យ៉ូហាន 20:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នាងរត់ទៅប្រាប់ស៊ីម៉ូន-ពេត្រុស និងសិស្សម្នាក់ទៀតដែលព្រះអង្គស្រឡាញ់ថា៖ «គេបានយកព្រះអម្ចាស់ចេញពីផ្នូរហើយ យើងខ្ញុំមិនដឹងថាគេទៅទុកឯណាទេ»។ ព្រះគម្ពីរខ្មែរសាកល នាងក៏រត់ទៅរកស៊ីម៉ូនពេត្រុស និងសិស្សម្នាក់ទៀតដែលព្រះយេស៊ូវទ្រង់ស្រឡាញ់ ហើយប្រាប់ពួកគេថា៖ “គេយកព្រះអម្ចាស់ចេញពីរូងផ្នូរហើយ យើងមិនដឹងថាគេដាក់ព្រះអង្គនៅឯណាទេ!”។ Khmer Christian Bible ពេលនោះនាងក៏រត់ទៅឯលោកស៊ីម៉ូនពេត្រុស និងសិស្សម្នាក់ទៀតដែលព្រះយេស៊ូស្រឡាញ់ ហើយប្រាប់ពួកគេថា៖ «មានគេយកព្រះអម្ចាស់ចេញពីផ្នូរហើយ យើងមិនដឹងថា គេដាក់ព្រះអង្គនៅកន្លែងណាទេ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នាងក៏រត់មកជម្រាបលោកស៊ីម៉ូនពេត្រុស និងសិស្ស*ម្នាក់ទៀត ដែលព្រះយេស៊ូស្រឡាញ់ថា៖ «គេយកព្រះអម្ចាស់ចេញពីផ្នូរបាត់ហើយ យើងមិនដឹងជាគេយកទៅដាក់នៅឯណាទេ!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះនាងរត់ទៅប្រាប់ដល់ស៊ីម៉ូន-ពេត្រុស នឹងសិស្ស១នោះដែលទ្រង់ស្រឡាញ់ថា គេបានយកព្រះអម្ចាស់ចេញពីផ្នូរហើយ យើងខ្ញុំមិនដឹងជាគេយកទៅទុកឯណាទេ អាល់គីតាប នាងក៏រត់មកជម្រាបលោកស៊ីម៉ូនពេត្រុស និងសិស្សម្នាក់ទៀត ដែលអ៊ីសាស្រឡាញ់ថា៖ «គេយកអ៊ីសាជាអម្ចាស់យើងចេញពីផ្នូរបាត់ហើយ យើងមិនដឹងជាគេយកទៅដាក់នៅឯណាទេ!»។ |
កាលព្រះយេស៊ូវឃើញមាតាព្រះអង្គ និងសិស្សម្នាក់ដែលព្រះអង្គស្រឡាញ់ កំពុងឈរនៅទីនោះ ព្រះអង្គមានព្រះបន្ទូលទៅមាតាថា៖ «មាតាអើយ ន៎ុះន៏ កូនរបស់មាតា»។
ទេវតានោះសួរថា៖ «នាងអើយ ហេតុអ្វីបានជាយំ?» នាងឆ្លើយថា៖ «គេបានយកព្រះអម្ចាស់របស់នាងខ្ញុំទៅបាត់ហើយ មិនដឹងជាគេយកព្រះអង្គទៅទុកឯណាទេ»។
ព្រះយេស៊ូវមានព្រះបន្ទូលថា៖ «នាងអើយ ហេតុអ្វីបានជាយំ? នាងរកអ្នកណា?» នាងស្មានថាជាអ្នកថែរសួន នាងសួរព្រះអង្គថា៖ «លោកម្ចាស់ បើលោកបានយកព្រះសពចេញទៅ សូមប្រាប់នាងខ្ញុំឲ្យដឹងផង លោកទុកនៅឯណា នាងខ្ញុំនឹងទៅយក»។
ពេត្រុសងាកទៅក្រោយ ឃើញសិស្សម្នាក់ ដែលព្រះយេស៊ូវស្រឡាញ់ កំពុងដើរតាម ជាអ្នកដែលផ្អែកលើព្រះឱរាព្រះអង្គ ក្នុងកាលដែលបរិភោគ នៅពេលយប់នោះ ហើយបានទូលសួរថា៖ «ព្រះអម្ចាស់អើយ តើអ្នកណាទៅដែលនឹងបញ្ជូនព្រះអង្គ?»
សិស្សនេះហើយ ដែលធ្វើបន្ទាល់ពីហេតុការណ៍ទាំងនេះ ព្រមទាំងបានកត់ត្រាទុកមកផង យើងដឹងថាបន្ទាល់របស់គាត់ ពិតជាត្រឹមត្រូវមែន។
សិស្សម្នាក់ដែលព្រះយេស៊ូវស្រឡាញ់ និយាយទៅកាន់ពេត្រុសថា៖ «ព្រះអម្ចាស់ទេតើ!»។ កាលស៊ីម៉ូន-ពេត្រុសឮថាព្រះអម្ចាស់ដូច្នេះ គាត់ក៏ពាក់អាវ ព្រោះគាត់នៅខ្លួនទទេ រួចលោតចុះទៅក្នុងទឹក។