ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ូអែល 3:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ត្រូវ​ឲ្យ​សាសន៍​ទាំង​ប៉ុន្មាន​ភ្ញាក់​ឡើង ហើយ​មក​ឯ​ជ្រលង​ភ្នំ​យេហូ‌សាផាត ដ្បិត​នៅ​ទី​នោះ យើង​នឹង​អង្គុយ​ជំនុំ​ជម្រះ សាសន៍​ទាំង​ប៉ុន្មាន​ដែល​នៅ​ព័ទ្ធ​ជុំ​វិញ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

«ចូរ​ឲ្យ​ប្រជា‌ជាតិ​នានា​ក្រោក​ឡើង ទៅ​ប្រមូល​ផ្ដុំ​គ្នា​នៅ​ជ្រលង​ភ្នំ​យេហូ‌សាផាត ដ្បិត​យើង​នឹង​អង្គុយ​វិនិច្ឆ័យ​ទោស​ប្រជា‌ជាតិ ទាំង​អស់​ដែល​នៅ​ជុំ‌វិញ ក្នុង​ជ្រលង​ភ្នំ​នោះ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ត្រូវ​ឲ្យ​សាសន៍​ទាំង​ប៉ុន្មាន​ភ្ញាក់​ឡើង ហើយ​មក​ឯ​ច្រក​ភ្នំ​យេហូ‌សា‌ផាត ដ្បិត​នៅ​ទី​នោះ អញ​នឹង​អង្គុយ​ជំនុំ​ជំរះ​អស់​ទាំង​សាសន៍ ដែល​នៅ​ព័ទ្ធ​ជុំវិញ

សូមមើលជំពូក

អាល់គីតាប

«ចូរ​ឲ្យ​ប្រជា‌ជាតិ​នានា​ក្រោក​ឡើង ទៅ​ប្រមូល​ផ្ដុំ​គ្នា​នៅ​ជ្រលង​ភ្នំ​យេហូ‌សាផាត ដ្បិត​យើង​នឹង​អង្គុយ​វិនិច្ឆ័យ​ទោស​ប្រជា‌ជាតិ ទាំង​អស់​ដែល​នៅ​ជុំ‌វិញ ក្នុង​ជ្រលង​ភ្នំ​នោះ។

សូមមើលជំពូក



យ៉ូអែល 3:12
17 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​ថ្ងៃ​ទី​បួន គេ​ប្រជុំ​គ្នា​នៅជ្រលង​ភ្នំ​បេរ៉ា‌កា ព្រោះ​នៅ​ទី​នោះ​គេ​បាន​ថ្វាយ​ព្រះពរ​ដល់​ព្រះ‌យេហូវ៉ា បាន​ជា​គេ​ហៅ​ទី​នោះ​ថា ជ្រលង​ភ្នំ​បេរ៉ា‌កា រហូត​ដល់​សព្វ​ថ្ងៃ។


ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ក្រោក​ឡើង ដោយ​សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ សូម​ងើប​ឡើង ទាស់​នឹង​អំពើ​ឃោរ‌ឃៅ របស់​ខ្មាំង​សត្រូវ​នៃ​ទូល‌បង្គំផង ព្រះ​នៃ​ទូល‌បង្គំ​អើយ សូម​តើន​ឡើង ព្រះ‌អង្គ​បាន​តែង​តាំង​ឲ្យ​មាន​ការ​ជំនុំ​ជម្រះ។


នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ដ្បិត​ព្រះ‌អង្គ​យាង​មក ដ្បិត​ព្រះ‌អង្គ​យាង​មក​ជំនុំ‌ជម្រះ​ផែនដី។ ព្រះ‌អង្គ​នឹង​ជំនុំ‌ជម្រះ​ពិភព​លោក ដោយ​សេចក្ដី​សុចរិត ហើយ​ជំនុំ​ជម្រះ​ប្រជាជន​ទាំង​ឡាយ ដោយ​ព្រះ‌ហឫ‌ទ័យស្មោះ‌ត្រង់​របស់​ព្រះ‌អង្គ។


នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ដ្បិត​ព្រះ‌អង្គ​យាង​មក ជំនុំ‌ជម្រះ​ផែនដី។ ព្រះ‌អង្គ​នឹង​ជំនុំ‌ជម្រះ​ពិភព​លោក ដោយ​សេចក្ដី​សុចរិត ហើយ​ប្រជាជន​ទាំង​ឡាយ​ដោយ​យុត្តិធម៌។


ព្រះ‌អង្គ​នឹង​វិនិច្ឆ័យ​រវាង​អស់​ទាំង​នគរ ហើយ​នឹង​សម្រេច​រឿង​ដល់​សាសន៍​ជា​ច្រើន នោះ​គេ​នឹង​យក​ដាវ​របស់​ខ្លួន​ដំ​ធ្វើ​ជា​ផាល‌នង្គ័ល ហើយ​លំពែង​គេ​ធ្វើ​ជា​ដង្កាវ​វិញ នគរ​មួយ​នឹង​មិន​លើក​ដាវ​ទាស់ នឹង​នគរ​មួយ​ទៀត​ឡើយ ក៏​មិន​ហាត់​រៀន​ធ្វើ​សឹក​សង្គ្រាម​ទៀត​ដែរ


នេះ​ជា​សេចក្ដី​ទំនាយ​យ៉ាង​ធ្ងន់ ពី​ដំណើរ​ច្រក​ភ្នំ​នៃ​និមិត្ត។ តើ​មាន​ការ​អ្វី​ហ្នឹង បាន​ជា​ឡើង​ទៅ​លើ​ដំបូល​ផ្ទះ​គ្រប់​គ្នា​ដូច្នេះ?


ព្រះ‌យេហូវ៉ា​កំពុង​ឈរ ដើម្បី​តវ៉ា ព្រះ‌អង្គ​ឈរ​ដើម្បី​ជំនុំ‌ជម្រះ​ជន​ជាតិ​ទាំង‌ឡាយ។


ដ្បិត​ថ្ងៃ​នោះ​ជិត​ដល់​ហើយ គឺ​ជា​ថ្ងៃ​នៃ​ព្រះ‌យេហូវ៉ា​បាន​ចូល​មក​ជិត​ហើយ ជា​ថ្ងៃ​មីរ‌ស្រទំ គឺ​ជា​ពេល​កំណត់​នៃ​អស់​ទាំង​សាសន៍


គ្រា​នោះ យើង​នឹង​ឲ្យ​កន្លែង​មួយ​ដល់​ពួក​កុក សម្រាប់​ជា​ទី​បញ្ចុះ​សព​នៅ​ក្នុង​ស្រុក​អ៊ីស្រា‌អែល គឺ​នៅ​ជ្រលង​ភ្នំ​របស់​អ្នក​ដំណើរ ខាង​កើត​សមុទ្រ។ ជ្រលង​ភ្នំ​នោះ​នឹង​បិទ​ខ្ទប់​អ្នក​ដំណើរ ហើយ​នៅ​ទី​នោះ​គេ​នឹង​កប់​សាក‌សព​ពួក​កុក និង​ប្រជា​ជន​ជា​ច្រើនឥតគណនា​ទាំង​ប៉ុន្មាន​របស់​វា គេ​នឹង​ហៅ​ជ្រលង​ភ្នំ​នោះ​ថា ហាមុន-កុក ។


មាន​មនុស្ស​ទាំង​ហ្វូង អើ មាន​ទាំង​ហ្វូង​នៅ​ជ្រលង​ភ្នំ​នៃ​ការ​សម្រេច​ទោស! ដ្បិត​ថ្ងៃ​របស់​ព្រះ‌យេហូវ៉ា​ជិត​ដល់​ហើយ នៅ​ក្នុង​ច្រក​ភ្នំ​នៃ​ការ​សម្រេច​ទោស!


នោះ​យើង​នឹង​ប្រមូល​សាសន៍​ទាំង​អស់ ហើយ​នាំ​គេ​ចុះ​ទៅ​ក្នុង​ជ្រលង​ភ្នំ​យេហូ‌សាផាត នៅ​ទី​នោះ​យើង​នឹង​វិនិច្ឆ័យ​ទោស​ពួក‌គេ ដោយ​ព្រោះ​ប្រជា‌រាស្ត្រ​របស់​យើង គឺ​អ៊ីស្រា‌អែល ជា​មត៌ក​របស់​យើង ដែល​គេ​កម្ចាត់​កម្ចាយ​ទៅ​នៅ​អស់​ទាំង​សាសន៍ ហើយ​គេ​បាន​បែង​ចែក​ទឹក​ដី​របស់​យើង។


ព្រះ‌អង្គ​នឹង​ធ្វើ​ជា​ចៅ​ក្រម​ដល់​សាសន៍​ជា​ច្រើន ហើយ​សម្រេច​សេចក្ដី ពី​ដំណើរ​ប្រទេស​មាន​អំណាច​ខ្លាំង​ផ្សេងៗ ដែល​នៅ​ទី​ឆ្ងាយ នោះ​គេ​នឹង​ដំ​ដាវ​របស់​គេ​ធ្វើ​ជា​ផាល ហើយ​លំពែង​គេ​ធ្វើ​ជា​ដង្កាវ​វិញ ប្រជាជាតិ​នានា​លែង​លើក​ដាវ​ច្បាំង​គ្នា​ទៀត ក៏​មិន​រៀន​វិជ្ជា​ចម្បាំង​ដែរ។


នៅ​ថ្ងៃ​នោះ ព្រះ‌បាទ​របស់​ព្រះ‌អង្គ​នឹង​ជាន់​លើ​ភ្នំ​ដើម​អូលីវ ដែល​នៅ​ប្រឈម​នឹង​ក្រុង​យេរូ‌សាឡិម​ខាង​កើត ហើយ​ភ្នំ​ដើម​អូលីវ​នឹង​ត្រូវ​ពុះ​ញែក​ជាពីរ​ចំ​ពាក់​កណ្ដាល ពី​ទិស​ខាង​កើត​ទៅ​ទិស​ខាង​លិច បង្កើត​ឲ្យ​មាន​ចន្លោះ​យ៉ាង​ធំ ភ្នំ​មួយ​ចំហៀង​នឹង​ញែក​ទៅ​ទិស​ខាង​ជើង ហើយ​មួយ​ចំហៀង​ទៀត​ទៅ​ទិស​ខាង​ត្បូង។


បន្ទាប់​មក ខ្ញុំ​បាន​ឃើញ​ស្ថានសួគ៌​បើក​ចំហ ហើយ​មើល៍ មាន​សេះ​ស​មួយ! ព្រះ‌អង្គ​ដែល​គង់​លើ​សេះ​នោះ មាន​ព្រះ‌នាម​ថា «ព្រះ​ដ៏​ស្មោះ​ត្រង់ ហើយ​ពិត​ប្រាកដ» ព្រះ‌អង្គ​ជំនុំ‌ជម្រះ និង​ច្បាំង​ដោយ​សុចរិត។