ព្រះយេស៊ូវមានព្រះបន្ទូលទៅគេថា៖ «ចូរយកត្រីខ្លះ ដែលអ្នករាល់គ្នាទើបនឹងចាប់នោះមក!»។
យ៉ូហាន 21:13 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេស៊ូវក៏យាងមក យកនំបុ័ង និងត្រី ប្រទានដល់គេ។ ព្រះគម្ពីរខ្មែរសាកល ព្រះយេស៊ូវយាងមកយកនំប៉័ងប្រទានដល់ពួកគេ រីឯត្រី ក៏ព្រះអង្គធ្វើដូច្នោះដែរ។ Khmer Christian Bible ព្រះយេស៊ូក៏យាងទៅយកនំប៉័ង និងត្រីប្រទានឲ្យពួកគេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះយេស៊ូយាងទៅជិតពួកគេ ព្រះអង្គយកនំប៉័ងមកប្រទានឲ្យគេ ហើយយកត្រីមកប្រទានឲ្យគេដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះយេស៊ូវក៏យាងមក យកនំបុ័ង នឹងត្រី ប្រទានដល់គេ អាល់គីតាប អ៊ីសាទៅជិតពួកគេ គាត់យកនំបុ័ងមកប្រទានឲ្យគេ ហើយយកត្រីមកប្រទានឲ្យគេដែរ។ |
ព្រះយេស៊ូវមានព្រះបន្ទូលទៅគេថា៖ «ចូរយកត្រីខ្លះ ដែលអ្នករាល់គ្នាទើបនឹងចាប់នោះមក!»។
ពេលគេបានឡើងទៅលើគោកហើយ គេឃើញរងើកភ្លើង មានទាំងត្រីអាំងនៅពីលើ និងមាននំបុ័ងដែរ។
ព្រះយេស៊ូវយកនំបុ័ងមកអរព្រះគុណ ហើយចែកទៅឲ្យពួកសិស្ស គេក៏ចែកដល់ពួកអ្នកដែលអង្គុយ។ រីឯត្រីវិញ ក៏ធ្វើដូច្នោះដែរ តាមតែគេចង់បាន។
«នៅទីនេះមានក្មេងប្រុសម្នាក់ មាននំបុ័ងម្សៅឱកប្រាំ និងត្រីតូចៗពីរ ប៉ុន្តែ ដែលមានប៉ុណ្ណោះ តើមានប្រយោជន៍អ្វី បើមនុស្សច្រើនយ៉ាងនេះ?»
មិនមែនដល់មនុស្សទាំងអស់ទេ តែឲ្យយើងរាល់គ្នាដែលព្រះបានជ្រើសរើសធ្វើជាបន្ទាល់បានឃើញ គឺជាអ្នកដែលបានបរិភាគ និងបានផឹកជាមួយព្រះអង្គ ក្រោយពេលព្រះអង្គមានព្រះជន្មរស់ពីស្លាប់ឡើងវិញ។