លោកពីឡាត់សួរថា៖ «ហេតុអ្វី? តើគាត់បានប្រព្រឹត្តអំពើអាក្រក់អ្វី?» តែគេស្រែកកាន់តែខ្លាំងឡើងថា៖ «ឆ្កាងវាទៅ!»។
យ៉ូហាន 18:29 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ លោកពីឡាត់ចេញទៅរកគេ សួរថា៖ «តើអ្នករាល់គ្នាចោទប្រកាន់អ្នកនេះពីរឿងអ្វី?» ព្រះគម្ពីរខ្មែរសាកល ដូច្នេះ ពីឡាត់ក៏ចេញមកខាងក្រៅជួបពួកគេ សួរថា៖ “តើអ្នករាល់គ្នានាំមកនូវការចោទប្រកាន់អ្វីទាស់នឹងអ្នកនេះ?”។ Khmer Christian Bible ដូច្នេះលោកពីឡាត់ក៏ចេញមកខាងក្រៅសួរពួកគេថា៖ «តើអ្នករាល់គ្នាចោទប្រកាន់បុរសនេះពីរឿងអ្វី?» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដូច្នេះ លោកពីឡាតចេញមកជួបពួកគេ សួរថា៖ «តើអ្នករាល់គ្នាចោទប្រកាន់អ្នកនេះអំពីរឿងអ្វី?»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ លោកពីឡាត់ចេញទៅឯគេ សួរថា តើអ្នករាល់គ្នាចោទប្រកាន់មនុស្សនេះពីរឿងអ្វី អាល់គីតាប ដូច្នេះលោកពីឡាតចេញមកជួបពួកគេសួរថា៖ «តើអ្នករាល់គ្នាចោទប្រកាន់អ្នកនេះអំពីរឿងអ្វី?»។ |
លោកពីឡាត់សួរថា៖ «ហេតុអ្វី? តើគាត់បានប្រព្រឹត្តអំពើអាក្រក់អ្វី?» តែគេស្រែកកាន់តែខ្លាំងឡើងថា៖ «ឆ្កាងវាទៅ!»។
គេឆ្លើយទៅលោកថា៖ «ប្រសិនបើជននេះមិនមែនជាមនុស្សអាក្រក់ នោះយើងខ្ញុំមិននាំគាត់មកជូនលោកទេ»។
ដូច្នេះ លោកពីឡាត់ក៏ចូលទៅក្នុងបន្ទាយវិញ រួចហៅព្រះយេស៊ូវមកសួរថា៖ «តើអ្នកជាសេ្តចសាសន៍យូដាមែនឬ?»
ទូលបង្គំឆ្លើយប្រាប់គេថា "សាសន៍រ៉ូមមិនដែលបញ្ជូនអ្នកណាឲ្យគេសម្លាប់ មុនដែលចុងចោទមានឱកាសនឹងឆ្លើយការពារខ្លួននៅមុខដើមចោទ អំពីរឿងដែលគេចោទនោះឡើយ"។
ប្រាកដមែន នៅក្នុងក្រុងនេះ ស្តេចហេរ៉ូឌ និងលោកប៉ុនទាសពីឡាត់ បានប្រជុំគ្នា ហើយពួកសាសន៍ដទៃ និងសាសន៍អ៊ីស្រាអែល ទាស់នឹងព្រះយេស៊ូវ ជាអ្នកបម្រើបរិសុទ្ធរបស់ព្រះអង្គ ដែលទ្រង់បានចាក់ប្រេងតាំង