លោកអេលីយ៉ាក៏បីកូននោះចុះពីបន្ទប់មក ចូលទៅក្នុងផ្ទះប្រគល់ដល់ម្តាយវិញ ដោយពោលថា៖ «មើល៍ កូនអ្នកមានជីវិតរស់វិញហើយ»។
យ៉ូហាន 4:51 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលលោកកំពុងធ្វើដំណើរនៅតាមផ្លូវ ពួកបាវបម្រើរបស់លោកមកជម្រាបថា កូនរបស់លោកជាហើយ។ ព្រះគម្ពីរខ្មែរសាកល ខណៈដែលគាត់កំពុងចុះទៅ ពួកបាវបម្រើរបស់គាត់មកជួបគាត់ ហើយប្រាប់ថាកូនប្រុសរបស់គាត់នៅរស់ទេ។ Khmer Christian Bible កាលគាត់កំពុងធ្វើដំណើរទៅនោះពួកបាវបម្រើរបស់គាត់ ក៏មកជួបគាត់ប្រាប់ថា កូនរបស់លោកនៅស់ទេ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលលោកកំពុងតែដើរតាមផ្លូវត្រឡប់ទៅផ្ទះវិញ ពួកបម្រើរបស់លោកនាំគ្នាចេញមកជម្រាបថា កូនរបស់លោករស់ហើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កំពុងដែលលោកចុះទៅ ស្រាប់តែពួកបាវលោកមកជំរាបថា កូនលោកជាហើយ អាល់គីតាប ពេលគាត់កំពុងតែដើរតាមផ្លូវត្រឡប់ទៅផ្ទះវិញ ពួកបម្រើរបស់គាត់នាំគ្នាចេញមកជម្រាបថា កូនរបស់គាត់រស់ហើយ។ |
លោកអេលីយ៉ាក៏បីកូននោះចុះពីបន្ទប់មក ចូលទៅក្នុងផ្ទះប្រគល់ដល់ម្តាយវិញ ដោយពោលថា៖ «មើល៍ កូនអ្នកមានជីវិតរស់វិញហើយ»។
ព្រះយេស៊ូវមានព្រះបន្ទូលទៅលោកថា៖ «អញ្ជើញទៅចុះ កូនរបស់លោករស់ហើយ!» បុរសនោះក៏ជឿព្រះបន្ទូលរបស់ព្រះយេស៊ូវ ហើយចេញដំណើរទៅ។
ដូច្នេះ លោកក៏សួរគេពីកូនរបស់លោកបានធូរស្បើយនៅពេលណា រួចគេជម្រាបថា «កូនរបស់លោកបាត់គ្រុន កាលពីម៉ោងមួយរសៀលម្សិលមិញ»។
ឪពុកដឹងថា ពេលនោះឯងដែលព្រះយេស៊ូវមានព្រះបន្ទូលថា៖ «កូនរបស់លោករស់ហើយ» ហើយលោកក៏ជឿ ព្រមទាំងក្រុមគ្រួសាររបស់លោកទាំងអស់គ្នាផង។