ម៉ារាពោលថា៖ «មើល៍! ខ្ញុំនេះជាអ្នកបម្រើរបស់ព្រះអម្ចាស់ សូមឲ្យបានសម្រេចតាមពាក្យរបស់លោកចុះ!»។ បន្ទាប់មក ទេវតាក៏ចេញពីនាងទៅ។
លូកា 1:39 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅគ្រានោះ ម៉ារាក្រោកឡើង ហើយប្រញាប់ប្រញាល់ធ្វើដំណើទៅភូមិមួយ នៅតំបន់ភ្នំក្នុងស្រុកយូដា ព្រះគម្ពីរខ្មែរសាកល នៅគ្រានោះ ម៉ារាក្រោកឡើង ប្រញាប់ប្រញាល់ធ្វើដំណើរទៅតំបន់ភ្នំ ដល់ទីក្រុងមួយនៃយូដា។ Khmer Christian Bible នៅគ្រានោះ នាងម៉ារាក៏ក្រោកឡើងធ្វើដំណើរទៅតំបន់ភ្នំដោយប្រញាប់ប្រញាល់សំដៅទៅក្រុងមួយក្នុងស្រុកយូដា ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅគ្រានោះ នាងម៉ារីប្រញាប់ប្រញាល់ធ្វើដំណើរទៅកាន់ភូមិមួយ នៅតំបន់ភ្នំ ក្នុងស្រុកយូដា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅគ្រានោះ ម៉ារាក៏ក្រោកឡើង ទៅឯស្រុកភ្នំជាប្រញាប់ ដល់ភូមិ១ក្នុងខេត្តយូដា អាល់គីតាប នៅគ្រានោះ នាងម៉ារីយំប្រញាប់ប្រញាល់ធ្វើដំណើរទៅកាន់ភូមិមួយ នៅតំបន់ភ្នំ ក្នុងស្រុកយូដា។ |
ម៉ារាពោលថា៖ «មើល៍! ខ្ញុំនេះជាអ្នកបម្រើរបស់ព្រះអម្ចាស់ សូមឲ្យបានសម្រេចតាមពាក្យរបស់លោកចុះ!»។ បន្ទាប់មក ទេវតាក៏ចេញពីនាងទៅ។
អ្នកជិតខាងទាំងប៉ុន្មាន ក៏មានចិត្តកោតខ្លាច ហើយគេនិយាយរឿងនេះសុសសាយពេញតំបន់ភ្នំទាំងមូលនៃស្រុកយូដា។
ដូច្នេះ លោកយ៉ូស្វេវាយប្រហារស្រុកនោះទាំងមូល គឺស្រុកភ្នំ តំបន់ណេកិប តំបន់វាលទំនាប តំបន់ជម្រាលភ្នំ ព្រមទាំងស្តេចរបស់គេទាំងអស់។ លោកមិនទុកឲ្យអ្នកណាម្នាក់នៅសល់ឡើយ គឺបានបំផ្លាញអស់ទាំងទីក្រុង និងគ្រប់ទាំងអស់ដែលមានដង្ហើម អស់រលីងគ្មានសល់ ដូចព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែលបានបង្គាប់។
ដូច្នេះ គេក៏ញែកក្រុងកេដេស នៅស្រុកកាលីឡេ ក្នុងស្រុកភ្នំណែបថាលី ក្រុងស៊ីគែម នៅស្រុកភ្នំអេប្រាអិម ក្រុងគារយ៉ាត់-អើបា (គឺជាក្រុងហេប្រុន) នៅស្រុកភ្នំយូដា។