ហូសេ 5:6 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦6 គេនឹងទៅស្វែងរកព្រះយេហូវ៉ា ទាំងមានហ្វូងគោ ហ្វូងចៀមទៅជាមួយ តែគេនឹងរកព្រះអង្គមិនឃើញឡើយ ដ្បិតព្រះអង្គបានថយចេញពីគេហើយ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥6 ពួកគេនាំគ្នាស្វែងរកព្រះអម្ចាស់ ដោយយកចៀម និងគោទៅជាមួយ ដើម្បីថ្វាយយញ្ញបូជា តែពួកគេរកព្រះអង្គពុំឃើញឡើយ ព្រោះព្រះអង្គបោះបង់ចោលពួកគេហើយ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤6 គេនឹងនាំទាំងហ្វូងសត្វធំតូច ទៅស្វែងរកព្រះយេហូវ៉ា តែនឹងមិនប្រទះឃើញទ្រង់ទេ ដ្បិតទ្រង់បានថយចេញពីគេហើយ សូមមើលជំពូកអាល់គីតាប6 ពួកគេនាំគ្នាស្វែងរកអុលឡោះតាអាឡា ដោយយកចៀម និងគោទៅជាមួយ ដើម្បីធ្វើគូរបាន តែពួកគេរកទ្រង់ពុំឃើញឡើយ ព្រោះទ្រង់បោះបង់ចោលពួកគេហើយ។ សូមមើលជំពូក |
អ្នកណាសម្លាប់គោ នោះដូចជាបានប្រហារជីវិតមនុស្ស អ្នកណាដែលថ្វាយកូនចៀមទុកជាយញ្ញបូជា នោះដូចជាបានបំបាក់កឆ្កែ អ្នកណាដែលថ្វាយតង្វាយម្សៅ នោះដូចជាបានថ្វាយឈាមជ្រូក អ្នកណាដែលដុតកំញានថ្វាយ នោះក៏ដូចជាអ្នកដែលថ្វាយបង្គំដល់រូបព្រះដែរ អ្នកទាំងនោះបានរើសផ្លូវរបស់ខ្លួនគេ ព្រលឹងរបស់គេក៏រីករាយចំពោះ ការគួរស្អប់ខ្ពើមរបស់ខ្លួនគេហើយ។