តែគាត់ថា៖ «ទោះបើយ៉ាងណាក៏ដោយចុះ គង់តែខ្ញុំនឹងរត់ទៅដែរ»។ ដូច្នេះ យ៉ូអាប់ក៏បណ្តោយថា៖ «ចូររត់ទៅចុះ»។ អ័ហ៊ីម៉ាសក៏រត់ទៅតាមផ្លូវវាលដល់មុនគូស៊ី។
យ៉ូហាន 20:4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នកទាំងពីររត់ទៅជាមួយគ្នា តែសិស្សម្នាក់នោះរត់លឿនជាងពេត្រុស ហើយទៅដល់ផ្នូរមុន។ ព្រះគម្ពីរខ្មែរសាកល អ្នកទាំងពីររត់ទៅជាមួយគ្នា ប៉ុន្តែសិស្សម្នាក់ទៀតនោះរត់លឿនជាងពេត្រុស ហើយទៅដល់រូងផ្នូរមុន Khmer Christian Bible អ្នកទាំងពីរក៏រត់ទៅជាមួយគ្នា ប៉ុន្ដែសិស្សម្នាក់ទៀតនោះបានរត់លឿនជាងលោកពេត្រុស ហើយបានទៅដល់ផ្នូរមុន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សិស្សទាំងពីររត់ទៅជាមួយគ្នា តែសិស្សម្នាក់នោះរត់លឿនជាងលោកពេត្រុស ទៅដល់ផ្នូរមុន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ្នកទាំង២រត់ទៅជាមួយគ្នា តែសិស្ស១នោះរត់លឿនជាងពេត្រុស បានដល់ផ្នូរមុន អាល់គីតាប សិស្សទាំងពីររត់ទៅជាមួយគ្នាតែសិស្សម្នាក់នោះរត់លឿនជាងពេត្រុស ទៅដល់ផ្នូរមុន។ |
តែគាត់ថា៖ «ទោះបើយ៉ាងណាក៏ដោយចុះ គង់តែខ្ញុំនឹងរត់ទៅដែរ»។ ដូច្នេះ យ៉ូអាប់ក៏បណ្តោយថា៖ «ចូររត់ទៅចុះ»។ អ័ហ៊ីម៉ាសក៏រត់ទៅតាមផ្លូវវាលដល់មុនគូស៊ី។
នោះសង្ឃត្រូវពិនិត្យមើល បើឃើញដូចជាខូងទាបជាងស្បែក មានទាំងរោមឆ្មារលឿងស្លាំង នោះត្រូវប្រកាសថា អ្នកនោះស្មោកគ្រោកពិត គឺជារមាស់ ជាឃ្លង់នៅក្បាល ឬនៅចង្កា
តើអ្នករាល់គ្នាមិនដឹងទេឬថា អស់អ្នកដែលរត់នៅទីប្រណាំង គេរត់ទាំងអស់គ្នា ប៉ុន្តែ មានតែម្នាក់ប៉ុណ្ណោះដែលបានរង្វាន់? ដូច្នេះ ចូររត់តាមរបៀបនោះដើម្បីឲ្យបានរង្វាន់ចុះ។
ដ្បិតបើមានចិត្តខ្នះខ្នែងមែន នោះព្រះសព្វព្រះហឫទ័យទទួល តាមអ្វីៗដែលអ្នកនោះមាន មិនមែនតាមអ្វីៗដែលគ្មាននោះទេ។