នោះស្រាប់តែពួកសាសន៍សេបា មកប្លន់ពង្រត់យកទៅ ក៏បានកាប់សម្លាប់ពួកបាវព្រាវ ដោយមុខដាវ មានតែខ្ញុំមួយទេ ដែលបានរត់រួច មកជម្រាបលោក»។
យ៉ូអែល 3:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យើងនឹងលក់កូនប្រុសកូនស្រីរបស់អ្នករាល់គ្នា ទៅក្នុងកណ្ដាប់ដៃរបស់ប្រជាជនយូដាវិញ ហើយគេនឹងលក់វាទៅឲ្យពួកសេបា គឺដល់សាសន៍មួយដែលនៅឆ្ងាយ ដ្បិតព្រះយេហូវ៉ាបានមានព្រះបន្ទូលហើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងនឹងលក់កូនប្រុសកូនស្រីរបស់អ្នករាល់គ្នា ទៅឲ្យប្រជាជនស្រុកយូដា ហើយប្រជាជនយូដានឹងលក់ពួកគេ ទៅឲ្យអ្នកស្រុកសេបា ជាប្រជាជាតិដែលនៅស្រុកឆ្ងាយ» នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អញនឹងលក់កូនប្រុសកូនស្រីរបស់ឯងរាល់គ្នា ទៅក្នុងកណ្តាប់ដៃ នៃពួកកូនចៅយូដាវិញ ពួកនោះនឹងលក់វាទៅឲ្យពួកសេបា គឺដល់សាសន៍១ដែលនៅឆ្ងាយ ដ្បិតព្រះយេហូវ៉ាទ្រង់បានចេញវាចាហើយ។ អាល់គីតាប យើងនឹងលក់កូនប្រុសកូនស្រីរបស់អ្នករាល់គ្នា ទៅឲ្យប្រជាជនស្រុកយូដា ហើយប្រជាជនយូដានឹងលក់ពួកគេ ទៅឲ្យអ្នកស្រុកសេបា ជាប្រជាជាតិដែលនៅស្រុកឆ្ងាយ» នេះជាបន្ទូលរបស់អុលឡោះតាអាឡា។ |
នោះស្រាប់តែពួកសាសន៍សេបា មកប្លន់ពង្រត់យកទៅ ក៏បានកាប់សម្លាប់ពួកបាវព្រាវ ដោយមុខដាវ មានតែខ្ញុំមួយទេ ដែលបានរត់រួច មកជម្រាបលោក»។
សូមឲ្យស្ដេចទាំងឡាយនៅស្រុកតើស៊ីស និងកោះនានានាំសួយអាករមកថ្វាយព្រះអង្គ សូមឲ្យស្ដេចទាំងឡាយនៅស្រុកសេបា និងស្រុកសាបា នាំបណ្ណាការមកថ្វាយដែរ!
ពួកកូនចៅរបស់អ្នកដែលបានសង្កត់សង្កិនអ្នក គេនឹងមកឱនក្រាបនៅចំពោះអ្នក ហើយអ្នកណាដែលធ្លាប់មើលងាយអ្នក គេនឹងក្រាបចុះនៅទៀបបាទជើងអ្នក គេនឹងហៅអ្នកថា ជាទីក្រុងរបស់ព្រះយេហូវ៉ា គឺជាក្រុងស៊ីយ៉ូនរបស់ព្រះដ៏បរិសុទ្ធ នៃសាសន៍អ៊ីស្រាអែល។
ដូច្នេះ អស់អ្នកណាដែលត្របាក់ស៊ីអ្នក នឹងត្រូវគេត្របាក់ស៊ីវិញ អស់ទាំងខ្មាំងសត្រូវរបស់អ្នក គេនឹងត្រូវចាប់ទៅជាឈ្លើយគ្រប់គ្នាដែរ ពួកអ្នកដែលជិះជាន់អ្នក នឹងត្រូវគេជិះជាន់ដូចគ្នា ហើយអស់អ្នកដែលប្លន់អ្នក យើងនឹងឲ្យមានគេប្លន់អ្នកនោះវិញ។
តើមានប្រយោជន៍អ្វីដែលមានកំញាន មកពីស្រុកសេបា និងឫសកន្ធាយពីស្រុកឆ្ងាយ មកឲ្យយើងដូច្នេះ? យើងមិនទទួលតង្វាយដុតរបស់អ្នករាល់គ្នាទេ ហើយយញ្ញបូជារបស់អ្នក ក៏មិនគាប់ចិត្តដល់យើងដែរ។
មានឮសូរសំឡេងរបស់មនុស្សយ៉ាងសន្ធឹក ដែលនៅដោយឥតកង្វល់ជាមួយនាង ក៏មានគេនាំពួកសេបា ពីទីរហោស្ថានមក ជាមួយមនុស្សកកកុញនោះ ពួកទាំងនោះបានបំពាក់កងនៅដៃនាង ហើយក្បាំងយ៉ាងល្អនៅលើក្បាល។
ឯពួកសេបា ពួកដេដាន់ ពួកជំនួញរបស់ស្រុកតើស៊ីស ព្រមទាំងពួកមេដឹកនាំ ទាំងប៉ុន្មានរបស់គេ នឹងសួរមកអ្នកថា "តើលោកមកចាប់យកជ័យភណ្ឌឬ? តើបានប្រមូលពួកទាំងប៉ុន្មានរបស់លោក ដើម្បីនឹងចាប់យករំពាឬ? តើចង់ដឹកយកប្រាក់ និងមាស ហើយនាំយកហ្វូងសត្វ ទ្រព្យសម្បត្តិ និងយកជ័យភណ្ឌយ៉ាងច្រើនឬ?"។
តើមនុស្សតែម្នាក់អាចដេញមួយពាន់នាក់ ឬពីរនាក់ធ្វើឲ្យមួយម៉ឺននាក់រត់ទៅដូចម្ដេចបាន បើព្រះដ៏ជាថ្មដារបស់គេមិនបានលក់គេ ឬព្រះយេហូវ៉ាមិនបានប្រគល់គេទៅនោះ?
ដូច្នេះ សេចក្ដីក្រោធរបស់ព្រះយេហូវ៉ាក៏ឆួលឡើងទាស់នឹងពួកអ៊ីស្រាអែល ហើយព្រះអង្គប្រគល់គេទៅក្នុងកណ្ដាប់ដៃពួកចោរព្រៃ ដែលមកប្លន់ទ្រព្យសម្បត្តិរបស់គេ ក៏លក់គេទៅក្នុងកណ្ដាប់ដៃខ្មាំងសត្រូវដែលនៅជុំវិញ ធ្វើឲ្យពួកគេមិនអាចទប់ទល់នឹងខ្មាំងសត្រូវបានឡើយ។
ដូច្នេះ ព្រះយេហូវ៉ាក៏លក់គេទៅក្នុងកណ្ដាប់ដៃរបស់ព្រះបាទយ៉ាប៊ីន ជាស្តេចស្រុកកាណាន ដែលសោយរាជ្យនៅក្រុងហាសោរ។ មេទ័ពរបស់ស្ដេចឈ្មោះស៊ីសេរ៉ា រស់នៅក្រុងហារ៉ូសែត-កូយីម។
លោកស្រីមានប្រសាសន៍ថា៖ «ខ្ញុំប្រាកដជានឹងទៅជាមួយលោក ប៉ុន្តែ លោកនឹងមិនបានទទួលកេរ្ដិ៍ឈ្មោះក្នុងដំណើរដែលលោកទៅនេះទេ ដ្បិតព្រះយេហូវ៉ានឹងលក់ស៊ីសេរ៉ាមកក្នុងកណ្ដាប់ដៃរបស់ស្ត្រី»។ បន្ទាប់មក ដេបូរ៉ាក៏ក្រោកឡើង ធ្វើដំណើរជាមួយបារ៉ាកទៅភូមិកេដេស។