លុះភ្លឺឡើង ព្រះអង្គត្រាស់ហៅពួកសិស្សមក ហើយជ្រើសយកដប់ពីរនាក់ ពីចំណោមពួកគេ ព្រះអង្គហៅអ្នកទាំងនោះថា សាវក
យ៉ូហាន 4:33 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកសិស្សសួរគ្នាទៅវិញទៅមកថា៖ «មានអ្នកណាយកអ្វីមកជូនលោកពិសាទេដឹង?» ព្រះគម្ពីរខ្មែរសាកល ពួកសិស្សក៏និយាយគ្នាថា៖ “គ្មានអ្នកណាយកអ្វីមកឲ្យលោកពិសាទេ មែនទេ?”។ Khmer Christian Bible ដូច្នេះ ពួកសិស្សក៏និយាយគ្នាថា៖ «មានអ្នកណាយកអ្វីមកជូនលោកបរិភោគទេដឹង?» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកសិស្សក៏និយាយគ្នាថា៖ «ប្រហែលជាមាននរណាម្នាក់យកអាហារមកជូនលោកហើយទេដឹង?»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ ពួកសិស្សសួរគ្នាទៅវិញទៅមកថា មានអ្នកណាយកអ្វីមកជូនលោកពិសាដែរឬអី អាល់គីតាប ពួកសិស្សក៏និយាយគ្នាថា៖ «ប្រហែលជាមាននរណាម្នាក់យកអាហារមកជូនលោកហើយទេដឹង?»។ |
លុះភ្លឺឡើង ព្រះអង្គត្រាស់ហៅពួកសិស្សមក ហើយជ្រើសយកដប់ពីរនាក់ ពីចំណោមពួកគេ ព្រះអង្គហៅអ្នកទាំងនោះថា សាវក
ប៉ុន្តែ ពួកគេមិនបានយល់សេចក្តីនោះទេ ព្រោះជាការលាក់កំបាំងដល់គេ ដើម្បីមិនឲ្យគេគិតឃើញ ហើយគេក៏ខ្លាចមិនហ៊ានទូលសួរព្រះអង្គពីសេចក្តីនោះដែរ។
ក្នុងចំណោមពីរនាក់ ដែលបានឮពាក្យរបស់លោកយ៉ូហាន ហើយដើរតាមព្រះអង្គ មានម្នាក់ឈ្មោះអនទ្រេ ជាប្អូនរបស់ស៊ីម៉ូន-ពេត្រុស។
គេបានយាងព្រះយេស៊ូវ និងអញ្ជើញពួកសិស្សរបស់ព្រះអង្គ ទៅចូលរួមពិធីមង្គលការនោះដែរ។
ប៉ុន្តែ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំមានអាហារទទួលទានហើយ ជាអាហារដែលអ្នករាល់គ្នាមិនស្គាល់»។