Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 24:17 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 អ្នក​បម្រើ​នោះ​ក៏​រត់​ទៅ​ស្ទាក់​ផ្លូវ​នាង ហើយ​និយាយ​ថា៖ «សូម​មេត្តាចាក់​ទឹក​ពី​ក្អមនាង​ឲ្យ​ខ្ញុំ​ទទួល​ទាន​បន្តិច»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

17 បាវបម្រើ​នោះ​ក៏​រត់​ទៅ​ជួប​នាង ហើយ​និយាយថា​៖ “សូម​ឲ្យ​ខ្ញុំ​ផឹក​ទឹក​បន្តិច​ពី​ក្អម​របស់នាង​ផង”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 អ្នក​បម្រើ​របស់​លោក​អប្រាហាំ​រត់​ទៅ​រក​នាង ពោល​ថា៖ «សូម​នាង​មេត្តា​ចាក់​ទឹក​ពី​ក្អម​នាង ឲ្យ​ខ្ញុំ​ទទួល​ទាន​បន្តិច»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 បាវ​នោះ​ក៏​រត់​ទៅ​ស្ទាក់​ផ្លូវ​នាង ហើយ​និយាយ​ថា នាង សូម​ឲ្យ​ខ្ញុំ​សុំ​ទឹក​ពី​ក្អម​នាង​ផឹក​បន្តិច​សិន

សូមមើលជំពូក ចម្លង

អាល់គីតាប

17 អ្នក​បម្រើ​របស់​អ៊ីព្រហ៊ីម​រត់​ទៅ​រក​នាង ពោល​ថា៖ «សូម​នាង​មេត្តា​ឲ្យ​ទឹក​ពី​ក្អម​នាង មក​ខ្ញុំ​ទទួល​ទាន​បន្តិច»។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 24:17
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ខ្ញុំ​អធិ‌ស្ឋាន​នៅ​ក្នុង​ចិត្ត​មិន​ទាន់​ទាំង​ចប់​ផង នោះ​មើល៍ ស្រាប់​តែ​នាង​រេបិកា​កណ្តៀត​ក្អម​ចេញ​មក នាង​ចុះ​ទៅ​ក្នុង​អណ្តូង ហើយ​ដង​ទឹក។ ខ្ញុំ​និយាយ​ទៅ​នាង​ថា "សូ​មមេត្តា​ឲ្យ​ទឹក​ខ្ញុំ​ទទួល​ទាន​ផង"។


ដូច្នេះ លោក​ក៏​ទៅ​ក្រុង​សា‌រិប‌តា កាល​បាន​ទៅ​ដល់​មាត់​ទ្វារ​ក្រុង ឃើញ​មាន​ស្ត្រី​មេម៉ាយ​ម្នាក់ កំពុង​តែ​រើស​រំកាច់ឧស លោក​ក៏​ហៅ​នាង​ថា៖ «សូម​យក​ទឹក​ក្នុង​ផ្តិល​មក​ឲ្យ​ខ្ញុំ​ផឹក​បន្តិច​មក»។


គេ​បាន​យក​ទឹក​មក​ឲ្យ​ពួក​អ្នក​ដែល​ស្រេក ពួក​អ្នក​នៅ​ស្រុក​ថេម៉ា​បាន​យក​អាហារ មក​ទទួល​ពួក​អ្នក​ដែល​រត់


មាន​ជ្រោះ និង​ផ្លូវ​ទឹក​នៅ​លើ​គ្រប់​ទាំង​ភ្នំ​ធំ​ខ្ពស់ និង​ភ្នំ​តូច​ទាំង​ប៉ុន្មាន គឺ​ក្នុង​គ្រា​ដែល​មាន​ការ​ប្រហារ​ជីវិត​យ៉ាង​ធំ ក្នុង​កាល​ដែល​អស់​ទាំង​ប៉ម​រលំ​មក​នោះ។


គេ​មិន​ដែល​ស្រេក​ឃ្លាន​ទៀត ឯ​ចំហាយ​ក្តៅ ឬ​ព្រះ‌អាទិត្យ នឹង​មិន​ធ្វើ​ទុក្ខ​គេ ដ្បិត​ព្រះ​ដែល​ផ្តល់​សេចក្ដី​មេត្តា​ដល់​គេ ព្រះ‌អង្គ​នឹង​នាំ​គេ​ទៅ ព្រះ‌អង្គ​នឹង​ដឹក​ដៃ​គេ​នាំ​ទៅ​តាម​ទី​មាន​ក្បាល​ទឹក។


មាន​ស្ត្រី​សាសន៍​សា‌ម៉ារី​ម្នាក់​មក​ដង​ទឹក ហើយ​ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​នាង​ថា៖ «ខ្ញុំ​សុំ​ទឹក​ទទួល​ទាន​ផង»។


ស្ត្រី​សាសន៍​សា‌ម៉ារី​នោះ​ទូល​ព្រះ‌អង្គ​ថា៖ «ម្តេច​លោក​ជា​សាសន៍​យូដា​មក​សុំ​ទឹក​នាង​ខ្ញុំ ដែល​ជា​ស្រី​សាសន៍​សា‌ម៉ារី​ដូច្នេះ?» (សាសន៍​យូដា​មិន​ដែល​ប្រកប​នឹង​សាសន៍​សា‌ម៉ារី​ទេ)។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម