ក្នុងចំណោមស្ត្រីទាំងនោះ មាននាងម៉ារា ជាអ្នកស្រុកម៉ាក់ដាឡា នាងម៉ារា ជាម្តាយយ៉ាកុប និងយ៉ូសែប ព្រមទាំងម្តាយរបស់ពួកកូនប្រុសលោកសេបេដេ។
យ៉ូហាន 20:18 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នាងម៉ារា ជាអ្នកស្រុកម៉ាក់ដាឡា ក៏នាំដំណឹងទៅប្រាប់ដល់ពួកសិស្សថា៖ «ខ្ញុំបានឃើញព្រះអម្ចាស់» ហើយនាងប្រាប់គេថា ព្រះអង្គមានព្រះបន្ទូលសេចក្តីទាំងនេះមកនាង។ ព្រះគម្ពីរខ្មែរសាកល ម៉ារាអ្នកម៉ាក់ដាឡាក៏ទៅប្រាប់ពួកសិស្សថា៖ “ខ្ញុំបានឃើញព្រះអម្ចាស់ហើយ!” ហើយប្រាប់សេចក្ដីទាំងនោះដែលព្រះអង្គមានបន្ទូលនឹងនាង។ Khmer Christian Bible ពេលនោះនាងម៉ារា អ្នកក្រុងម៉ាក់ដាឡាក៏នាំដំណឹងនេះទៅប្រាប់ពួកសិស្សថា៖ «ខ្ញុំបានឃើញព្រះអម្ចាស់» ព្រមទាំងសេចក្ដីដែលព្រះអង្គបានមានបន្ទូលប្រាប់នាងផង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នាងម៉ារី ជាអ្នកស្រុកម៉ាដាឡាចេញទៅ ជម្រាបពួកសិស្សថា នាងបានឃើញព្រះអម្ចាស់ ព្រមទាំងជម្រាបអំពីសេចក្ដីដែលព្រះអង្គមានព្រះបន្ទូលមកនាង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះម៉ារា-ម៉ាក់ដាឡា ក៏នាំដំណឹងទៅប្រាប់ដល់ពួកសិស្សថា នាងបានឃើញព្រះអម្ចាស់ ហើយទ្រង់បានមានបន្ទូលសេចក្ដីទាំងនេះមកនាង។ អាល់គីតាប នាងម៉ារី ជាអ្នកស្រុកម៉ាដាឡាចេញទៅ ជម្រាបពួកសិស្សថា នាងបានឃើញអ៊ីសាជាអម្ចាស់ព្រមទាំងជម្រាបអំពីសេចក្ដីដែលអ៊ីសាមានប្រសាសន៍មកនាង។ |
ក្នុងចំណោមស្ត្រីទាំងនោះ មាននាងម៉ារា ជាអ្នកស្រុកម៉ាក់ដាឡា នាងម៉ារា ជាម្តាយយ៉ាកុប និងយ៉ូសែប ព្រមទាំងម្តាយរបស់ពួកកូនប្រុសលោកសេបេដេ។
ពេលនោះ ព្រះយេស៊ូវមានព្រះបន្ទូលទៅពួកនាងថា៖ «កុំខ្លាចអី! ចូរទៅប្រាប់បងប្អូនរបស់ខ្ញុំ ឲ្យទៅស្រុកកាលីឡេទៅ គេនឹងឃើញខ្ញុំនៅទីនោះ»។
រីឯពួកស្ត្រីដែលប្រាប់ពីហេតុការណ៍ទាំងនោះដល់ពួកសាវក គឺម៉ារា អ្នកស្រុកម៉ាក់ដាឡា យ៉ូអាន់ ម៉ារា ជាម្តាយយ៉ាកុបមួយ និងស្ត្រីឯទៀត ដែលនៅជាមួយគ្នាផង។
ពេលនោះ មាតាព្រះយេស៊ូវ ប្អូនស្រីមាតាព្រះអង្គ នាងម៉ារា ជាប្រពន្ធក្លូប៉ាស និងនាងម៉ារា ជាអ្នកស្រុកម៉ាក់ដាឡា ឈរនៅជិតឈើឆ្កាងរបស់ព្រះអង្គ។
នៅថ្ងៃទីមួយក្នុងសប្ដាហ៍នោះ កាលនៅងងឹតនៅឡើយ នាងម៉ារាជាអ្នកស្រុកម៉ាក់ដាឡា បានទៅឯផ្នូរតាំងពីព្រលឹម ហើយឃើញថា មានគេយកថ្មចេញពីមាត់ផ្នូររួចទៅហើយ។