កម្លាំងទូលបង្គំស្ងួត ដូចអំបែងឆ្នាំង អណ្ដាតទូលបង្គំជាប់នៅក្រអូមមាត់ ព្រះអង្គដាក់ទូលបង្គំ ចុះទៅក្នុងធូលីនៃសេចក្ដីស្លាប់។
យ៉ូហាន 19:42 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ គេក៏បញ្ចុះព្រះសពព្រះយេស៊ូវនៅទីនោះ ដោយផ្នូរក៏នៅជិតស្រាប់ ហើយជាថ្ងៃរៀបចំបុណ្យរបស់សាសន៍យូដាផង។ ព្រះគម្ពីរខ្មែរសាកល ដូច្នេះ ដោយសារជាថ្ងៃរៀបចំរបស់ជនជាតិយូដា ហើយរូងផ្នូរនោះក៏នៅជិត ពួកគេបានដាក់ព្រះយេស៊ូវនៅទីនោះ៕ Khmer Christian Bible ដូច្នេះពួកគាត់ក៏បញ្ចុះសពព្រះយេស៊ូនៅទីនោះ ដ្បិតផ្នូរនោះនៅជិត ហើយនោះជាថ្ងៃរៀបចំរបស់ជនជាតិយូដាផង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេដាក់ព្រះយេស៊ូនៅក្នុងផ្នូរនោះ ព្រោះនៅជិតស្រាប់ ដ្បិតថ្ងៃនោះជាថ្ងៃរៀបចំបុណ្យចម្លង*។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ លោកក៏បញ្ចុះព្រះសពព្រះយេស៊ូវនៅទីនោះ ពីព្រោះជាថ្ងៃរៀបចំបុណ្យរបស់សាសន៍យូដា ហើយផ្នូរនោះក៏នៅជិតស្រាប់។ អាល់គីតាប គេដាក់អ៊ីសានៅក្នុងផ្នូរនោះ ព្រោះនៅជិតស្រាប់ ដ្បិតថ្ងៃនោះជាថ្ងៃរៀបចំបុណ្យរំលង។ |
កម្លាំងទូលបង្គំស្ងួត ដូចអំបែងឆ្នាំង អណ្ដាតទូលបង្គំជាប់នៅក្រអូមមាត់ ព្រះអង្គដាក់ទូលបង្គំ ចុះទៅក្នុងធូលីនៃសេចក្ដីស្លាប់។
គេធ្វើកន្លែងបញ្ចុះសាកសពរបស់ព្រះអង្គ នៅជាមួយពួកមនុស្សអាក្រក់ ហើយផ្នូររបស់ព្រះអង្គ នៅជាមួយពួកអ្នកមាន ទោះបីព្រះអង្គមិនដែលប្រព្រឹត្តអំពើឃោរឃៅណា ឬបោកបញ្ឆោតអ្នកណានៅក្នុងព្រះឧស្ឋ របស់ព្រះអង្គក៏ដោយ។
ដ្បិតដែលលោកយ៉ូណាសបាននៅក្នុងពោះត្រីធំ អស់បីថ្ងៃបីយប់យ៉ាងណា កូនមនុស្សក៏នឹងនៅក្នុងផ្ទៃផែនដី បីថ្ងៃបីយប់យ៉ាងនោះដែរ។
ថ្ងៃនោះជាថ្ងៃរៀបចំបុណ្យរំលង ហើយប្រហែលជាថ្ងៃត្រង់ លោកមានប្រសាសន៍ទៅពួកសាសន៍យូដាថា៖ «មើល៍! នេះហើយស្តេចរបស់អ្នករាល់គ្នា!»។
មានសាសន៍យូដាជាច្រើនបានមើលប្រកាសនោះ ដ្បិតកន្លែងដែលគេឆ្កាងព្រះយេស៊ូវនោះនៅជិតទីក្រុង ហើយប្រកាសនោះ គេសរសេរជាភាសាហេព្រើរ ឡាតាំង និងក្រិក។
ដោយព្រោះថ្ងៃនោះជាថ្ងៃរៀបចំបុណ្យ ពួកសាសន៍យូដាក៏សូមលោកពីឡាត់ ឲ្យគេវាយបំបាក់ជើងពួកជាប់ឆ្កាង ហើយយកចេញទៅ ដើម្បីកុំឲ្យសាកសពនៅជាប់លើឈើឆ្កាងនៅថ្ងៃសប្ប័ទ (ព្រោះថ្ងៃសប្ប័ទនោះជាថ្ងៃបុណ្យធំ)។
មានសួនច្បារមួយនៅកន្លែងដែលគេឆ្កាងព្រះអង្គ ហើយក្នុងសួនច្បារនោះ មានផ្នូរមួយថ្មី ដែលមិនទាន់ដាក់សពណានៅឡើយ។
កាលគេបានធ្វើសម្រេចគ្រប់ទាំងសេចក្តី ដែលបានចែងទុកអំពីព្រះអង្គស្រេចហើយ គេក៏យកព្រះអង្គចុះពីឈើឆ្កាង មកបញ្ចុះក្នុងផ្នូរ។
ហើយថា ព្រះអង្គត្រូវគេបញ្ចុះក្នុងផ្នូរ រួចព្រះអង្គមានព្រះជន្មរស់ឡើងវិញនៅថ្ងៃទីបី ស្របតាមបទគម្ពីរ
ពេលអ្នករាល់គ្នាបានកប់ជាមួយព្រះអង្គនៅក្នុងពិធីជ្រមុជ នោះអ្នករាល់គ្នាក៏បានរស់ឡើងវិញជាមួយព្រះអង្គដែរ ដោយសារជំនឿលើព្រះចេស្ដារបស់ព្រះ ដែលបានប្រោសព្រះគ្រីស្ទឲ្យមានព្រះជន្មរស់ពីស្លាប់ឡើងវិញ។