Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 22:39 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

39 ព្រះ‌អង្គ​យាង​ចេញ​ទៅ​ក្រៅ ឆ្ពោះ​ទៅ​ភ្នំ​ដើម​អូលីវ តាម​ទម្លាប់​របស់​ព្រះ‌អង្គ ហើយ​ពួក​សិស្ស​ក៏​តាម​ទៅ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

39 ព្រះយេស៊ូវ​ទ្រង់​ចេញ​ពីទីនោះ ហើយ​យាង​ឆ្ពោះទៅ​ភ្នំ​ដើមអូលីវ តាម​ទម្លាប់​របស់ព្រះអង្គ ពួក​សិស្ស​ក៏​ទៅតាម​ព្រះអង្គ​ដែរ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

39 កាល​ព្រះអង្គ​ចេញ​ទៅ​ ក៏​យាង​ទៅ​ភ្នំ​ដើម​អូលីវ​តាម​ទម្លាប់​ ឯ​ពួក​សិស្ស​ក៏​បាន​ទៅ​តាម​ព្រះអង្គ​ដែរ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

39 ព្រះ‌យេស៊ូ​យាង​ចេញ​ពី​ផ្ទះ​នោះ​ឆ្ពោះ​ទៅ​ភ្នំ​ដើម​អូលីវ តាម​ទម្លាប់​របស់​ព្រះអង្គ សិស្ស*​ក៏​នាំ​គ្នា​តាម​ព្រះអង្គ​ទៅ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

39 កាល​ទ្រង់​យាង​ចេញ​ទៅ នោះ​ទ្រង់​ទៅ​ឯ​ភ្នំ​ដើម​អូលីវ តាម​ទំលាប់ ហើយ​ពួក​សិស្ស​ក៏​តាម​ទៅ​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

39 អ៊ីសា​ចេញ​ពី​ផ្ទះ​នោះ ឆ្ពោះ​ទៅ​ភ្នំ​ដើម​អូលីវ តាម​ទម្លាប់​របស់​គាត់ សិស្ស​ក៏​នាំ​គ្នា​តាម​អ៊ីសា​ទៅ​ដែរ។

សូមមើលជំពូក ចម្លង




លូកា 22:39
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​គេ​បាន​មក​ជិត​ក្រុង​យេរូ‌សាឡិម នៅ​ភូមិ​បេតផាសេ ត្រង់​ភ្នំ​ដើម​អូលីវ ព្រះ‌យេស៊ូវ​ចាត់​សិស្ស​ពីរ​នាក់​ឲ្យ​ទៅ


ក្រោយ​ពី​បាន​ច្រៀង​ទំនុក​តម្កើង​មួយ​រួច​ហើយ គេ​ក៏​នាំ​គ្នា​ចេញ​ទៅ​ភ្នំ​ដើម​អូលីវ។


ពេល​ព្រះ‌អង្គ​យាង​មក​ដល់​ក្រុង​យេរូ‌សាឡិម ទ្រង់​ក៏​ចូល​ក្នុង​ព្រះ‌វិហារ។ ក្រោយ​ពី​បាន​ទត​មើល​ជុំ​វិញ​សព្វ​គ្រប់​ហើយ ព្រះ‌អង្គ​ក៏​យាង​ទៅ​ភូមិ​បេថា‌នី​ជា​មួយ​អ្នក​ទាំង​ដប់​ពីរ ដ្បិត​ល្ងាច​ណាស់​ហើយ។


លុះ​ដល់​ល្ងាច ព្រះ‌អង្គ និង​ពួក​សិស្ស​ក៏​ចាក​ចេញ​ពី​ទី​ក្រុង។


កាល​ព្រះ‌អង្គ​គង់​លើ​ភ្នំ​ដើម​អូលីវ ទល់​មុខ​ព្រះ‌វិហារ នោះ​ពេត្រុស យ៉ាកុប យ៉ូហាន និង​អនទ្រេ ទូល​សួរ​ព្រះ‌អង្គ​ដោយ​ឡែក​ថា៖


ក្រោយ​ពី​បាន​ច្រៀង​ទំនុក​តម្កើង​មួយ​រួច​ហើយ គេ​ក៏​នាំ​គ្នា​ចេញ​ទៅ​ភ្នំ​ដើម​អូលីវ។


ពេល​ថ្ងៃ ព្រះ‌អង្គ​តែង​បង្រៀន​នៅ​ក្នុង​ព្រះ‌វិហារ ហើយ​នៅ​ពេល​យប់ ព្រះ‌អង្គ​យាង​ចេញ​ទៅ​ស្នាក់​នៅ​លើ​ភ្នំ ដែល​ហៅ​ថា ភ្នំ​ដើម​អូលីវ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម