«ព្រះអម្ចាស់អើយ! សូមទ្រង់ប្រោសមេត្តាដល់កូនប្រុសរបស់ទូលបង្គំផង ដ្បិតវាឆ្កួតជ្រូក ហើយវេទនាខ្លាំងណាស់។ វាដួលទៅក្នុងភ្លើង និងទៅក្នុងទឹកជាញឹកញាប់។
យ៉ូហាន 18:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រីឯយូដាស ដែលជាអ្នកក្បត់ព្រះអង្គ ក៏ស្គាល់កន្លែងនោះដែរ ព្រោះព្រះយេស៊ូវ និងពួកសិស្សតែងជួបគ្នានៅទីនោះ។ ព្រះគម្ពីរខ្មែរសាកល រីឯយូដាសដែលក្បត់ព្រះអង្គក៏ស្គាល់កន្លែងនោះដែរ ពីព្រោះព្រះយេស៊ូវបានជួបជុំជាមួយពួកសិស្សនៅទីនោះជាញឹកញាប់។ Khmer Christian Bible យូដាស ជាអ្នកក្បត់ព្រះអង្គបានស្គាល់កន្លែងនោះដែរ ព្រោះព្រះយេស៊ូ និងពួកសិស្សរបស់ព្រះអង្គជួបជុំគ្នាជាញឹកញាប់នៅ ទីនោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯយូដាសជាអ្នកក្បត់ព្រះអង្គ ក៏ស្គាល់កន្លែងនោះដែរ ព្រោះជាកន្លែងដែលព្រះយេស៊ូ និងពួកសិស្សធ្លាប់ជួបជុំគ្នាជាញឹកញាប់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯយូដាស ដែលជាអ្នកបញ្ជូនទ្រង់ ក៏ស្គាល់កន្លែងនោះដែរ ពីព្រោះព្រះយេស៊ូវនឹងពួកសិស្ស តែងប្រជុំនៅទីនោះជាញឹកញយ អាល់គីតាប រីឯយូដាសជាអ្នកក្បត់អ៊ីសាក៏ស្គាល់កន្លែងនោះដែរ ព្រោះជាកន្លែងដែលអ៊ីសា និងពួកសិស្សធ្លាប់ជួបជុំគ្នាជាញឹកញាប់។ |
«ព្រះអម្ចាស់អើយ! សូមទ្រង់ប្រោសមេត្តាដល់កូនប្រុសរបស់ទូលបង្គំផង ដ្បិតវាឆ្កួតជ្រូក ហើយវេទនាខ្លាំងណាស់។ វាដួលទៅក្នុងភ្លើង និងទៅក្នុងទឹកជាញឹកញាប់។
ពេលថ្ងៃ ព្រះអង្គតែងបង្រៀននៅក្នុងព្រះវិហារ ហើយនៅពេលយប់ ព្រះអង្គយាងចេញទៅស្នាក់នៅលើភ្នំ ដែលហៅថា ភ្នំដើមអូលីវ។
ព្រះអង្គយាងចេញទៅក្រៅ ឆ្ពោះទៅភ្នំដើមអូលីវ តាមទម្លាប់របស់ព្រះអង្គ ហើយពួកសិស្សក៏តាមទៅដែរ។