ស៊ីម៉ូនទូលតបថា៖ «លោកគ្រូ យើងខ្ញុំខំអូសអួនពេញមួយយប់ ចាប់មិនបានត្រីសោះ តែខ្ញុំនឹងទម្លាក់អួនតាមពាក្យរបស់លោកគ្រូ»។
យ៉ូហាន 21:3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ស៊ីម៉ូន-ពេត្រុសនិយាយទៅគេថា៖ «ខ្ញុំទៅនេសាទត្រីហើយ» គេឆ្លើយទៅគាត់ថា៖ «យើងទៅជាមួយដែរ»។ គេក៏នាំគ្នាចុះទូកចេញទៅ តែយប់នោះគេចាប់ត្រីមិនបានសោះ។ ព្រះគម្ពីរខ្មែរសាកល ស៊ីម៉ូនពេត្រុសនិយាយនឹងពួកគេថា៖ “ខ្ញុំទៅនេសាទត្រី”។ ពួកគេថា៖ “យើងទៅជាមួយដែរ”។ ពួកគេក៏ចេញទៅ ហើយជិះទូក។ ប៉ុន្តែនៅយប់នោះ ពួកគេចាប់មិនបានអ្វីសោះ។ Khmer Christian Bible ហើយនៅពេលនោះ លោកស៊ីម៉ូនពេត្រុសក៏ប្រាប់ពួកគេថា៖ «ខ្ញុំទៅនេសាទត្រី» ពួកគេក៏ឆ្លើយថា៖ «យើងទៅជាមួយដែរ» ពួកគេក៏ចុះទូកទៅ ប៉ុន្ដែនៅយប់នោះ ពួកគេចាប់មិនបានអ្វីសោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកស៊ីម៉ូនពេត្រុសនិយាយទៅកាន់សិស្សឯទៀតៗថា៖ «ខ្ញុំទៅរកត្រី»។ គេពោលតបមកគាត់វិញថា៖ «យើងទៅជាមួយដែរ»។ គេក៏នាំគ្នាចេញទៅ ហើយចុះទូកទាំងអស់គ្នា ប៉ុន្តែ នៅយប់នោះ គេឥតបានត្រីសោះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះស៊ីម៉ូន-ពេត្រុសនិយាយទៅគេថា ខ្ញុំទៅនេសាទត្រី គេក៏ឆ្លើយថា យើងទៅដែរ ស្រាប់តែគេនាំគ្នាចេញទៅចុះទូក តែយប់នោះគេចាប់មិនបានអ្វីសោះ អាល់គីតាប លោកស៊ីម៉ូនពេត្រុសនិយាយទៅកាន់សិស្សឯទៀតៗថា៖ «ខ្ញុំទៅរកត្រី»។ គេពោលតបមកគាត់វិញថា៖ «យើងទៅជាមួយដែរ»។ គេក៏នាំគ្នាចេញទៅ ហើយចុះទូកទាំងអស់គ្នា ប៉ុន្ដែ នៅយប់នោះ គេឥតបានត្រីសោះ។ |
ស៊ីម៉ូនទូលតបថា៖ «លោកគ្រូ យើងខ្ញុំខំអូសអួនពេញមួយយប់ ចាប់មិនបានត្រីសោះ តែខ្ញុំនឹងទម្លាក់អួនតាមពាក្យរបស់លោកគ្រូ»។
លុះព្រលឹមឡើង ព្រះយេស៊ូវឈរនៅឆ្នេរសមុទ្រ តែពួកសិស្សមិនដឹងថាជាព្រះយេស៊ូវទេ។
ហើយដោយព្រោះលោកមានមុខរបរដូចគ្នា លោកក៏ស្នាក់នៅ ហើយធ្វើការជាមួយគេ ដ្បិតគេជាអ្នកធ្វើតង់។
អ្នករាល់គ្នាផ្ទាល់ដឹងស្រាប់ហើយថា ខ្ញុំបានធ្វើការដោយដៃរបស់ខ្ញុំផ្ទាល់ ដើម្បីផ្គត់ផ្គង់សេចក្ដីត្រូវការរបស់ខ្ញុំ និងសេចក្ដីត្រូវការរបស់អស់អ្នកដែលនៅជាមួយខ្ញុំ។
ដូច្នេះ អ្នកដាំ និងអ្នកដែលស្រោចទឹក មិនមែនជាអ្វីទេ គឺមានតែព្រះដែលធ្វើឲ្យដុះប៉ុណ្ណោះទើបសំខាន់។
ឬមួយមានតែខ្ញុំ និងលោកបាណាបាស ដែលគ្មានសិទ្ធិដកឃ្លាពីការរកស៊ីចិញ្ចឹមជីវិត?
បងប្អូនអើយ អ្នករាល់គ្នានឹកចាំពីការលំបាក និងការនឿយហត់ ដែលយើងបានធ្វើទាំងយប់ទាំងថ្ងៃ ដោយមិនចង់ឲ្យអ្នកណាម្នាក់ ក្នុងចំណោមអ្នករាល់គ្នាពិបាកនឹងយើងឡើយ ក្នុងកាលយើងផ្សាយដំណឹងល្អអំពីព្រះដល់អ្នករាល់គ្នា។