ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ូហាន 4:7 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

មាន​ស្ត្រី​សាសន៍​សា‌ម៉ារី​ម្នាក់​មក​ដង​ទឹក ហើយ​ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​នាង​ថា៖ «ខ្ញុំ​សុំ​ទឹក​ទទួល​ទាន​ផង»។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

មាន​ស្ត្រី​សាម៉ារី​ម្នាក់​មក​ដង​ទឹក​។ ព្រះយេស៊ូវ​មានបន្ទូល​នឹង​នាង​ថា​៖“សូម​ឲ្យខ្ញុំ​ផឹក​ផង”។

សូមមើលជំពូក

Khmer Christian Bible

មាន​ស្ត្រី​ម្នាក់​មកពី​ស្រុក​សាម៉ារី​បាន​មក​ដង​ទឹក​ ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​នាង​ថា៖​ «ខ្ញុំ​សុំ​ទឹក​ផឹក​ផង»។​

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

មាន​ស្ត្រី​សាសន៍​សាម៉ារី​ម្នាក់​មក​ដង​ទឹក ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​នាង​ថា៖ «ខ្ញុំ​សុំ​ទឹក​ទទួល​ទាន​បន្តិច»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

មាន​ស្ត្រី​សាសន៍​សាម៉ារី​ម្នាក់​មក​ដង​ទឹក ហើយ​ព្រះ‌យេស៊ូវ​មាន​បន្ទូល​ទៅ​នាង​ថា សូម​ឲ្យ​ខ្ញុំ​ផឹក​ផង

សូមមើលជំពូក

អាល់គីតាប

មាន​ស្ដ្រី​សាសន៍​សាម៉ារី​ម្នាក់​មក​ដង​ទឹក អ៊ីសា​មាន​ប្រសាសន៍​ទៅ​នាង​ថា៖ «ខ្ញុំ​សុំ​ទឹក​ទទួល​ទាន​បន្ដិច»។

សូមមើលជំពូក



យ៉ូហាន 4:7
9 ការដាក់ឲ្យឆ្លើយតបគ្នា  

អ្នក​បម្រើ​នោះ​ក៏​រត់​ទៅ​ស្ទាក់​ផ្លូវ​នាង ហើយ​និយាយ​ថា៖ «សូម​មេត្តាចាក់​ទឹក​ពី​ក្អមនាង​ឲ្យ​ខ្ញុំ​ទទួល​ទាន​បន្តិច»។


មើល៍! ទូល‌បង្គំ​ឈរ​នៅ​ជិត​អណ្តូង​ទឹក​នេះ សូម​ឲ្យ​មាន​នាង​ក្រមុំ​ណា​ម្នាក់​ចេញ​មក​ដង​ទឹក ហើយ​នាង​ក្រមុំ​ណា​ដែល​ទូល‌បង្គំ​និយាយ​ថា "សូម​មេត្តាចាក់​ទឹក​ពី​ក្អមនាង​ឲ្យ​ខ្ញុំ​ទទួល​ទាន​បន្តិច"


ដូច្នេះ លោក​ក៏​ទៅ​ក្រុង​សា‌រិប‌តា កាល​បាន​ទៅ​ដល់​មាត់​ទ្វារ​ក្រុង ឃើញ​មាន​ស្ត្រី​មេម៉ាយ​ម្នាក់ កំពុង​តែ​រើស​រំកាច់ឧស លោក​ក៏​ហៅ​នាង​ថា៖ «សូម​យក​ទឹក​ក្នុង​ផ្តិល​មក​ឲ្យ​ខ្ញុំ​ផឹក​បន្តិច​មក»។


អ្នក​ណា​ឲ្យ​ទឹក​ត្រជាក់ សូម្បី​តែ​មួយ​កែវ​ដល់​ក្មេង​ម្នាក់ ក្នុង​ចំណោម​ក្មេង​ទាំង​នេះ ក្នុង​នាម​ជា​សិស្ស​របស់​ខ្ញុំ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា អ្នក​នោះ​នឹង​មិន​បាត់​រង្វាន់​របស់​ខ្លួន​ឡើយ»។


បន្ទាប់​មក ព្រះ‌យេស៊ូវ​ជ្រាប​ថា ការ​ទាំង​អស់​បាន​សម្រេច​ហើយ តែ​ដើម្បី​ឲ្យ​បាន​សម្រេច​តាម​បទ​គម្ពីរ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ខ្ញុំ​ស្រេក​ទឹក​ណាស់» ។


ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ទៅ​នាង​ថា៖ «ប្រសិន‌បើ​នាង​ស្គាល់​អំណោយ‌ទាន​របស់​ព្រះ និង​អ្នក​ដែល​និយាយ​នឹង​នាង​ថា "ខ្ញុំ​សុំ​ទឹក​ទទួល​ទាន​ផង" នោះ​នាង​នឹង​សុំ​ពី​អ្នក​នោះ​វិញ ហើយ​អ្នក​នោះ​នឹង​ឲ្យ​ទឹក​រស់​ដល់​នាង»។


នៅ​ទី​នោះ មាន​អណ្តូង​របស់​លោក​យ៉ាកុប ហើយ​ដោយ​ព្រះ‌យេស៊ូវ​ធ្វើ​ដំណើរ​អស់​កម្លាំង ទ្រង់​ក៏​គង់​នៅ​មាត់​អណ្តូង ពេល​នោះ ប្រហែល​ជា​ថ្ងៃ​ត្រង់។


(ដ្បិត​ពួក​សិស្ស​របស់​ព្រះ‌អង្គ​បាន​ចូល​ទៅ​ក្នុង​ក្រុង​ដើម្បី​ទិញ​អាហារ)។