ដ្បិតមើល៍! យើងចាប់ផ្ដើមធ្វើទោសដល់ទីក្រុង ដែលបានហៅតាមឈ្មោះយើង ដូច្នេះ តើអ្នករាល់គ្នានឹងរួចខ្លួនឥតមានទោសសោះបានឬ? យើងនឹងហៅឲ្យមានដាវមកលើមនុស្សគ្នានៅផែនដី នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
រ៉ូម 11:21 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតបើព្រះមិនបានសំចៃទុកមែកពីកំណើតទៅហើយ នោះក្រែងព្រះអង្គមិនសំចៃទុកអ្នកដែរ។ ព្រះគម្ពីរខ្មែរសាកល ដ្បិតប្រសិនបើព្រះមិនបានសំចៃទុកមែកពីកំណើតទៅហើយ នោះក្រែងលោព្រះអង្គមិនសំចៃទុកអ្នកដែរ។ Khmer Christian Bible ដ្បិតបើព្រះជាម្ចាស់មិនអត់ឱនឲ្យមែកពីកំណើតផង នោះព្រះជាម្ចាស់ក៏មិនអត់ឱនឲ្យអ្នកដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រសិនបើព្រះជាម្ចាស់ពុំទុកមែកពីកំណើតទេ ព្រះអង្គមុខជាពុំទុកអ្នកដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពីព្រោះ បើព្រះទ្រង់មិនបានសំចៃទុកនូវមែកកំណើត នោះក្រែងមិនសំចៃទុកអ្នកដែរ អាល់គីតាប ប្រសិនបើអុលឡោះពុំបានទុកមែកពីកំណើតទេ អុលឡោះមុខជាពុំទុកអ្នកដែរ។ |
ដ្បិតមើល៍! យើងចាប់ផ្ដើមធ្វើទោសដល់ទីក្រុង ដែលបានហៅតាមឈ្មោះយើង ដូច្នេះ តើអ្នករាល់គ្នានឹងរួចខ្លួនឥតមានទោសសោះបានឬ? យើងនឹងហៅឲ្យមានដាវមកលើមនុស្សគ្នានៅផែនដី នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
ដ្បិតព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ ពួកអ្នកដែលមិនមានទោសដែលត្រូវផឹកពីពែង នោះនឹងត្រូវផឹកជាមិនខាន ចុះអ្នកវិញ តើអាចរួចពីទោសទាំងអស់ឬទេ? អ្នកមិនអាចរួចខ្លួនទេ គឺអ្នកនឹងត្រូវផឹកពីពែងនេះជាមិនខាន។
ប៉ុន្តែ បើមែកខ្លះត្រូវកាច់ចេញ ឯអ្នកវិញ ដែលជាពន្លកអូលីវព្រៃ ត្រូវគេយកមកបំបៅនៅកណ្តាល មែកទាំងនោះ ដើម្បីស្រូបយកជីជាតិពីដើមអូលីវស្រុក
ដូច្នេះ អ្នកនឹងនិយាយថា «ព្រះបានកាច់មែកទាំងនោះចេញ ដើម្បីយកខ្ញុំមកបំបៅជំនួស!»
ត្រូវហើយ ព្រះអង្គកាច់ចេញ ដោយព្រោះគេមិនជឿ ឯអ្នកវិញ នៅជាប់បានដោយសារតែអ្នកមានជំនឿប៉ុណ្ណោះ។ ដូច្នេះ មិនត្រូវឆ្មើងឆ្មៃឡើយ តែត្រូវកោតខ្លាចវិញ។
ដូច្នេះ ចូរពិចារណាមើលសេចក្តីសប្បុរស និងសេចក្តីប្រិតប្រៀបរបស់ព្រះចុះ គឺទ្រង់ប្រិតប្រៀបចំពោះអស់អ្នកដែលដួល តែមានព្រះហឫទ័យសប្បុរសចំពោះអ្នក ដរាបណាអ្នកនៅជាប់នឹងសេចក្តីសប្បុរសរបស់ព្រះអង្គ ពុំនោះ អ្នកក៏នឹងត្រូវកាត់ចេញដែរ។
ព្រះអង្គដែលមិនបានសំចៃទុកព្រះរាជបុត្រាព្រះអង្គផ្ទាល់ គឺបានលះបង់ព្រះរាជបុត្រាសម្រាប់យើងរាល់គ្នា តើទ្រង់មិនប្រទានអ្វីៗទាំងអស់មកយើង រួមជាមួយព្រះរាជបុត្រាព្រះអង្គដែរទេឬ?
ឥឡូវនេះ ខ្ញុំចង់រំឭកអ្នករាល់គ្នា ដែលបានជ្រាបសេចក្ដីទាំងនេះម្ដងរួចមកហើយថា ព្រះអម្ចាស់ ដែលបានសង្គ្រោះប្រជារាស្ត្ររបស់ព្រះអង្គ ចេញពីស្រុកអេស៊ីព្ទ ក្រោយមកព្រះអង្គបានបំផ្លាញអស់អ្នកដែលមិនជឿ ឲ្យត្រូវវិនាស។