រ៉ូម 14:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ម្នាក់យល់ថា ថ្ងៃមួយល្អជាងថ្ងៃមួយ ម្នាក់ទៀតយល់ថា ថ្ងៃណាក៏ដូចថ្ងៃណា។ ចូរឲ្យគ្រប់គ្នាជឿប្រាកដក្នុងគំនិតរបស់ខ្លួនចុះ។ ព្រះគម្ពីរខ្មែរសាកល ទោះបីជាមានម្នាក់យល់ឃើញថាថ្ងៃមួយសំខាន់ជាងថ្ងៃមួយទៀត ក៏ប៉ុន្តែមានម្នាក់ទៀតយល់ឃើញថាថ្ងៃទាំងអស់គឺដូចគ្នា។ ចូរឲ្យម្នាក់ៗជឿអស់ពីចិត្តលើគំនិតរបស់ខ្លួនឯងចុះ។ Khmer Christian Bible ដ្បិតម្នាក់គិតថា ថ្ងៃមួយប្រសើរជាងថ្ងៃមួយទៀត ម្នាក់ទៀតបែរជាគិតថា ថ្ងៃណាក៏ដូចជាថ្ងៃណាដែរ ដូច្នេះ ចូរម្នាក់ៗជឿជាក់នៅក្នុងគំនិតរបស់ខ្លួនចុះ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មានម្នាក់យល់ថា ថ្ងៃមួយសំខាន់ជាងថ្ងៃមួយ តែម្នាក់ទៀតយល់ថា ថ្ងៃទាំងអស់សុទ្ធតែដូចគ្នា។ ម្នាក់ៗត្រូវយល់ឃើញតាមគំនិតរបស់ខ្លួនឲ្យបានដិតដល់ទៅ!។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ម្នាក់រាប់ថា ថ្ងៃ១ល្អជាងថ្ងៃ១ ម្នាក់ទៀតរាប់ថា ថ្ងៃណាក៏ដូចជាថ្ងៃណា ត្រូវឲ្យគ្រប់គ្នាជឿពិតប្រាកដក្នុងចិត្តខ្លួន អាល់គីតាប មានម្នាក់យល់ថា ថ្ងៃមួយសំខាន់ជាងថ្ងៃមួយ តែម្នាក់ទៀតយល់ថា ថ្ងៃទាំងអស់សុទ្ធតែដូចគ្នា។ ម្នាក់ៗត្រូវយល់ឃើញតាមគំនិតរបស់ខ្លួនឲ្យបានដិតដល់ទៅ!។ |
ខ្ញុំដឹង ហើយជឿជាក់ក្នុងព្រះអម្ចាស់យេស៊ូវថា គ្មានអ្វីស្មោកគ្រោកដោយខ្លួនឯងឡើយ គឺស្មោកគ្រោកសម្រាប់តែអ្នកណាដែលគិតថារបស់នោះស្មោកគ្រោកប៉ុណ្ណោះ។
តែបើអ្នកណាបរិភោគទាំងសង្ស័យ នោះមានទោសហើយ ព្រោះគេមិនបានបរិភោគដោយជំនឿ ដ្បិតការណាដែលមិនចេញពីជំនឿ នោះជាអំពើបាប។
ដោយជឿជាក់អស់ពីចិត្តថា បើព្រះបានសន្យាធ្វើអ្វី នោះព្រះអង្គអាចនឹងសម្រេចបានមិនខាន។
ដូច្នេះ បងប្អូនទន់ខ្សោយ ដែលព្រះគ្រីស្ទបានសុគតជំនួស នឹងត្រូវវិនាសដោយសារតែការចេះដឹងរបស់អ្នក។
ប៉ុន្តែ មិនមែនគ្រប់គ្នាទេដែលដឹងសេចក្ដីនេះ ដ្បិតមានអ្នកខ្លះ ដោយធ្លាប់ថ្វាយបង្គំរូបព្រះរហូតដល់ពេលនេះ គេនៅតែគិតថា អាហារដែលគេបរិភោគ ជាសំណែនដែលបានសែនដល់រូបព្រះ ម៉្លោះហើយមនសិការរបស់គេដែលខ្សោយ ក៏ត្រូវសៅហ្មង។