីយ៉ា ជា​សមាជិក​ក្រុម​អ៊ីម៉ាំ​អប៊ីយ៉ា ភរិយា​គាត់ ឈ្មោះ​អេលី‌សាបិត កើត​ក្នុង​ត្រកូល​របស់​ណាព​ហារូន​ដែល​ធ្លាប់​ធ្វើមូស្ទី

សូមមើលជំពូក



លូកា 1:5
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ទី​ប្រាំពីរ​ត្រូវ​ហាកូស ទី​ប្រាំបី​ត្រូវ​អ័ប៊ីយ៉ា


នេះ​ហើយ​ជា​របៀប​វេន​របស់​គេ តាម​ការ‌ងារ​រៀង​ខ្លួន ដើម្បី​ឲ្យ​បាន​ចូល​ទៅ​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា តាម​កំណត់​ដែល​លោក​អើរ៉ុន ជា​ព្ធយុ‌កោ​គេ​បាន​ចែក​ឲ្យ ដូច​ជា​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល បាន​បង្គាប់​ដល់​លោក។


ខាង​អ័ប៊ីយ៉ា មាន​ស៊ីកគ្រី ខាង​មីន‌យ៉ាមីន គឺ​ខាង​ម៉ូ‌អាឌា មាន​ពីលថាយ


អ៊ីដោ គីនេ‌ថោន អ័ប៊ីយ៉ា


ពេល​ព្រះ‌យេស៊ូវ​ប្រសូត​នៅ​ភូមិ​បេថ្លេហិម ស្រុក​យូដា ក្នុង​រាជ្យ​ព្រះ‌បាទ​ហេរ៉ូឌ មាន​ពួក​ហោរ​ពី​ទិស​ខាង​កើត​ធ្វើ​ដំណើរ​មក​ក្រុង​យេរូ‌សាឡិម សួរ​ថា៖


ប៉ុន្តែ ទេវតា​ពោល​ទៅ​គាត់​ថា៖ «កុំ​ខ្លាច​អី សាការី​អើយ ព្រោះ​ពាក្យ​ដែល​លោក​ទូល​អង្វរ នោះ​បាន​ទទួល​ហើយ ឯ​អេលី‌សាបិត ប្រពន្ធ​របស់​លោក​នឹង​បង្កើត​កូន​ប្រុស​មួយ​ឲ្យ​លោក ហើយ​លោក​ត្រូវ​ដាក់​ឈ្មោះ​កូន​នោះ​ថា "យ៉ូហាន"។


ក្រោយ​មក អេលី‌សាបិត ជា​ប្រពន្ធ​របស់​លោក ក៏​មាន​ផ្ទៃ​ពោះ ហើយ​នាង​លាក់​ខ្លួន​រយៈ​ពេល​ប្រាំ​ខែ ដោយ​ពោល​ថា៖