គឺយ៉ាងនេះ ដែលអ្នកចង់ប្រព្រឹត្តតាមតណ្ហាវ័យក្មេងរបស់អ្នក កាលពួកអេស៊ីព្ទបានប៉ះពាល់ដើមទ្រូង ហើយច្របាច់ដោះវ័យក្រមុំរបស់អ្នក។
យ៉ូហាន 5:43 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ខ្ញុំមកក្នុងព្រះនាមរបស់ព្រះវរបិតាខ្ញុំ តែអ្នករាល់គ្នាមិនទទួលខ្ញុំទេ ប្រសិនបើមានអ្នកណាម្នាក់ទៀតមក ក្នុងនាមរបស់គេ អ្នករាល់គ្នានឹងទទួលអ្នកនោះវិញ។ ព្រះគម្ពីរខ្មែរសាកល ខ្ញុំបានមកក្នុងព្រះនាមរបស់ព្រះបិតាខ្ញុំ ប៉ុន្តែអ្នករាល់គ្នាមិនទទួលខ្ញុំទេ; ប្រសិនបើមានអ្នកដទៃមកក្នុងនាមរបស់ខ្លួនគេ អ្នករាល់គ្នានឹងទទួលអ្នកនោះវិញ។ Khmer Christian Bible ខ្ញុំមកនៅក្នុងព្រះនាមព្រះវរបិតារបស់ខ្ញុំ នោះអ្នករាល់គ្នាមិនព្រមទទួលខ្ញុំទេ ប៉ុន្ដែបើមានអ្នកផ្សេងទៀតមកនៅក្នុងឈ្មោះរបស់គេផ្ទាល់ នោះអ្នករាល់គ្នាមុខជាព្រមទទួលគេមិនខាន ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំមក ក្នុងព្រះនាមព្រះបិតាខ្ញុំ តែអ្នករាល់គ្នាមិនទទួលខ្ញុំឡើយ។ ប្រសិនបើមានម្នាក់ទៀតមកក្នុងនាមខ្លួនគេផ្ទាល់ អ្នករាល់គ្នាមុខជាទទួលគេមិនខាន! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ខ្ញុំបានមកដោយនូវព្រះនាមរបស់ព្រះវរបិតាខ្ញុំ តែអ្នករាល់គ្នាមិនទទួលខ្ញុំទេ បើសិនជាមានអ្នកណាទៀតមក ដោយនូវឈ្មោះរបស់ខ្លួនគេ នោះអ្នករាល់គ្នានឹងទទួលអ្នកនោះវិញ អាល់គីតាប ខ្ញុំមក ក្នុងនាមអុលឡោះជាបិតាខ្ញុំតែអ្នករាល់គ្នាមិនទទួលខ្ញុំឡើយ។ ប្រសិនបើមានម្នាក់ទៀតមកក្នុងនាមខ្លួនគេផ្ទាល់ អ្នករាល់គ្នាមុខជាទទួលគេមិនខាន! |
គឺយ៉ាងនេះ ដែលអ្នកចង់ប្រព្រឹត្តតាមតណ្ហាវ័យក្មេងរបស់អ្នក កាលពួកអេស៊ីព្ទបានប៉ះពាល់ដើមទ្រូង ហើយច្របាច់ដោះវ័យក្រមុំរបស់អ្នក។
ដ្បិតនឹងមានព្រះគ្រីស្ទក្លែងក្លាយ និងហោរាក្លែងក្លាយលេចមក ហើយសម្តែងទីសម្គាល់ និងការអស្ចារ្យយ៉ាងធំ ដើម្បីនាំមនុស្សឲ្យវង្វេង សូម្បីតែពួករើសតាំងផង ប្រសិនបើគេអាចធ្វើបាន។
ដ្បិតនឹងមានមនុស្សជាច្រើនលេចមក ដោយប្រើឈ្មោះរបស់ខ្ញុំថា "ខ្ញុំនេះហើយជាព្រះគ្រីស្ទ" ហើយគេនាំមនុស្សជាច្រើនឲ្យវង្វេង។
ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយថា៖ «ខ្ញុំបានប្រាប់អ្នករាល់គ្នាហើយ តែអ្នករាល់គ្នាមិនជឿ កិច្ចការទាំងប៉ុន្មានដែលខ្ញុំធ្វើ ក្នុងនាមព្រះវរបិតាខ្ញុំ កិច្ចការនោះឯងធ្វើបន្ទាល់ពីខ្ញុំ
ឱព្រះវរបិតាអើយ សូមតម្កើងព្រះនាមព្រះអង្គឡើង »។ ពេលនោះ ស្រាប់តែមានឮសំឡេងពីលើមេឃថា៖ «យើងបានតម្កើងឡើងហើយ ក៏នឹងតម្កើងឡើងទៀតដែរ»។
ដ្បិតព្រះស្រឡាញ់មនុស្សលោកជាខ្លាំង បានជាទ្រង់ប្រទានព្រះរាជបុត្រាតែមួយរបស់ព្រះអង្គ ដើម្បីឲ្យអ្នកណាដែលជឿដល់ព្រះរាជបុត្រានោះ មិនត្រូវវិនាសឡើយ គឺឲ្យមានជីវិតអស់កល្បជានិច្ចវិញ។
ព្រោះខ្ញុំចុះពីស្ថានសួគ៌មក មិនមែននឹងធ្វើតាមចិត្តខ្ញុំទេ គឺតាមព្រះហឫទ័យរបស់ព្រះ ដែលចាត់ខ្ញុំឲ្យមកវិញ។
ដូច្នេះ អ្នកមិនមែនជាសាសន៍អេស៊ីព្ទ ដែលបាននាំការបះបោរថ្មីៗនេះ ហើយនាំឃាតកបួនពាន់នាក់ចូលទៅក្នុងទីហោរស្ថាននោះទេឬ?»