ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ូហាន 18:25 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពេលនោះ ស៊ីម៉ូន-ពេត្រុស​កំពុង​ឈរ​អាំង​ភ្លើង ហើយ​មាន​គេ​សួរ​គាត់​ថា៖ «អ្នក​ឯង​ជា​សិស្ស​របស់​អ្នក​នោះ​ដែរ​ឬ?» គាត់​ប្រ‌កែក​ថា៖ «មិន​មែន​ទេ»។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

រីឯ​ស៊ីម៉ូន​ពេត្រុស​កំពុង​ឈរ​អាំងភ្លើង​។ ពេលនោះ គេ​សួរ​គាត់​ថា​៖ “អ្នកឯង​ក៏​មិនមែន​ជា​ម្នាក់​ក្នុង​ពួក​សិស្ស​របស់​អ្នកនោះ​ដែរ មែនទេ​?”។ គាត់​បដិសេធ​ថា​៖ “ខ្ញុំ​មិនមែនទេ​!”។

សូមមើលជំពូក

Khmer Christian Bible

ពេល​នោះ​ពួកគេ​បាន​សួរ​លោក​ស៊ីម៉ូនពេត្រុស​ ដែល​កំពុង​ឈរ​អាំង​ភ្លើង​ថា៖​ «តើ​អ្នក​មិនមែន​ជា​សិស្ស​ម្នាក់​របស់​អ្នក​នោះ​ដែរ​ទេ​ឬ?»​ គាត់​ក៏​បដិសេធ​ថា៖​ «ខ្ញុំ​មិនមែន​ទេ»។​

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​ស៊ីម៉ូន​ពេត្រុស​អាំង​ភ្លើង​នៅ​ទី​នោះ។ មាន​គេ​សួរ​លោក​ថា៖ «អ្នក​ឯង​ជា​សិស្ស​របស់​អ្នក​នោះ​ដែរ​មែន​ឬ?»។ លោក​ពេត្រុស​ប្រកែក​ថា៖ «ទេ! មិន​មែន​ទេ!»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​ស៊ីម៉ូន-ពេត្រុស គាត់​កំពុង​ឈរ​អាំង​ភ្លើង ដូច្នេះ គេ​សួរ​គាត់​ថា អ្នក​ឯង​ជា​សិស្ស​របស់​អ្នក​នោះ​ដែរ​ឬ តែ​គាត់​ប្រកែក​ថា ខ្ញុំ​មិន​មែន​ទេ

សូមមើលជំពូក

អាល់គីតាប

លោក​ស៊ីម៉ូន​ពេត្រុស​អាំង​ភ្លើង​នៅ​ទី​នោះ។ មាន​គេ​សួរ​គាត់​ថា៖ «អ្នក​ឯង​ជា​សិស្ស​របស់​អ្នក​នោះ​ដែរ​មែន​ឬ?»។ ពេត្រុស​ប្រកែក​ថា៖ «ទេ! មិន​មែន​ទេ!»។

សូមមើលជំពូក



យ៉ូហាន 18:25
13 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​ស្រី​សារ៉ា​ប្រកែក​ថា៖ «ខ្ញុំ​ម្ចាស់​មិន​បាន​សើច​ទេ» ដ្បិត​គាត់​ភ័យ​ខ្លាច។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ទេ នាង​ពិត​ជា​បាន​សើច​មែន!»។


ការ​ដែល​ខ្លាច​មនុស្ស នាំ​ឲ្យ​ជាប់​អន្ទាក់ តែ​អ្នក​ណា​ដែល​ទុក​ចិត្ត​ដល់​ព្រះ‌យេហូវ៉ា នោះ​នឹង​បាន​សេចក្ដី​សុខ។


នៅ​វេលា​នោះ ពេត្រុស​កំពុង​អង្គុយ​នៅ​ក្នុង​ទីលាន​ខាង​ក្រៅ។ ស្រី​បម្រើ​ម្នាក់​ចូល​មក​ជិត​គាត់ ហើយ​និយាយ​ថា៖ «អ្នក​ឯង​ក៏​នៅ​ជា​មួយ​យេស៊ូវ ជា​អ្នក​ស្រុក​កាលីឡេ​នោះ​ដែរ!»


ពេល​ពេត្រុស​កំពុង​តែ​នៅ​ក្នុង​ទី‌លាន​ខាង​ក្រោម ស្រី​បម្រើ​ម្នាក់​របស់​សម្ដេច​សង្ឃ​ក៏​មក​ដល់។


ពេល​គេ​បាន​បង្កាត់​ភ្លើង​នៅ​កណ្តាល​ទី‌លាន អង្គុយ​ជា​មួយ​គ្នា នោះ​ពេត្រុស​ក៏​អង្គុយ​ជា​មួយ​គេ​ដែរ។


មាន​ស្រី​បម្រើ​ម្នាក់​ឃើញ​គាត់​អង្គុយ​នៅ​ជិត​ភ្លើង ក៏​សម្លឹង​មើល ហើយ​និយាយ​ថា៖ «អ្នក​នេះ​ក៏​នៅ​ជា​មួយ​គាត់​នោះ​ដែរ»។


ប៉ុន្តែ គាត់​ប្រ‌កែក​ថា៖ «នាង​អើយ ខ្ញុំ​មិន​ស្គាល់​គាត់​ទេ»។