ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ូហាន 20:7 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ហើយ​ក្រណាត់​ដែល​គ្រប​ព្រះ‌សិរ​ព្រះ‌អង្គ មិន​នៅ​ជា​មួយ​សំពត់​ស្នប​ទេ គឺ​បាន​បត់​ដាក់​នៅ​ដោយ​ឡែក​វិញ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ហើយ​ឃើញ​កន្សែង​ដែល​បាន​រុំ​ព្រះសិរ​របស់​ព្រះអង្គ មិន​នៅ​ជាមួយ​ក្រណាត់ផាឌិប​ទេ គឺ​បាន​មូរ​ទុក​នៅ​កន្លែង​មួយ​ដោយឡែក​។

សូមមើលជំពូក

Khmer Christian Bible

រីឯ​កន្សែង​ដែល​បាន​រុំ​ព្រះសិរ​របស់​ព្រះអង្គ​មិន​នៅ​ជាមួយ​ក្រណាត់​ទេសឯក​នោះ​ទេ​ គឺ​បាន​ឆ្មូល​ទុក​នៅ​កន្លែង​មួយ​ដោយ​ឡែក។​

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រម​ទាំង​ក្រណាត់​ដែល​គេ​គ្រប​ព្រះ‌សិរសា​ព្រះអង្គ មូរ​ទុក​ដោយ​ឡែក គឺ​មិន​នៅ​ជា​មួយ​សំពត់​ស្នប​ទេ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ហើយ​ឃើញ​កន្សែង​ដែល​គ្រប​ព្រះ‌សិរ​ទ្រង់ មិន​នៅ​ជា​មួយ​នឹង​សំពត់‌ស្នប​នោះ​ទេ គឺ​បាន​បត់​ដាក់​នៅ​ទី​កន្លែង​ដោយ​ខ្លួន​វិញ

សូមមើលជំពូក

អាល់គីតាប

ព្រម​ទាំង​ក្រណាត់​ដែល​គេ​គ្រប​ក្បាល​អ៊ីសា មូរ​ទុក​ដោយ​ឡែក គឺ​មិន​នៅ​ជា​មួយ​សំពត់​ស្នប​ទេ។

សូមមើលជំពូក



យ៉ូហាន 20:7
4 ការដាក់ឲ្យឆ្លើយតបគ្នា  

ម្នាក់​ទៀត​មក​ទូល​ថា "ព្រះ‌អម្ចាស់​អើយ នេះ​នែ៎​ប្រាក់​ណែន​របស់​ព្រះ‌អង្គ ដែល​ទូល‌បង្គំ​បាន​វេច​ទុក​ក្នុង​កន្សែង


អ្នក​ដែល​បាន​ស្លាប់​នោះ​ក៏​ចេញ​មក ទាំង​មាន​សំពត់​ស្នប​រុំ​ជាប់​នៅ​ដៃ​ជើង ហើយ​មាន​កន្សែង​គ្រប​មុខ​ផង ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ចូរ​ស្រាយ​ក្រណាត់​គាត់​ចេញ ហើយ​ឲ្យ​គាត់​ទៅ​ចុះ»។


អ្នក​ទាំង​ពីរ​ក៏​យក​ព្រះ‌សព​ព្រះ‌យេស៊ូវ​មក​រុំ​នឹង​សំពត់​ទេស‌ឯក ជា​មួយ​នឹង​គ្រឿង​ក្រអូប​ទាំង​នោះ តាម​ទំនៀម​ទម្លាប់​បញ្ចុះ​សព​របស់​សាសន៍​យូដា។


ពេល​នោះ ស៊ីម៉ូន-ពេត្រុស​ដែល​រត់​មក​តាម​ក្រោយ ក៏​មក​ដល់ គាត់​ចូល​ទៅ​ក្នុង​ផ្នូរ ឃើញ​សំពត់​ស្នប​នៅ​ទី​នោះ