គេនឹងទៅស្វែងរកព្រះយេហូវ៉ា ទាំងមានហ្វូងគោ ហ្វូងចៀមទៅជាមួយ តែគេនឹងរកព្រះអង្គមិនឃើញឡើយ ដ្បិតព្រះអង្គបានថយចេញពីគេហើយ។
យ៉ូហាន 7:34 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នករាល់គ្នានឹងរកខ្ញុំ តែរកមិនឃើញទេ ហើយកន្លែងដែលខ្ញុំទៅ អ្នករាល់គ្នាពុំអាចនឹងទៅបានឡើយ»។ ព្រះគម្ពីរខ្មែរសាកល អ្នករាល់គ្នានឹងរកខ្ញុំ ប៉ុន្តែរកមិនឃើញទេ ហើយអ្នករាល់គ្នាមិនអាចទៅកន្លែងដែលខ្ញុំនៅបានឡើយ”។ Khmer Christian Bible អ្នករាល់គ្នានឹងរកខ្ញុំ ប៉ុន្ដែរកមិនឃើញទេ ហើយកន្លែងដែលខ្ញុំទៅនោះ អ្នករាល់គ្នាក៏ពុំអាចទៅបានដែរ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នករាល់គ្នានឹងតាមរកខ្ញុំ តែរកមិនឃើញទេ ដ្បិតអ្នករាល់គ្នាពុំអាចទៅកន្លែង ដែលខ្ញុំនៅនោះឡើយ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ្នករាល់គ្នានឹងរកខ្ញុំ តែរកមិនឃើញទេ ហើយកន្លែងដែលខ្ញុំទៅ នោះអ្នករាល់គ្នាពុំអាចនឹងទៅបានឡើយ អាល់គីតាប អ្នករាល់គ្នានឹងតាមរកខ្ញុំ តែរកមិនឃើញទេ ដ្បិតអ្នករាល់គ្នាពុំអាចទៅកន្លែង ដែលខ្ញុំនៅនោះបានឡើយ»។ |
គេនឹងទៅស្វែងរកព្រះយេហូវ៉ា ទាំងមានហ្វូងគោ ហ្វូងចៀមទៅជាមួយ តែគេនឹងរកព្រះអង្គមិនឃើញឡើយ ដ្បិតព្រះអង្គបានថយចេញពីគេហើយ។
ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាថា ពីនេះទៅមុខ អ្នករាល់គ្នានឹងលែងឃើញខ្ញុំទៀត រហូតទាល់តែអ្នករាល់គ្នានិយាយថា "សូមព្រះអង្គដែលយាងមកក្នុងព្រះនាមព្រះអម្ចាស់ ទ្រង់ប្រកបដោយព្រះពរ "»។
បើខ្ញុំទៅរៀបកន្លែងឲ្យអ្នករាល់គ្នា នោះខ្ញុំនឹងត្រឡប់មកវិញ ហើយទទួលអ្នករាល់គ្នាទៅឯខ្ញុំ ដើម្បីឲ្យអ្នករាល់គ្នាបាននៅកន្លែងដែលខ្ញុំនៅនោះដែរ។
ព្រះយេស៊ូវមានព្រះបន្ទូលទៅគាត់ថា៖ «ខ្ញុំជាផ្លូវ ជាសេចក្តីពិត និងជាជីវិត បើមិនមកតាមខ្ញុំ នោះគ្មានអ្នកណាទៅឯព្រះវរបិតាបានឡើយ។
ឱព្រះវរបិតាអើយ ទូលបង្គំចង់ឲ្យពួកអ្នកដែលព្រះអង្គបានប្រទានមកទូលបង្គំ នៅជាមួយទូលបង្គំ ក្នុងកន្លែងដែលទូលបង្គំនៅដែរ ដើម្បីឲ្យឃើញសិរីល្អ ដែលព្រះអង្គបានប្រទានមកទូលបង្គំ ដ្បិតព្រះអង្គបានស្រឡាញ់ទូលបង្គំ តាំងពីមុនកំណើតពិភពលោកមកម៉្លេះ។
តើមានន័យដូចម្ដេច ដែលគាត់និយាយថា "អ្នករាល់គ្នានឹងរកខ្ញុំ តែរកមិនឃើញ" ហើយថា "កន្លែងដែលខ្ញុំទៅ អ្នករាល់គ្នាពុំអាចនឹងទៅបាន" នោះ?»