គឺនៅថ្ងៃដប់បួនក្នុងខែទីមួយ ចាប់ពីល្ងាចរហូតដល់ខួបវិញ នោះជាថ្ងៃបុណ្យរំលងថ្វាយព្រះយេហូវ៉ា
យ៉ូហាន 6:4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ ថ្ងៃបុណ្យរំលង ជាបុណ្យរបស់សាសន៍យូដា ជិតមកដល់ហើយ។ ព្រះគម្ពីរខ្មែរសាកល ពេលនោះ បុណ្យរំលងដែលជាពិធីបុណ្យរបស់ជនជាតិយូដា ជិតមកដល់ហើយ។ Khmer Christian Bible រីឯបុណ្យរំលង ដែលជាពិធីបុណ្យរបស់ជនជាតិយូដាក៏កំពុងខិតជិតមកដល់ដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ បុណ្យចម្លង* ជាបុណ្យរបស់ជនជាតិយូដា កាន់តែខិតជិតណាស់ហើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រីឯបុណ្យរំលង ជាបុណ្យរបស់សាសន៍យូដា ក៏ជិតដល់ហើយ អាល់គីតាប ពេលនោះ បុណ្យរំលង ជាបុណ្យរបស់ជនជាតិយូដា កាន់តែខិតជិតណាស់ហើយ។ |
គឺនៅថ្ងៃដប់បួនក្នុងខែទីមួយ ចាប់ពីល្ងាចរហូតដល់ខួបវិញ នោះជាថ្ងៃបុណ្យរំលងថ្វាយព្រះយេហូវ៉ា
ពេលនោះ ថ្ងៃបុណ្យរំលងរបស់សាសន៍យូដា ក៏ជិតមកដល់ មានមនុស្សជាច្រើនចេញពីស្រុកស្រែ ឡើងទៅក្រុងយេរូសាឡិមមុនបុណ្យនោះ ដើម្បីឲ្យបានញែកខ្លួនជាបរិសុទ្ធ។
មុនបុណ្យរំលងប្រាំមួយថ្ងៃ ព្រះយេស៊ូវយាងមកដល់ភូមិបេថានី ជាភូមិឡាសារដែលព្រះអង្គបានប្រោសឲ្យរស់ពីស្លាប់ឡើងវិញ។
នៅមុនពិធីបុណ្យរំលង ព្រះយេស៊ូវជ្រាបថា ពេលកំណត់ដែលព្រះអង្គត្រូវចេញពីលោកនេះ ទៅឯព្រះវរបិតាវិញ បានមកដល់ហើយ ហើយដែលព្រះអង្គបានស្រឡាញ់សិស្សរបស់ព្រះអង្គនៅក្នុងពិភពលោកនេះ ព្រះអង្គក៏ស្រឡាញ់គេរហូតដល់ទីបំផុត។
«នៅខែអាប៊ីប ចូរប្រារព្ធពិធីបុណ្យរំលងថ្វាយព្រះយេហូវ៉ាជាព្រះរបស់អ្នក ដ្បិតនៅខែនេះហើយដែលព្រះយេហូវ៉ាជាព្រះរបស់អ្នក បាននាំអ្នកចេញពីស្រុកអេស៊ីព្ទទាំងយប់។